រឿង ជំនួបបេះដូង
ភាគ ១២
បន្ទាប់ពីសម្លឹងមើលមុខនាងឆ្អែតឆ្អន់រួចទើបប្តូរជាសម្លឹងមើលព្រះអាទិត្យដែលកំពុងបន្លិចខ្លួនចុះសន្សឹមៗនោះរហូតលិចបាត់ប្តូរប្រែជាភាពងងឹតចូលមកគ្របដណ្តប់បន្តិចម្តងៗវិញ
" ត្រឡប់ទៅវិញទៅល្ងាចណាស់ហើយ "ថេយ៉ុងងាកមកនិយាយជាមួយស្រីស្រស់ដែលអង្គុយគៀកក្បែរខ្លួនរបស់គេព្រោះត្បិតថាល្ងាចណាស់ដែរហើយផ្លូវភ្នំធ្វើដំណើរយប់ព្រលប់បែបនេះមិនល្អប៉ុន្មានទេ ចំណែកប៊ែលឡាបន្ទាប់ពីឮឃ្លាប្រយោគគេនិយាយមកកាន់នាងរួចទើបធ្វើមុខបែបជូរហួញ
" នៅមិនទាន់អស់ចិត្តផង "នាងងាកមកតបជាមួយគេវិញទាំងមិនអស់ចិត្តងាយណាស់ឬបានមកមើលទេសភាពស្រស់ស្អាតបែបនេះ ទោះបីជាពេលព្រលប់ក៏ពិតមែនតែវានៅតែស្រស់ស្អាតទាក់ចិត្តនាងមិនឲ្យចង់ឃ្លាតទៅណាឆ្ងាយសោះ
" មិនបានទេព្រលប់ណាស់ហើយធ្វើដំណើរទៅវិញវាគ្រោះថ្នាក់ណាស់ ថ្ងៃក្រោយចាំខ្ញុំនាំមកម្តងទៀត "មិនមែនហាមឃាត់មិនចង់ឲ្យនាងនៅបន្តឡើយតែក៏ត្រូវមើលកាលៈទេសៈដែរគេមិនបានចិត្តអាក្រក់តែបារម្ភពីសុវត្ថិភាពទៅវិញទេទើបនិយាយពន្យល់ទៅកាន់នាងឲ្យបានយល់ន័យរបស់គេច្បាស់
" ចាស៎! តែពូសន្យាណាថានឹងនាំមកម្តងទៀត "ប៊ែលឡានាងក៏យល់មុននឹងយល់ព្រមងើបឈរឡើងបោសខ្លួនដែលប្រឡក់ដីស្អាត រួចក៏ទាមទារសន្យាពីគេមកទុកទើបថេយ៉ុងងក់ក្បាលបញ្ជាក់
" ត្រូវថ្ពក់ដៃដែរទើបអាចជឿបាន "ប៊ែលឡាលើកកូនដៃតូចៗរបស់នាងឡើងចំពោះមុខតឿនឲ្យថេយ៉ុងដាក់កូនដៃមកថ្ពក់ជាមួយទើបនាងជឿថាគេមិនកុហក ចំណែកថេយ៉ុងក៏បានត្រឹមតែធ្វើតាមនាងគ្រប់យ៉ាងទាំងហួសចិត្តមិននឹកស្មានថានាងនៅមានចរិកកូនក្មេងបែបនេះសោះ និយាយអ្វីក៏ត្រូវថ្ពក់កូនដៃសន្យា
" តោះទៅបានហើយ "បន្ទាប់ពីថ្ពក់ដៃឲ្យនាងជឿទុកចិត្តរួចទើបនាំគ្នាដើរត្រឡប់ទៅវិញ តែដើរមិនទាន់បានដប់ជំហានស្រួលបួលផងក៏មានសំឡេងមួយបន្លឺឡើង...
