Ep3: ខ្ញុំមិនមែនអ្នកបម្រើទេ

4K 328 0
                                    

នាព្រឹកព្រលឹមTaehyungក៏រៀបចំសម្លៀកបំពាក់ ព្រោះថ្ងៃនេះគេត្រូវឡើងទៅសេអ៊ូដើម្បីទៅរៀនបន្តនោះអី Sobinក៏បានមកទទួលTaehyungទៅប្រលានយន្តហោះដោយមានអ្នកស្រីជីមកជូនដំណើរផងដែល

« ម៉ែពេលកូនមិននៅមើលថែខ្លួនឯងផង »Taehyung អោបអ្នកជាម៉ែយ៉ាងណែនព្រោះ ត ទៅទៀតគេលែងបានអោបម៉ែរបស់គេទៀតហើយ បើអាចគេមិនចង់ទៅទេតែវាជាអនាគតរបស់គេដើម្បីរៀនបញ្ចប់សកលវិទ្យាល័យ

« ម៉ែដឹងហើយ ពេលនៅទីនោះកូនកុំភ្លេចឧស្សាហ៍តេមកម៉ែផង »

« បាទ »Taehyung ប្រលែងពីការអោបហើយហើយងាកមកនិយាយនិងSobinម្ដងព្រោះតទៅមានតែបងប្រុស Sobinទរដែលនៅមើលថែម៉ែរបស់គេនោះ

« បងSobinជួយមើលថែម៉ែឲខ្ញុំផង »ថេហ្យុង ងាកមកស៊ូប៊ីនដែលឈរជិតនោះ ព្រោះក្រៅពីគាត់នោងគ្រួសារបងស៊ូបីន គ្មានអ្នកណាមើលថែម្ដាយនាយតូចបានទេ

« បាទ ចាំបងជួយមើលថែអ្នកមីងថេយ៍កុំបារម្ភអី »

« កូនទៅហើយម៉ែ បងបីន »រាងតូចញញឹមឡើងហើយក៏លើកដៃអ្នកជាម្ដាយនិងមនុស្សដែលខ្លួនឯងស្រលាញ់ជាលើកចុងក្រោយ ព្រោះនេះជាលើកទីមួយហើយដែលគេទៅឆ្ងាយពីគ្រួសារនោះ

« អ្នកមីងថេយ៍ទៅបាត់ហើយយើងគួរតែទៅវិញហើយ »

« អ្ហឹមតោះចឹង »ថាហើយពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញដផយមានស៊ូបីនជាអ្នកជីនទៅ

ចំណាយពេលត្រឹមមួយម៉ោងថេហ្យុងក៏បានមកដល់សេអ៊ូ គ្រាន់តែចុះពីព្រលានភ្លាមថេហ្យុងក៏ហៅតាក់សីុជិះទៅតាមអាស័យដ្ឋានដែលម៉ែរបស់គេបានប្រាប់

#ភូមិគ្រឹះJEON

« នេះអ្ហេស?? ផ្ទះលោកអ៊ំនិងអ្នកមីងនោះ ធំដល់ហើយ »ថេហ្យុង សម្លឹងមើលភូមិគ្រឹះដែលធំស្កឹមស្កៃមិនស្មានសោះថាផ្ទះធំដល់ថ្នាក់នេះ តែវាមិនធំខ្លាំងទេវាប្រហាក់ប្រហែលនិងផ្ទះគេពីរដងតែប៉ុណ្ណោះ ។ ក្រោយពីគិតពិចារណាអស់ចិត្តនាយតូចថេហ្យុងក៏ចុចកណ្ដឹងផ្ទះហើយឈរចាំអ្នកមកបើកទ្វារឲ

៚ទឺុងៗ៚

« អ្នកកម្លោះមករកអ្នកណាដែរ?? »

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now