EP31: អូនកេងចំណេញបងផងហេស??

2.2K 197 4
                                    

@ភូមិគ្រឹះJEON

ងឺុត៚

   សម្លេងកកិតរបស់កង់ឡានបន្លឺឡើងលាន់ពេញភូមិគ្រឹះ។ គ្រាន់តែបើកឡានមកដល់ភូមិគ្រឹះភ្លាម Jungkook ប្រញាប់ស្ទុះចេញពីក្នុងឡានយ៉ាងលឿនមកបើកទ្វារឡានឲរាងតូច Taehyung មិននិយាយអ្វីបានត្រឹមលួចសើចនិងដើរចេញពីក្នុងឡានហើយពួកគេក៏បណ្ដើរគ្នាចូលមកក្នុងភូមិគ្រឹះ

   « អ្នកម៉ាក់ !! » Jungkook

   « អៅ នេះកូនមកដល់ល្មម » Mrs Jeon និយាយឡើងទាំងសប្បាយចិត្តពេលឃើញកូនមកដល់ផ្ទះល្មម មិញគាត់បិះ Call ហៅមកទៅហើយ

   « លោកប៉ាអ្នកម៉ាក់ អញ្ជើញទៅណាមែនទេ?? » Tae បន្លឺសំណួរសួរគួរសមដោយមិនភ្លេចញញឹមលើផ្ទៃមុខទៅគាត់ទាំងអៀនចំពោះសព្វនាមដែលខ្លួនហៅអម្បិញមិញ

   « គឺយន្តហោះដូរពេលហោះហើរ ប៉ានិងម៉ាក់ឯងត្រូវទៅអាមេរិកនៅថ្ងៃនេះហើយ » Mrr Jeon ងាកមកប្រាប់កូនប្រុសនិងនាយតូចដោយញញឹមមិនប្រកាន់និង Taehyung ដែលហៅគាត់ថាប៉ា ព្រោះគាត់ដឹងច្បាស់ថាប្រពន្ធគាត់ជាប្រាប់ឲហៅហើយ

   « លឿនម្លេះលោកប៉ា » Jungkook ភ្ងាក់ផ្អើលនៅពេលដែលលឺរាងចំណាស់ថាដូច្នេះ ព្រោះតែវាដូចជាលឿនពេកទេដឹង

   « Tae អ៊ុំផ្ដាំជួយមើលកូនក្បាលខូចនេះផង បើគេដើរលេងមិនចូលផ្ទះអីក្មួយរាយការណ៍ប្រាប់អ៊ុំ អ៊ុំនិងដកលុយមិនឲគេចាយទេ » Mrr Jeon និយាយលេងសើចនិងចង្អុលមុខកូនប្រុសដែលក្បាលខូចមិនឈប់ បើកុំតែបានថេយ៉ុទេ កុំអីមិនមែនកូនគាត់នៅផ្ទះបែបនេះទេ

   « ត្រូវហើយក្មួយ Tae ត្រូវវៃៗត្រូវជេៗខ្លះទៅ ម៉ាក់អនុញ្ញាត » Mrs Jeonបន្ថែមពីក្រោយទៀតទាំងសើចនិងកូនប្រុស

   « អ្នកម៉ាក់ កូនធំហើយណា » Jungkook ធ្វើចារិករំអួយឡើយបណ្ដាលឲគ្រប់គ្នាស្រាប់តែសើចឡើងនិងនាយដែលមាត់និយាយថាធំ ប៉ុន្តែមើលចារិកគេធ្វើនៅពេលនេះចុះ

   « ធំតែខ្លួន ចារិកក្មេង » Tae លួចនិយាយតិចៗម្នាក់ឯងដោយអស់សំណើចនិងសង្សារជាខ្លាំង នេះគេគិតចុសឬត្រូវទេដែលយកមនុស្សមិនទាន់អស់ធំមកធ្វើសង្សារនៀក ??

   « បាទអ្នកមីង » Tae

   « ចឹងអ៊ុំទៅហើយ » Mrs Jeon ថាហើយក៏ដើរចេញទៅដោយវ៉ាលីនិងរបស់ផ្សេងៗរៀបចំដាក់ឡានរួចរាល់អស់ហើយ។ ផ្ដាំហើយគាត់ក៏ងាកមកលានិងអោបដៃស្វាមីដើរចេញទៅឡានដែលនៅមុខភូមិគ្រឹះ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now