EP17: អនាគតប្រពន្ធ

2.5K 208 0
                                    

#បន្ទប់ទឹក

  ដោយចាំរាងក្រាស់យូរពេក Taehyungក៏ចង់ទៅលុបមុខលុបមាត់បន្តិច ព្រោះតែគេអានសៀវភៅយូរពេលចង់ព្រិលភ្នែកទៅហើយ ព្រោះភ្នែកគេរាងម្ងូបស្រាប់ ប៉ុន្តែមិនមែនមើលអីមិនឃើញនោះទេ គ្រាន់តែព្រិលតិចៗប៉ុន្នោះ។ ក្រោយពីលុបលាងមាត់ឲបានស្វាងបន្តិចគេក៏លាងដៃនិងឆ្លុះកញ្ចក់បន្តិចនិងរៀបសម្លៀកបំពាក់ឲត្រូវផ្នត់វិញ

« នេះស្មានតែអ្នកណា តាមពិតជាក្មេងសម្រែដែលតោងទាមបងJungkookសោះ »សម្លេងមនុស្សស្រីបានបន្លឺឡើងក្រោយខ្នងនាយតូចដែលកំពុងចង់និយាយដៀមដាមឲTaehyung ព្រោះក្នុងបន្ទប់ទឹកនេះគ្មានអ្នកណាទេគឺមានតែគេនេះហើយ ប៉ុន្តែនេះជាបន្ទប់ទឹកប្រុសកោតតែស្រីម្នាក់នេះហ៊ានចូលដែល

« នាងថាឲខ្លួនឯងមែនទេ?? »Tae តបទៅវិញទាំងមុខមាំ គិតឬ? ថាមនុស្សដូចKim Taehyungព្រមឲអ្នកណាមកធ្វើបាបងាយៗ ទោះបីគេស្លូតៗមែនតែមិនមែនប្រាកដឲអ្នកណាចង់មកដៀមដាបធ្វើបាបបានដែល ព្រោះគេមិនមែនមនុស្សដែលងាយឲអ្នកណាមកធ្វើបាបបានតែចិត្តចង់នោះទេ បើចង់ក៏សាកទៅ ធ្មេញទល់ធ្មេញ ភ្នែកទល់ភ្នែក មិនខ្លាចទេ

« យើងថាឲឯងនិងហើយអាឆ្កួត »Jessy នាងនិយាយឡើងទាំងខឹងព្រោះនាងថាឲគេ បែរជាត្រូវគេបកឲវិញ។ Jesdy (ជេសសីុ) ជាស្រីស្អាតប្រចាំសាលា នាងខំតាមញ៉ែតាមឲដៃJungkookជាច្រើនដងតែរាងក្រាស់បែរជាមិនខ្វល់ពីនាង ទាំងដែលបុរសទាំងអដ់ក្មុងសាលាសុទ្ធតែប៉ុនប៉ងចង់បាននាង ព្រោះតែនាងស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត អ្នកណាដែលមិនចង់បាននាងនោះ។

« ខ្ញុំស្មានតែនាងថាឲខ្លួនឯងទៅហើយ ព្រោះថាខ្ញុំមិនបានទៅតោមទាមអ្នកណា មានតែអ្នកតោមទាមខ្ញុំវិញទើបត្រូវ »Tae ថាឡើងទាំងញញឹមចុងមាត់ ឈរអោបដៃឌឺដងឲនាងវិញមិនឲបាត់មួយម៉ាត់ ព្រោះថាគេនេះមិនបាននិយាយកុហកទេវាជាការពិត គេមិនបានតោមទាមអ្នកណាដូចអ្នកខ្លះ ដែលដើរត្រុកៗឲដៃគេ តែគេមិនអើពើ មិនបាច់សួរថាហេតុអីគេដឹងទេ មួយសាលាអ្នកណាមិននិយាយអ្នកណា

« មនុស្សសម្រែដូចឯងប្រហែល ជាJungkookសីុហើយនិងបោះចោលដូចតែគ្នាទេ »នាងនិយាយទាំងមើលលើមើលក្រោមបង្កបើដោយក្រសែរភ្នែកស្អប់ខ្ពើមទៅកាន់នាយតូច។ មិនដឹងជាវាល្អត្រង់ណាជាងនាងទៅមុខស្មើកៗបែបនេះJungkookចេះតែស្រលាញើទៅកើតដែល ចុះនាងមិនល្អត្រង់ណាទៅទើបគេមិនមើលនាងបែបនេះ??

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now