ផាំងៗ! សំឡេងផ្គរចាប់ផ្តើមបន្ទរឡើងផ្ទួនគ្នាជាសំឡេងខ្លាំងៗពពកខ្មៅអួរអាប់ហោះរសាត់បុកពពកសរស្កេកស្កះមុននេះចេញឆ្ងាយដោយបញ្ជាក់ថានឹងមានភ្លៀងបន្តិចទៀតនេះទើបថេយ៉ុងនិងប៊ែលឡាបានត្រឹមតែសម្លឹងមុខគ្នាភ្លឹះៗមុននឹងប្រញាប់ដើរទៅមុខបន្តទៀតនឹងអាលចុះពីភ្នំទាន់មុនមេឃភ្លៀង ប៉ុន្តែមិនទាន់បានដប់នាទីស្រួលបួលផងដំណក់ទឹកតូចធំចាបើផ្តើមស្រក់មកជារឿយៗពីតិចៗរហូតកាន់តែខ្លាំងទៅៗចំណែកផ្ទៃមេឃក៏ចាប់ផ្តើមបន្ទាបខ្លួនងងឹតបន្តិចម្តងៗដូចគ្នា
" រកកន្លែងជ្រកសិនទៅ "ថេយ៉ុងអូសដៃប៊ែលឡាទៅឈរនៅក្រោមដើមឈើធំមួយដើម្បីជ្រកភ្លៀងព្រោះមេឃកំពុងតែភ្លៀងខ្លាំងផ្លូវភ្នំក៏រអិលដើរទៅមុខទៀតក៏មិនកើតដែរ ខ្លួនពួកគេទាំងពីរទទឹកជោគពោរពេញទៅដោយសំណើមទឹកត្រជាក់ៗរាងកាយក៏ចាប់ផ្តើមញ័រញាក់ រងាដូចគ្នាព្រោះប៉ះត្រូវខ្យល់ដែលកំពុងតែបោកបក់មកវូៗ
" ត្រជាក់ណាស់ពូ "ប៊ែលឡាឧទានឡើងស្របពេលនាងយកដៃទៅឱបក្រសោបខ្លួនបបូរមាត់ក៏ចាប់ផ្តើមញ័ររង្គើរតិចៗ
" ទ្រាំបានទេ មេឃនេះមើលទៅភ្លៀងយូរណាស់ "ថេយ៉ុងឈ្ងោកមុខមកសួរប៊ែលឡាទើបនាងងក់ក្បាលបញ្ជាក់ទោះទៅមិនរួចក៏ត្រូវតែស៊ូនាងធ្លាប់រួចអស់ទៅហើយដេកតាមចិញ្ចើមផ្លូវមេឃភ្លៀងរងារកកន្លែងជ្រកកោនគ្មានក៏មានដែរប៉ុណ្ណេះនាងអាចទ្រាំបាន
" ពួកយើងដើរទៅមុខទៀតទៅពេលដែលមកខ្ញុំឃើញមានខ្ទមឈើមួយទៅជ្រកនៅទីនោះវាប្រសើជាងនៅទីនេះ "ថេយ៉ុងពិបាកភ្នែកមើលទ្រាំឃើញនាងនៅញ័រខ្លួនបែបនេះមិនបានទើបនិយាយឡើងព្រោះទៅជ្រកក្នុងខ្ទមនោះយ៉ាងណាក៏ប្រសើជាងទីនេះដែរ ចំណែកប៊ែលឡាងើបមុខមើលគេបន្តិចក៏យល់ព្រមទៅតាមដោយដើរកាត់ភ្លៀងម្តងទៀតរឹតតែរងាជាងមុន។
