Ep1: អៀនCrush

11.2K 491 4
                                    

  Deaguជាតំបន់ជនបទដែលដាច់ឆ្ងាយ។ទោះបីវាជាតំបន់ជនបទមិនមានភ្លើងពណ៌មិនមានអគារធំៗតែវាសម្បូរទៅដោយធម្មជាតិទេសភាពព្រៃប្រឹក្សា ជ្រលងភ្នំធំៗ។ សម្លេងជើងរត់ឡើងលឿនរបស់កម្លោះតូចដែលមានរាងតូចច្រឡឹងស្បែកសម៉ត់ តែគួរឲស្ដាយដែលគេមិនមែនជាស្រីបើនិយាយពីសម្រស់វិញគឺវ៉ាដាច់ស្រីៗដែលនៅក្នុងភូមិ

« ម៉ែកូនមកពីចំការហើយ »រាងតូល្អិត គ្រាន់តែមកពីចំការភ្លាមក៏ស្រែកហៅអ្នកជាម្ដាយភ្លែតតែម្ដងព្រោះតែគេស្រលាញ់ម៉ាក់របស់គេខ្លាំងនោះអី។ បើនិយាយពីជីវភាពរបស់គេគឺសមរ្យមមិនមានហើយក៏មិនក្រ សព្វថ្ងៃនាយតូចនិងម្ដាយរស់នៅតែពីរនាក់ព្រោះតែឪពុករបស់គេបានស្លាប់បាត់ទៅហើយនៅតែម្ដាយដែលរស់នៅជាមួយហើយក៏មានចំការស្រ្តុបបូរីមួយដែលជាចំការរបស់ឪពុកនាយតូចដែលបានបន្សល់ទុក

« មកហើយអ្ហេស? កូនហត់ទេ » អ្នកស្រីជី ដើរចេញមកពីរផ្ទះបាយព្រោះអម្បិញមិញគាត់កំពុងស្លរ។អ្នកជាម្ដាយដើរចេញមកហើយក៏ដើរទៅជិតកូនដោយមិនភ្លេចយកទឹកមកឲកូនប្រុសដែលទើបតែធ្វើការហត់ព្រោះតែចំការរបស់គេនោះគឺធំណាស់ទោះបីជាម្ចាស់ចំការប៉ុន្តែរាងល្អិតតែងតែជួយកម្មករជានិច្ច

« អត់ទេម៉ែតែបានម្ហូបអីម៉ែកូនឃ្លានណាស់ »Taehyung ធ្វើមុខជូហួនឡើងដែលបង្ហាញឲអ្នកម្ដាយដឹងថាគេកំពុងតែឃ្លាន ឯអ្នកស្រីជីបានត្រឹមតែក្រវីក្បាលនិងកូនប្រុសហើយក៏ទៅលើកម្ហូបនិងអាហារដែលធ្វើរួចមកលើតុបាយរួចក៏ញាុំជុំគ្នា

« ម្ហូបម៉ែឆ្ងាញ់ជាងគេ » រាងតូចនិយាយឡើងទាំងដែលមាត់កំពុងទំពារបាយពេញមាត់ មើលចុះចារិកមិនឃើញចាស់ទុំសោះទាំងដែលឥឡូវនេះរាងល្អិតម្នាក់នេះមានអាយុជិត20ឆ្នាំទៅហើយប៉ុន្តែនៅយំដេកអោបម៉ែនៅឡើយទេគិតទៅគួរឲអស់សំណើចណាស់មែនទេ? តែវាជារឿងធម្មតាទៅហើយព្រោះគេស្រលាញ់ម៉ែរបស់គេខ្លាំងណាស់

« ចឹងក៏ឆាប់ញាំុទៅ មើលចុះបាយប្រលាក់មាត់ដូចក្មេងចឹងកូននេះ»អ្នកជាម្ដាយហាក់អស់សំណើចជាខ្លាំងហើយក៏យកក្រដាសមកជូតមាត់ឲអ្នកជាកូន ឯនាយតូចរូបស្រស់ក៏ញញឹមឡើងលឹបភ្នែលអស់ទៅហើយ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now