ភាគ ០៨

230 17 0
                                        

រឿង ជំនួបបេះដូង
ភាគ ០៨

យូរបន្តិចទើបថេយ៉ុងចេញពីបន្ទប់ទឹកមកវិញស្របជាមួយនឹងកូនកន្សែងជូតសក់សើមៗក៏ឃើញថាប៊ែលឡានៅតែសម្លឹងមកគេម៉ក់ៗដោយស្នាមញញឹមស្រទន់ក្នុងន័យទាក់ទាញដដែលទើបអត់មិនបាននឹងបោះកូនកន្សែងនឹងដៃទៅគ្របលើមុខនាងមុននឹងដើរចេញទៅ មិនដឹងជាល្ងាចមិញនាងទៅដើរជាន់ពែមកពីណាទើបទ្រង់រាងប្លែកៗ ឆ្គួតៗរោគចិត្តប្រកាច់ៗលើសរាល់ដងទៅទៀត
"អៅ? លោកពូទៅណាចាំផង"នៅពេលដែលទាញកន្សែងដែលគេគ្របក្បាលមុននេះចេញក៏ដឹងថាទៅបាត់ល្មមទើបរហ័សទាញអាវក្រៅមកបិទបាំងពីក្រៅរ៉ូបមុននឹងរត់ចេញទៅតាម
"មកតាមធ្វើអី?"នៅពេលដែលក្រឡេកមើលទៅក្រោយទើបដឹងថានាងកំពុងតែតាមមកទើបអត់មិនបាននឹងស្រែកសួរទាំងមួម៉ៅពេញបន្ទុក មិនដឹងជាតាមមកធ្វើស្អីឬចាំឲ្យគេខឹងដល់រំលោភនាងសិនទើបនាងអស់ចិត្ត?
"ពូមកចោលខ្ញុំទៅហើយឲ្យខ្ញុំនៅម្នាក់ឯងមិចនឹងកើត?"សារភាពតាមត្រង់ថានាងខ្លាច នាងមិនដែលមកទីនេះពីមុនក៏មិនហ៊ាននៅម្នាក់ឯងទើបត្រូវតាមគេគ្រប់ជំហ៊ានបែបនេះ។ ចំណែកថេយ៉ុងបំណងដែលចេញពីនាងមុននេះក៏រលាយបាត់ប្តូរជាដើរត្រឡប់ទៅរីសតវិញទាំងភាពធុញទ្រាន់ទើបប៊ែលឡាអត់ឆ្ងល់នឹងរឹកពារគេមិនបានតែក៏ប្រឹងរត់តាមពីក្រោយខ្នងគេឡើងត្របាញ់ជើង។ ក្រឡេកមកមើលបរិយាកាសនៅក្នុងរីសតវិញម្តង ថេយ៉ុងអង្គុយលើកៅអីឈើគៀនបង្អួចដោយដៃក៏ចុចទូរស័ព្ទលេងចុះឡើងដោយមានប៊ែលឡាអង្គុយបត់ជើងធ្វើភ្នែកម៉ង់ៗទាំងធុញទ្រាន់បូករួមទាំងពោះក៏កូរព្រោះឃ្លានទៀតផង
"ពូខ្ញុំឃ្លាន"ប៊ែលឡានិយាយទៅកាន់គេទាំងដាក់ដៃអង្អែលពោះទៅវិញទៅមកចំណែកថេយ៉ុងបន្ទាប់ពីឮប្រយោគនាងនិយាយរួចក៏បានត្រឹមតែសម្លឹងមុខនាងបន្តិចទើបផ្តោតទៅលើទូរស័ព្ទវិញហាក់មិនខ្វល់ខ្វាយសូម្បីបន្តិចទើបធ្វើឲ្យនាងតូចយើងនេះពេបមាត់ឡើងទាំងអាក់អន់ចិត្ត មនុស្សឃ្លានពិតមែនតែគេធ្វើមិនខ្វល់ឬចាំឲ្យនាងដាច់ពោះស្លាប់បាត់សិនទើបគេខ្វល់ បើសិនជានាងស្លាប់ដោយសារការអត់ឃ្លាននេះណាច្បាស់ណាស់មនុស្សដែលនាងយកទៅតាមគឺគេនេះហើយ
