រឿង ជំនួបបេះដូង
ភាគ ១៤
បន្ទាប់ពីអ្វីៗបានបញ្ចប់ ថេយ៉ុង ក៏ដាក់ខ្លួនដេកកើយដើមទ្រូងសាច់ទ្រលុករបស់ ប៊ែលឡា ដោយគ្មានអ្វីបិទបាំងទាំងហត់គឃូស នៅពេលដែលបានគ្រាន់បើបន្តិចក៏ក្រោកឡើងដើម្បីមើលនាងក្រមុំដែលស្ងាត់មាត់ជ្រៀបនោះគេស្មានតែនាងសម្ងំយំស្តាយខ្លួនស្តាយប្រាណដូចតួស្រីក្នុងរឿងភាគពេលត្រូវតួប្រុសរំលោភទៅហើយ តែអត់ទេនាងបែរជាបិទភ្នែកដេកលក់ស្រមុកខុរៗ ហ៊ាទឹកមាក់ក្លេកក្លាក់មិនដឹងតាំងពីស្មើណារវល់តែស្រួលឡើងដល់ឋានសួគ៌ខ្លាំងពេកទើបមិនបានចាប់អារម្មណ៍លើនាងបែបនេះ។ ថេយ៉ុង ដកភាពរឹងមាំចេញពីភាពទន់ភ្លន់របស់ ប៊ែលឡា សន្សឹមៗដែលជាប់សំណើមខ្លះៗលាយឡំជាមួយឈាមក្រហមក្រមុំព្រហ្មារីរបស់នាងមុននឹងស្រវាទាញខោមកស្លៀកឲ្យបានត្រឹមត្រូវវិញ បន្ទាប់ពីចាត់ការលើរាងកាយខ្លួនឯងរួចទើបទាញអាវមកពាក់ឲ្យនាងតូចវិញរហូតរួចរាល់អស់ស្របជាមួយភ្លៀងនៅខាងក្រៅក៏អស់ដំណក់ទឹកធ្លាក់មកទៀតដែរ នាយកំលោះដាក់ខ្លួនដេកចំហៀងកៀកនាងក្រមុំមុននឹងលូកដៃសន្សឹមៗទាញនាងមកឱបជាប់ខ្លួនថើបគល់កនាងពីក្រោយខ្សឺតៗតាមចិត្តស្រឡាញ់ ពេលនេះនាងជារបស់គេចំណែកគេក៏ជាបុរសដំបូងដែលបានបំផ្លាញខ្លួនប្រាណរបស់នាងដូចគ្នាដូច្នេះប្រាកដណាស់គេនឹងមិនលែងនាងដោយងាយៗឡើយៗ គេមិនមែនជាប្រភេទមនុស្សប្រុសបានសុីពងក្រហមគេហើយដោះដៃនោះទេ ព្រោះគេជាអ្នកណា? គេជា ថេយ៉ុង ថាណាតូស កំពូលមហាសុភាពបុរសពិតៗ។
"ចៅហ្វាយ ប៊ែលឡា"ប្រមាណជាងសែសិបនាទីកន្លងផុតទៅបន្ទាប់ពីមេឃឈប់ភ្លៀង សំឡេងខ្សាវៗបន្លឺនៅខាងក្រៅស្រែកហៅគេនិងឈ្មោះរបស់ប៊ែលឡាធ្វើឲ្យនាយកំលោះដែលមិនទាន់ដេកលក់ប្រញាប់ប្រលែងដៃពីកាយតូចចេញទៅមើលខាងក្រៅព្រោះស្គាល់ច្បាស់ថាជាសំឡេងរបស់ ហ្វាង
"អាហ្វាង ពិតទេ?"ដោយមិនទាន់ច្បាស់ពិតប្រាកដក៏ស្រែកសួរបន្ថែមដើម្បីបញ្ជាក់ទើបឮសំឡេងតបរបស់ជំនិតក្បែរខ្លួនបន្លឺមកវិញ
"បាទទាន ចៅហ្វាយមិនអីទេឬ?"សំឡេងសួរនាំបកមកវិញស្របជាមួយជើងសម្តៅទៅរកចៅហ្វាយនាយដោយមានជំនួយពីកូនពិលដើម្បីបញ្ចាំងផ្លូវតាមដោយប្រុសៗប្រមាណជាបួនប្រាំនាក់ទៀតរត់មកពីក្រោយ
"អឹម! មិនអីទេ"
"អញ្ជើញចៅហ្វាយ ពួកខ្ញុំយកឡានមកទទួលហើយទាន"ហ្វាង និយាយដោយឱនគំនាបត្បិតថាបុរសនៅចំពោះមុខនេះជាអ្នកមានឋានៈខ្ពង់ខ្ពស់ជាងខ្លួន ចំណែករឿងដែលគេអាចជិះឡានមកបានព្រោះភ្នំនេះក៏មានកន្លែងសម្រាប់ឲ្យឡានបើកឆ្លងកាត់បានដូចគ្នាចំណែកផ្លូវជាថ្នល់កៅស៊ូក៏មិនពិបាកក្នុងការធ្វើដំណើរដែរតែដោយគេជ្រើសរើសដើរឡើងភ្នំមកមើលថ្ងៃលិចជាមួយ ប៊ែលឡា ព្រោះចង់បន្ថែមភាពស្និទ្ធស្នាលតែប៉ុណ្ណោះហើយលទ្ធផលក៏មកជាប់លើភ្នំតែពីរនាក់ដូចពេលនេះឯង។ ថេយ៉ុង បន្ទាប់ពីឮប្រយោគដែល ហ្វាង និយាយនាយក៏មិនមាត់អ្វីបានត្រឹមងួកក្បាលបញ្ជាក់មុននឹងដើរចូលទៅខាងក្នុងវិញលើករាងកាយស្តើងស្រាលស្ងើករបស់ ប៊ែលឡា ជាប់ដៃបីដើរចេញទៅខាងក្រៅ
