ភាគ ០៧

232 19 1
                                        

រឿង ជំនួបបេះដូង
ភាគ ០៧

រាងកាយតូចស្តើងរបស់ប៊ែលឡាបន្ទាប់ពីខឹងថេយ៉ុងអស់ចិត្តរួចទើបនាំជំហានជើងដើរតម្រង់ទៅម្តុំដែលគេដើរទៅមុននេះព្រោះនាងមិនស្គាល់ភូមិសាស្រ្តទីនេះនោះទេដើរមិនស្រួលប្រាកដជាវង្វេងមិនខានទីនេះមិនមែនតូចឯណា។ ដើរមកដល់ខាងមុខបន្តិចទើបប្រទះភ្នែកជាមួយនឹងថេយ៉ុងកំពុងតែឈរនិយាយគ្នាជាមួយនរណាគេម្នាក់ទើបដើរចូលទៅកាន់តែជិតព្រោះមានអារម្មណ៍ថាប្រហែលបុរសម្នាក់នោះជាខ្លាំង
"បងប្រុសហ្វាង!"សំឡេងស្រីស្រស់បន្លឺឡើងក្បែរត្រចៀកម្ចាស់ឈ្មោះធ្វើឲ្យនាយកំលោះដែលនិយាយគ្នាជាមួយចៅហ្វាយខ្លួននោះងាកមកយ៉ាងលឿនមុននឹងញញឹមយ៉ាងស្រស់មកកាន់នាង
"ប៊ែល! មកទីនេះយ៉ាងមិចបាន?"កំលោះសង្ហាមិនចាញ់ចៅហ្វាយខ្លួននោះក៏រហ័សលើកដៃញីសក់ក្បាលប៊ែលឡាថើរៗទាំងស្នាមញញឹមយ៉ាងស្រស់ ទោះបីជាខានឃើញគ្នាច្រើនឆ្នាំក៏នាងអាចនៅចំណាំគេបានចំណែកគេក៏មិនភ្លេចនាងដូចគ្នា
"ប៊ែលមកជាមួយគាត់"ចំណែកនាងតូចប៊ែលឡាឯណេះវិញក៏មិនណយបានប្រុសស្អាតអង្អែលក្បាលបែបនេះសើចអឹមអៀនកាច់កសឹងរហែកថ្ពាល់មិនដឹងជាស្អីណាស់ណាទេ ចំណែងហ្វាងកាលបើឮសម្តីបូករួមជាមួយនិងដៃដែលចង្អុលរបស់នាងទៅកាន់ចៅហ្វាយខ្លួននាយក៏ភ្ញាក់មិនស្ទើរ
"ចុះបងប្រុសហេតុអីក៏នៅទីនេះដែរ?"ប៊ែលឡាមិនចាំយូរព្រោះសេចក្តីចង់ដឹងក៏សួរនាំទៅហ្វាងភ្លាមៗ
"បងមកមើលការខុសត្រូវនៅទីនេះតាមបញ្ជាចៅហ្វាយ ហើយគាត់នេះហើយគឺជាចៅហ្វាយរបស់បង"ចំណែកហ្វាងក៏មិនស្ទាក់ស្ទើរនឹងនិយាយរៀបរាប់ប្រាប់តាមសំណួរដែលនាងសួរនោះដែរ ចំណែកប៊ែលឡាបន្ទាប់ពីដឹងរួចទើបបានត្រឹមតែងក់ក្បាលក្នុងន័យទទួលដឹង ដោយចាត់ទុកថេយ៉ុងដូចជាខ្យល់អាកាសហោះកាត់ទៅវិញទៅមកចំណែកឯអ្នកដែលគេមិនខ្វល់ឯណេះវិញហាក់ទើសទាល់ចិត្តចម្លែកនៅពេលដែលឃើញពួកគេនិយាយគ្នាស្និទ្ធស្នាលយ៉ាងនេះទើបប្រញាប់និយាយកាត់ភ្លាមៗ
"នាងទៅងូតទឹកសម្អាតខ្លួនចេញសិនទៅខ្ញុំមានរឿងនិយាយជាមួយហ្វាងបន្តិច ដើរតាមមេកាទៅគាត់នឹងនាំនាងទៅរីសតហើយ"
"ខ្ញុំទៅសិនហើយបងប្រុស មានពេលចាំនិយាយគ្នាបន្តទៀត"ប៊ែលឡាដោយយល់ថាពួកគេនិយាយរឿងការងារទើបមិនចង់រំខានយូរក៏ប្រញាប់ដើរតាមមេកាសម្តៅទៅរីសតដោយមិនភ្លេចលាហ្វាងផងដែរ។
"ឯងស្គាល់នាង?"បន្ទាប់ពីប៊ែលឡាចេញទៅបាត់សំណួរដំបូងដែលគេសួរទៅហ្វាងគឺរឿងគេនិងនាងស្គាល់យ៉ាងមិចដោយបំភ្លេចរឿងការងារដែលនិយាយគ្នាមុននេះអស់រលីង