តុក តុក
ភាពអាក់អន់ស្រពន់ចិត្តទាំងប៉ុន្មានត្រូវបានកាត់ផ្តាច់បន្ទាប់ពីមាននរណាម្នាក់មកគោះទ្វារ តែពេលដែលនាងក្រឡេកភ្នែកទៅមើលថេយ៉ុងក៏ឃើញថាគេធ្វើមិនខ្វល់ដដែលមិនដឹងជាមើលស្អីនៅក្នុងទូរស័ព្ទនឹង ទើបនាងត្រូវងើបទៅបើកដោយខ្លួនឯង បន្ទាប់ពីបើកទ្វារួចអ្វីដែលនាងឃើញដំបូងគេគឺបុគ្គលិករីសតស្រីពីរនាក់នៅខាងមុខទ្វាដោយមានរទេះអាហារមកជាមួយផងដែរ
"សុំអនុញ្ញាតចាស៎"បន្ទាប់ពីឮសម្តីបុគ្គលិកស្រីម្នាក់ទើបនាងខិតទៅម្ខាងបើកផ្លូវឲ្យចូល ចំណែកពួកនាងក៏យកវាទៅរៀបចំនៅខាងមុខរានហាលតាមបញ្ជារបស់ចៅហ្វាយខ្លួនរួចទើបចេញទៅបាត់ ស្នាមញញឹមក៏លេចឡើងលើបបូរមាត់ស្រស់ស្អាតភាពអន់ចិត្តមុននេះក៏រលាយបាត់ទៅអស់ដូចគ្នា
"ក្រែងរអ៊ូថាឃ្លានមិចក៏មិនឆាប់ញាំនៅសម្លឹងមើលស្អី?"ថេយ៉ុងក្រឡេកមកសួរនាងទាំងមិនយល់មុននេះរអ៊ូរង៉ូវក្បែរត្រចៀកថាឃ្លានឥឡូវអាហារមកដល់ហើយតែបែជាមកសម្លឹងគេទាំងសើចដូចមនុស្សឆ្គួតទៅវិញ សុំមិនយល់
"អូហូ! រ៉ូមេរិកម្លេះ?"ប៊ែលឡាស្រាប់តែលាន់មាត់ឡើង អាហាររៀបចំដាក់លើតុមានអមដោយស្រាក្រហមទៀតផង បន្ថែមដោយភ្លើងចង្កៀងនៅចំកណ្តាលជំនួសដោយភ្លើងទាន ថែមទាំងក្រោមព្រះច័ន្ទមូលក្លំយ៉ាងស្រស់ស្អាតបូករួមទាំងខ្យល់ត្រជាក់ៗទៀតផងទើបនាងតូចលាន់មាត់ឡើងក្នុងន័យលេងសើចក៏ដូចជាមែនទែនព្រោះវារ៉ូមេរិកប្រៀបដូចសម្រាប់គូស្នេហ៍សារសងគ្នាអីបែបនេះ រួចទើបនាងដាក់ខ្លួនអង្គុយដោយមានថេយ៉ុងនៅទល់មុខនាង ដោយនាយកំលោះក៏អត់នឹងឆ្ងល់ ប្លែកចម្លែកក្នុងចិត្តខ្លួនឯងមិនបាន ហេតុអីគេចាំបាច់សប្បាយចិត្តដែរនៅពេលឃើញស្នាមញញឹមនាងបែបនេះ ឬថាគេមានចិត្តឲ្យនាងហើយ?

📚ជំនួបបេះដូង🖤Where stories live. Discover now