EP33: ពួកយើងបែកគ្នាទៅ!!

2.3K 188 6
                                    

  មួយអាទិត្យកន្លងផុតទៅយ៉ាងរហ័សទីបំផុតការប្រឡងបញ្ចប់ឆ្នាំក៏បានមកដល់ហើយថ្ងៃនេះក៏ជាថ្ងៃដែលត្រូវចេញលទ្ធផលប្រឡងដូចគ្នា។ Taehyung គ្រាន់តែទទួលបានដំណឹងថាថ្ងៃនេះជាថ្ងៃចេញលទ្ធផលប្រឡងភ្លាម នាយតូចក៏ប្រញាប់អូសរាងក្រាស់មកជាមួយភ្លាមដើម្បីលទ្ធផលប្រឡងទាំងត្រហេបត្រហប់

« Jung !! ឆាប់ឡើងមក លទ្ធផលចេញហើយ »Tae កន្រ្តាក់ទាញដៃនាយប្រជ្រៀតហ្វូងមនុស្សចូលទៅមើលក្រដាសលទ្ធផលដែលគេបិទនោះដោយញញឹមរីករាយដែលមានតែរាងក្រាស់ដែលត្រូវគេអូសមកប៉ុន្នោះដែលបញ្ចេញទឹកមុខមិនពេញចិត្តព្រោះមិនចង់ដឹងលទ្ធផលនោះទេ វាអាចធ្វើឲគេឈឺចាប់បានដោយសារប្រឡងធ្លាក់។

« បងមិនហ៊ានមើលទេ »Jungkook យកដៃខ្ទប់មុខងាកមុខចេញមិនព្រមមើលក្រដាសប្រឡង នាយតូចងាកមកមើលនាយបន្តិចព្រមទាំងសើចនោងនាយឡើង

« មិនបានទេ មកសុំផ្លូវមួយ »Tae

« យ៉ាងម៉េចហើយ?? »Jungkook នៅតែបន្តបែរមុខចេញនិងបន្លឺសំណួរសួរទៅកាន់សង្សារសម្លាញ់ចិត្តដែលបន្ទាប់ពីឃើញលទ្ធផលហើយងាកមកញញឹមខ្ចឹបមើលរឹកពាលនាយចុះគួរឲស្រឡាញ់ណាស់

« មើលខ្លួនឯងទៅ »Tae ប្រលែងដៃនាយចោលអោបដៃចាំឈរមើលរាងក្រាស់ដោយលួចអស់សំណើចចាំមើលប្រតិកម្មរបស់នាយម្ដង

« មិនហ៊ានទេ »Jungkook

« ឆាប់ឡើង »Tae វៃកំភួនរាងក្រាស់មួយទំហឹងដើម្បីតឿននាយឲមើលលទ្ធផលប្រឡងដោយខ្លួនឯងព្រោះគេចង់ឲនាយមើលវាដោយផ្ទាល់

« ក៏បាន អេនេះTaeបងជាប់ហើយ »Jungkook ទម្លាក់ដៃបាំងភ្នែកនិយាយឡើងយល់ព្រមភ្លាមនិងងាកក្រោយសន្សឹមៗមើលក្រដាសដែលបិទជាប់នៅជញ្ជាំងទាំងអន្ទះសារបន់ស្រន់ក្នុងចិត្តសង្ឃឹមថាមិនធ្លាក់ទៀតចុះបើមិនអញ្ចឹងគេច្បាស់ជាមិនបានគេងជាមួយ Tae ទៀតនោះទេ។

   Jungkook ក្រោយក្រលែកភ្នែកពិនិត្យមើលរួចរាល់នាយក៏ងាកមកអោបនាយតូចដោយស្នាមញញឹមយ៉ាងសប្បាយរីករាយនិងពោលដោយរំភើបមិនស្មានថានាយអាចនិងប្រឡងជាប់នោះទេ ឯអ្នកម្ខាងទៀតដែលឈរមើលនោះក៏ឈរញញឹមសប្បាយជំនួសគាត់ចិត្តដូចគ្នាព្រោះគ្រប់យ៉ាងដែលគេខំមិនអត់ប្រយោជន៍ទេ។

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now