"បាទស្គាល់ ជាអ្នកជិតខាងនិងគ្នាកាលពីនៅតូចតែបន្ទាប់ពីឪពុកម្តាយនាងស្លាប់អស់ទើបមីងរបស់ប៊ែលយកនាងទៅចិញ្ចឹមតាំងពីឆ្នាំនោះមកក៏មិនដែលជួបគ្នាទៀតដែរទើបមកជួបថ្ងៃនេះទេតែមិននឹកស្មានថានាងនៅចាំខ្ញុំបានល្អយ៉ាងនេះសោះ"ហ្វាងកាលបើចៅហ្វាយចង់ដឹងឮយ៉ាងនេះទើបគេរៀបរាប់ប្រាប់ឲ្យស្តាប់ទាំងស្នាមញញឹមរួសរាយតាមទម្លាប់របស់គេ ចំណែកថេយ៉ុងបន្ទាប់ពីស្តាប់គេនិយាយចប់ក៏ដឹងថាត្រឹមជាអ្នកជិតខាងនឹងគ្នាគេក៏ហាក់ស្រាលក្នុងចិត្តខ្ញើកដោយមិនដឹងមូលហេតុទាំងដែលមុននេះតឹងចិត្តសឹងស្ទះទ្រូងស្លាប់ទៅហើយ
"ចុះហេតុអីក៏នាងមកនៅជាមួយចៅហ្វាយបាន?"បន្ទាប់ពីឮចៅហ្វាយមិនតបហ្វាងក៏សួរទៅវិញតាមអ្វីដែលឆ្ងល់មកអម្បិញមិញនេះ
"ជួបដោយចៃដន្យប្រាប់ថាមីងនាងធ្វើបាបទើបឲ្យនៅធ្វើការជាមួយ"ថេយ៉ុងនិយាយប្រាប់ទៅវិញដោយទឹកមុខស្មើរៗដូចរាល់ដងចំណែកហ្វាងក៏មិនឮតបអ្វីគេក៏ធ្លាប់បានដឹងខ្លះៗដែរថាមីងនាងជាមនុស្សវក់នឹងល្បែងខ្លាំងប៉ុណ្ណា បន្ទាប់និយាយរឿងប៊ែលឡារួចទើបនាំគ្នានិយាយពីរឿងការងារបន្តទៀតរហូតដល់រាងប្រលប់បន្តិចទើបបំបែកគ្នាដោយថេយ៉ុងសម្តៅទៅរីសតតែម្តងចំណែកហ្វាងក៏ទៅធ្វើការងារបន្តរបស់គេ។
ទ្វារផ្ទះរីសតប្រណិតត្រូវបានបើកឡើងដោយដៃធំក្រាស់របស់កំលោះសង្ហាថេយ៉ុងរួចទើបបិទទៅវិញត្រឹមត្រូវមុននឹងដើរសម្តៅទៅរកបន្ទប់សម្រាក។ រាងកាយល្វត់ល្វត់ក្នុងឈុតរ៉ូបរាត្រីដៃតូចពណ៌ផ្កាឈូកស្រាលសាច់រលោងៗបង្ហាញឲ្យឃើញស្បែកសខ្ចីដូចបណ្តូលចេក ម្រាមដៃស្រឡូនលើកចាក់ឡេមកដាក់លើបាតដៃមុននឹងញីយកទៅលាបបង្អូសលើស្បែកថ្នមៗ ពន្លឺព្រះច័ន្ទចាំងចូលតាមមាត់បង្អួចស្របជាមួយពន្លឺភ្លើងបើកព្រាលៗទាក់ទាញអារម្មណ៍អ្នកដែលឈរមើលនាងពីមាត់ទ្វារនោះលេបទឹកមាត់ក្អឹកៗ
"លោកពូមកតាំងពីពេលណា?"សំឡេងស្រួយស្រេះដូចជាសារិកាស្របជាមួយស្នាមញញឹមស្រទន់ប្រៀបនឹងព្រះច័ន្ទផ្តោតមករកគេហាក់ខុសប្លែកពីធម្មតាទើបធ្វើឲ្យនាយកំលោះព្រិចភ្នែកញាប់ៗ ដង្ហើមដកផើតផតបែកញើសជោគខ្លួនហាក់ក្តៅភាយៗចម្លែក ចំណែកអារបស់ខាងក្រោមក៏ចាប់ផ្តើមខឹងឡើងភ្លាមៗនៅយូរទៀតមិនបានទេគេប្រាកដជាជាប់ឈ្មោះរំលោភក្មេងស្រីមិនទាន់គ្រប់អាយុមិនខានទើបប្រញាប់ទាញកន្សែងចូលក្នុងបន្ទប់ទឹកបាត់ដោយមិនគិតឆ្លើយជាមួយនាងសូម្បីតែបន្តិច
"ហាស់ហា"បន្ទាប់ពីធ្វើបាបគេបានសម្រេចព្រោះល្បិចនាំគេឲ្យក្តៅសាច់មុននេះប៊ែលឡាក៏ខ្ទប់មាត់ខ្លួនឯងសើចកក្អឹកព្រោះសប្បាយចិត្តដោយមិនហ៊ានសើចខ្លាំងបើគេឮប្រាកដជាចេញមកសំពងនាងជាមិនខាន ពូកែថានាងមិនទាក់ទាញ ឃើញហើយគ្មានអារម្មណ៍មែនទេតែឥឡូវនេះមើលចុះខឹងមួយហើយពេលនេះកំពុងតែលួងវានៅក្នុងបន្ទប់ទឹកផងក៏មិនដឹង។

📚ជំនួបបេះដូង🖤Where stories live. Discover now