ភាគ ០៣

300 25 0
                                        

រឿង ជំនួបបេះដូង
ភាគ ០៣

និយាយពីនាងតូចប៊ែលឡាវិញម្តងបន្ទាប់ពីត្រូវថេយ៉ុងដេញឲ្យទៅប្តូរឈុតចេញរួចមកទម្រាំរកបានត្រូវចិត្តក៏យូរគួរសមល្មមដែរ យូរបន្តិចក៏ចេញមកវិញជាមួយនឹងខោអាវបែបសាមញ្ញដោយអាវឈឺតដៃខ្លីពណ៌លឿងព្រមជាមួយនឹងខោខៅប៊យជើងខ្លីពាក់នៅលើខ្លួនរួចទើបចេញមកបង្ហាញខ្លួននៅចំពោះមុខថេយ៉ុង
«មួយនេះយ៉ាងមិចដែរពូ?»
«វាគ្រាន់បើជាងមុនបន្តិច បើរៀបចំរួចហើយក៏ចុះទៅជូតសម្អាតខាងក្រោមផង»និយាយចប់ថេយ៉ុងក៏ចុះទៅខាងក្រោមវិញជាមួយនឹងកែវកាហ្វេនៅក្នុងដៃដោយទុកឲ្យនាងតូចនៅរៀបចំខ្លួនឯងឲ្យរួចរាល់សិននិងជូតសម្អាតទឹកកាហ្វេដែលកំពប់មុននេះ។
បន្ទាប់ពីជូតសម្អាតនិងរៀបចំរបស់របររួចរាល់នៅក្នុងបន្ទប់អស់ហើយប៊ែលឡាក៏ចុះមកជូតសម្អាតខាងក្រោមដូចអ្វីដែលថេយ៉ុងបានប្រើមុននេះ។ ម្ចាស់កាយមាំអង្គុយនៅលើសាឡុងក្នុងដៃមានកាន់កាសែតអានជាទម្លាប់ប្រចាំថ្ងៃដោយមាននាងតូចមហារញ៉េរញ៉ៃនោះកំពុងតែកាន់ប្រដាប់ជូតឥដ្ឋជូតបោសទៅវិញមកអមដោយសម្លេងច្រៀងផងហឹងត្រចៀកថេយ៉ុងសឹងស្លាប់ទៅហើយទើបអត់មិនបាននឹងថាឲ្យ
«ជូតធម្មតាទៅមិនបានហេស៎? ចាំបាច់ស្រែកច្រៀង? បើពិរោះមិនថាទេសំឡេងដូចកូនឆ្កែព្រុះ»នាយកំលោះទម្លាក់កាសែតនៅនឹងដៃចុះងាកមកស្រែកដាក់នាងកោកៗបង្អាក់សំឡេងដែលស្រែកច្រៀងសប្បាយមុននេះឲ្យឈប់ភ្លាមៗ
«ច្រៀងក៏មិនបាន ចិត្តអាក្រក់ផុតលេខ»ប៊ែលឡារីរអ៊ូរងូវៗក្បែរត្រចៀកម្នាក់ឯងទាំងមុខមិនរីក សុីបាយផ្ទះគេ ដេកផ្ទះគេ គេហាមអីក៏មិនអាចប្រកែកបានក្រៅពីលួចរអ៊ូស្ងាត់ៗម្នាក់ឯងបែបនេះ
«ជូតផ្ទះរួចទៅស្រោចផ្កាខាងក្រៅផង នៅលាងឡានទៀត ងូតទឹកឲ្យឆ្កែ រួចហើយយកខោអាវខ្ញុំទៅបោក នៅមានទៀតកុំភ្លេចធ្វើម្ហូបផង»នាងមិនទាន់ជូតផ្ទះរួចផងថេយ៉ុងក៏ដាក់ការងារឲ្យនាងធ្វើបន្តទៀត ចំណែកនាងតូចប៊ែលឡាឮភ្លាមក៏ចំហមាត់ធ្លុងប៉ុនគំរបពាង