បន្តដំណើរមកដល់ខាងមុខបន្តិចក៏ប្រទះជាមួយខ្ទមស្លឹកដែលនិយាយមុននេះ បាតដៃធំក្រាស់ម្ខាងលើករុញទ្វារពុកផុយនោះតិចៗមុននឹងរបើកឡើងរួចទើបអូសដៃត្រជាក់ស្រេបរបស់ប៊ែលឡាចូលទៅខាងក្នុង។ បរិវេណក្នុងខ្ទមចាស់នេះគ្មានមនុស្សឡើយប៉ុន្តែក៏មានពន្លឺភ្លើងចង្គៀងផ្លុងៗដែលបញ្ជាក់ថាម្ចាស់ខ្ទមទើបតែចេញទៅមុនពេលមេឃភ្លៀងនេះបន្តិចទេ
" ប្រហែលជាខ្ទមកម្មករចំការលើភ្នំនេះហើយ តែមិនអីទេយើងខ្ទីគេមួយថ្ងៃសិនទៅទម្រាំមេឃរាំងភ្លៀង "ថេយ៉ុងនិយាយទៅកាន់នាងស្របពេលដៃកំពុងក្រាលកម្រាលដែលមានផ្ទាល់នៅលើដីនោះ ដោយមានប៊ែលឡាឈរឱបខ្លួនឯងជាប់បបូរមាត់ក៏ញ័រទទ្រើកព្រោះនៅលើខ្លួននាងមានត្រឹមតែអាវសស្តើងមួយតែប៉ុណ្ណោះ រហូតដល់ថេយ៉ុងរៀបចំកន្លែងរួចទើបហៅឲ្យនាងអង្គុយកៀកជិតគេ
ផាំង!
" អ្ហាយ "សំឡេងផ្គរធំបន្លឺឡើងគ្រាំងពញ្ញាក់ស្មារតីនាងតួចឲ្យភ្ញាក់ក្រញាងទើបកញ្រ្ជោលខិតទៅជិតខ្លួនរបស់ថេយ៉ុងទើបអាចឲ្យគេដឹងបានពីសភាពញ័រទទ្រើករបស់នាង នាយកំលោះលើកដៃទៅអង្គែលស្មានាងតិចៗដើម្បីបំបាត់ភាពភ័យខ្លាចរបស់នាងបានខ្លះ រួចទើបលើកដៃទៅវាសសក់ដែលធ្លាក់បាំមុខសើមជោគរបស់នាងទៅសៀតនឹងត្រចៀកស្រាលៗទើបប៉ះដឹងដល់សាច់ដែលចាប់ក្តៅតិចៗឡើងមកនោះ
" ប៊ែល! "ថេយ៉ុងលើកម្រាមដៃទៅទះសាច់ថ្ពាល់របស់នាងតិចៗស្របជាមួយបបូរមត់កំពុងតែហៅឈ្មោះនាងដូចគ្នាចំណែកនាងមិនបានតបអ្វីច្រើនបានត្រឹមតែក្រហឹមក្នុងបំពង់កតិចៗព្រោះចាប់ផ្តើមល្វើយកាន់តែខ្លាំងហើយ
" ហុឺ... "ថេយ៉ុងមិនដឹងធ្វើអ្វីបន្តនៅពេលនេះទើបដាក់នាងផ្តេកដេកនៅលើកម្រាលថ្នមៗដោយមានខ្លួនគេនៅអង្គុយផ្អែកនឹងជញ្ជាំងខ្ទមចាំមើលនាងស្របជាមួយភ្លៀងនៅខាងក្រៅបង្អុរឡើងរឹតតែខ្លាំងជាងមុនទៅទៀត
" ហុឺ! រងា...