"ទុកឲ្យខ្ញុំបីនាងក៏បានដែរ កុំឲ្យចៅហ្វាយពិបាក"កំលោះ ហ្វាង ភ្លាមៗក៏ចង់ស្នើខ្លួនបីស្រីតូចដែលនៅក្នុងដៃចៅហ្វាយព្រោះខ្លាចថាចៅហ្វាយខ្លួនធ្ងន់ តែក៏ត្រូវនាយជាចៅហ្វាយងាកមកខ្វាច់និយាយសម្តីម៉ាត់ៗក្នុងន័យមិនអនុញ្ញាត
"មិនបាច់"ស្របសម្តី ថេយ៉ុង ក៏ងាកមកសម្លក់មុខ ហ្វាង យ៉ាងមាំទើបដើរទៅមុខបន្តដោយនៅមានស្រីតូចក្នុងដៃក្នុងន័យហួងហែងមិនឲ្យនរណាប៉ះ ចំណែក ហ្វាង ហាក់យល់ន័យទើបស្ងាត់លែងហ៊ានស្នើខ្លួនបែបនោះទៀត។
សន្ទុះឡានបើកចេញពីលើភ្នំចុះតាមបណ្តោយផ្លូវកៅស៊ូសម្តៅទៅរីសតវិញដោយបាំងខាងមុខមាន ហ្វាង និងអ្នកបើកឡានម្នាក់ទៀតចំណែកបាំងខាងក្រោយមាន ថេយ៉ុងនិងស្រីតូចយើងនេះឯង ដោយមានឡានកូនចៅរបស់ខ្លួនបួននាក់ដែលមកជាមួយ ហ្វាង មុននេះនៅពីក្រោយ។ មួយសន្ទុះក្រោយមកប្រមាណជាម្ភៃនាទីឡានដែលបើកចុះពីលើភ្នំមុននេះក៏មកដល់រីសតដោយសុវត្ថិភាព ទ្វារឡានត្រូវបានបើកទើបលេចរូបរាងរបស់ ថេយ៉ុង បីនាងក្រមុំដេកទន់កល្ហៀកនោះសម្តៅទៅរកកន្លែកសម្រាកដោយមិនចាំយូរ។
គ្រាន់តែបើកទ្វារចូលមកដល់រីសតសម្រាកភ្លាម ថេយ៉ុង ក៏ប្រញាប់បីនាងតូចបន្តចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនព្រោះមិនអាចដេកទាំងបែបនេះបានទេ
"ធ្វើអី?"សំឡេងងុលៗទាំងបិទភ្នែកដដែលបន្លឺឡើងពីក្រមុំតូចស្រស់នៅពេលដែលខ្លួននាងស្ថិតក្នុងអាងទឹកក្តៅអ៊ុនៗជាមួយនិងថេយ៉ុងដូចគ្នា
"ងូតទឹកចេញ"ថេយ៉ុង ក៏តបទៅនាងវិញទោះដឹងថានាងដេកលក់បាត់ទៅហើយក៏ដោយទើបបន្តងូតទឹកដុសសាប៊ូក្រអ៊ូបៗសព្វប្រាណរបស់នាងនិងគេរហូតរួចរាល់ទើបបីចេញពីបន្ទប់ទឹកលើកនាងទៅដាក់លើគ្រែមុននឹងទាញឈុតដេកយប់របស់នាងមកស៊កឲ្យតែបានៗ
"ដេកនោះដេក ដេកដូចខ្មោចងាប់ទោះអាណាមករំលោភក៏មិនដឹងខ្លួនផងមើលទៅ"ថេយ៉ុង សែនខ្នាញ់សែនគ្រឿតនឹងចរិករបស់នាងទើបអត់មិនបាននឹងឈរជ្រែងចង្កេះស្រែកស្តីឲ្យញ៉ែតៗទៅអ្នកដែលកំពុងតែដេកលក់នោះ គេទាំងងូតទឹក ទាំងប៉ះអង្អែលសព្វប្រាណ ទាំងស្លៀកពាក់ឲ្យក៏នាងមិនព្រមភ្ញាក់នេះមិនដឹងថាដេកឬអ្វីឲ្យប្រាកដ តែអ្នកដែលដេកលក់នោះដែលខ្វល់ពីពេលណាមានតែរើទៅម្ខាងដេកបែរគូថដាក់គេទៀត នេះបើគង់តែនាងដេកលក់ទេកុំអីគេនឹងហក់ទៅសង្រ្គប់ញាំញីឲ្យបាក់ស្បាតម្តងតាមចិត្តដែលក្តៅនៅពេលនេះ គេមិនដែលជួប មិនដែលប្រទះទេមនុស្សស្រីស្អីច្រងេងច្រងាង រញ៉េរញ៉ៃគ្មានភាពជាមនុស្សស្រីដូចជានាងបែបនេះទេ ពីដំបូងក៏ទទួលស្គាល់ថាមិនចូលចិត្តតែឥឡូវនេះគេបែរជាដើរជាន់កែងខ្លួនឯងលង់ស្រឡាញ់នាងទាំងមិនដឹងខ្លួនទៅវីញ។