«យ៉ាងមិចធ្វើមិនបាន?»ដោយឃើញនាងធ្វើមុខស្លើសម្លឹងមើលមកខ្លួនបែបនេះទើបថេយ៉ុងប្រញាប់សួរបញ្ជាក់ទាំងទឹកមុខស្មើរធេង
«អត់ទេ ធ្វើបានការងារងាយៗស្រាលៗសុីផុយ»នៅពេលដែលឮសំណួរសួរបញ្ជាក់របស់គេរួចនាងក៏ប្រញាប់ឆ្លើយទាំងជឿជាក់ នៅពេលដែលមកសុំគេនៅដំបូងនាងជាអ្នកនិយាយខ្លួនឯងទេថានាងអាចធ្វើបានគ្រប់យ៉ាងគេដាក់មកបែបនេះគឺសមហើយ។
បន្ទាប់ពីជូតផ្ទះស្អាតរួចរាល់ទើបនាងតូចប្រញាប់ចេញទៅស្រោចទឹកផ្កា លាងឡាននិងងូតទឹកឲ្យឆ្កែដូចអ្វីដែលគេបានប្រើ រួចទើបឡើងទៅប្រមូលខោអាវគេយកទៅដាក់ក្នុងម៉ាសុីនរួចរាល់អស់ទើបចូលចង្រ្កានបាយដើម្បីធ្វើម្ហូប ដោយមនុស្សទំនើងបែរជាមកអង្គុយមើលទូរទស្សន៍សើចយ៉ាងសប្បាយទៅវិញទាំងដែលនាងតូចខ្លួនល្អិតធ្វើការហត់សឹងតែធ្លាក់ភ្នែកទៅហើយ
«ខ្ញុំធ្វើរួចហើយពូម្ហូបនៅក្នុងចង្រ្កានបាយបើឃ្លានទៅញាំទៅ»ប៊ែលឡាដើរមកជិតគេនិយាយទាំងហត់គឃូសឃើញក៏ហូរដាបពេញខ្លួនរួចទើបទម្លាក់ខ្លួនដេកនៅលើសាឡុងដើម្បីយកកម្លាំងមិនប៉ុន្មាននាទីផងក៏លង់លក់ទៅភ្លាមៗ
«ដេកលក់បាត់ហើយ?»ថេយ៉ុងដកចំណាប់អារម្មណ៍ពីទូរទស្សន៍មកមើលនាងវិញក៏ឃើញថានាងដេកលក់ស្រមុកខុរៗបាត់ទៅហើយទើបអត់មិនបាននឹងក្រវីក្បាលទាំងហួសចិត្តមុននេះឮនិយាយអួតថាការងារងាយៗស្រាលៗតែឥឡូវបែរជាមកដេកបាក់កស្ទេកលើសាឡុងទៅវិញ ថេយ៉ុងឈោងដៃទៅកាន់តេឡេចុចបន្ថយមាសុីនត្រជាក់ឲ្យនៅសល់កម្រិតល្មមសម្រាប់នាងមុននឹងដើរទៅយកខ្នើយនិងភួយមក ម្រាមដៃក្រាស់ខ្មឹកស៊កចូលក្រោមក្បាលប៉ះសរសៃសក់ទន់ល្មើយលើកឡើងលើបន្តិចដើម្បីដាក់ខ្នើយឲ្យនាងដេកបានស្រួលមុននឹងលើកភួយដណ្តប់ឲ្យនាងត្រឹមទ្រូង ស្នាមញញឹមមានមន្តស្នេហ៍ក៏របូតចេញពីបបូរមាត់របស់ថេយ៉ុងដោយមិនដឹងមូលហេតុដោយគិតនៅក្នុងចិត្តម្នាក់ឯងថា៖
(ក្មេងឆ្គួតនេះបើសម្លឹងឲ្យចំក៏ស្អាតម្យ៉ាងដែរ)

📚ជំនួបបេះដូង🖤Where stories live. Discover now