រងាណាស់ "បបូរមាត់ស្ងួតស្លេកចាប់ផ្តើមកម្រើកម្ហបៗនិយាយឡើងតិចៗពីភាពត្អូញត្អែរខណៈពេលដែលភ្នែកបិទជិតនៅឡើយចំណែកខ្លួនប្រាណក៏ចាប់រួចចូលគ្នាព្រោះភាពត្រជាក់។ ថេយ៉ុងបន្ទាប់ពីឮសំឡេងខ្សាវៗរបស់នាងក៏ឱនផ្ទៀងស្តាប់ដើម្បីឲ្យបានច្បាស់ទើបដឹងថានាងកំពុងតែរងាដេកញ័រខ្លួនដូចកូនសត្វ នាយចាប់ផ្តើមឆ្លេឆ្លាទីនេះគ្មានភួយដើម្បីដណ្តប់ឡើយទើបសម្រេចចិត្តយកខ្លួនឯងធ្វើជាភួយសាច់ឱបក្រសោបនាងជាប់រង្វង់ដៃដោយគេផ្ទាល់ក៏ដោះអាវដែលសើមជោគនោះទុកនៅម្ខាងបើឱបនាងទាំងសើមដដែលធ្វើមិចនឹងបាត់រងាខ្លះទៅ? ក្រឡេកមកមើលអ្នកដែលកំពុងតែស្ថិតក្នុងរង្វង់ដៃគេឯណេះវិញមុននេះក៏ឮសំឡេងរអ៊ូមិនឈប់តែឥឡូវប្រែជាស្ងាត់មាត់ឈឹងព្រោះត្បិតថាភាពរងាមុននេះក៏រសាយចេញទៅឆ្ងាយផ្តល់ជួសមកវិញនូវភាពកក់ក្តៅពេញប្រៀបក្នុងរាងកាយជ្រៀបចូលដល់ក្នុងបេះដូងឲ្យកក់ក្តៅជាមួយដែរ។ ត្របកភ្នែកតូចៗចាប់បើកសន្សឹមៗបន្ទាប់ពីបានសម្រាកជាងកន្លះម៉ោងមកនេះសំឡេងដក់ទឹកភ្លៀងប៉ះដំបូលក៏នៅតែបន្លឺសំឡេងតក់ៗរំខានដល់ត្រចៀកឥតឈប់ដែលបញ្ជាក់យ៉ាងច្បាស់ថាមេឃនៅមិនទាន់រាំងនៅឡើយ រូបភាពដែលលិចឡើងក្នុងកែវភ្នែកនាងដំបូងបង្អស់គឺមុខសង្ហាៗខាបព្រលឹងរបស់លោកពូដែលមុខនាងនិងគេក៏នៅកៀកគ្នាបង្កើយចុងច្រមុះខ្វះតែបន្តិចក៏ប៉ះគ្នាដែលអាចឲ្យដឹងបានតាមរយៈខ្យល់ដង្ហើមរបស់គេប៉ះបបូរមាត់នាងយ៉ាងក្តៅគគុក
" លោកពូ! "ប៊ែលឡាបានត្រឹមតែហៅគេតិចៗភ្នែកនាងក៏សម្លឹងចំភ្នែកគេមិនដាក់ ចង្កេះក៏ត្រូវគេក្រសោបជាប់ទាញកៀកទៅជិតដើមទ្រូងនាងនិងគេក៏ប៉ះអឹបជាប់គ្នាដោយក្បាលនាងក៏កើយលើដៃម្ខាងទៀតរបស់គេ នាយកំលោះថេយ៉ុងក៏សម្លឹងមើលមកនាងមិនព្រិចក្នុងបំណងចង់ប្រាប់អ្វីម្យ៉ាងទៅកាន់នាងឲ្យបានដឹងក្នុងពេលវេលានេះ ថេយ៉ុងដកដៃចេញពីចង្កេះរបស់នាងប្តូរជាលើកយកមេដៃទៅចុចអង្អែលលើបបូរមាត់ដែលដង្ហើយហៅគេមុននេះស្រាលៗថ្នមៗបំផុត ប៊ែលឡាហាក់ឈ្លក់វង្វេងស្លុងអារម្មណ៍ទៅតាមនោះដោយបិទភ្នែកដកដង្ហើមញាប់ៗ បរិយាកាសកំពុងតែត្រជាក់តែពួកគេវិញបែរជាមានអារម្មណ៍ថាបែកញើសក្តៅស្រៀវស្រាញពេញទាំងខ្លួនទៅវិញ។
