Ep5: សំណព្វចិត្ត

3.5K 272 0
                                    

#Morning

« អាយ!!! »

  សម្លេងស្រែកចាចលឺលាន់ឡើងពេញបន្ទប់តែមិនលឺដល់ខាងក្រៅនោះទេ ថេហ្យុស្ទុះងើបឡើងយ៉ាងលឿនខិតឆ្ងាយពីរាងក្រាស់ដែលកំពុងគេងហើយក៏លើជើងធាក់មួយទំហឹងដោយខឹងជាខ្លាំងនិង ចន ជុងហ្គុក ម្នាក់នេះដែលចូលបន្ទប់គេដោយគ្មានការអនុញ្ញាតនៅមកបន្លំអោបខ្លួនទៀត។ រាងតូចអោបទ្រូងហើយក៏អោបមើលសម្លៀកបំពាក់របស់ខ្លួន ហើយក៏រឹតទ្រូងធូរចិត្តបន្តិចពេលដែលដឹងថានាយមិនបានធ្វើអីគេ

« អា៎ថេហ៍មិចក៏ធាក់បងចឹង...អួយឈឺណាស់ »

« អាឡប់ អាឆ្កួត អ្នកណាឲឯងមកដេកជាមួយយើងហា »មិនឲចាំយូររាងតូចច្រមិចងើបឈរស្រែកជេរឡើងញ៉ែតៗ ធ្វើឲរាងក្រាស់ចង់តែបោកក្បាលឲងាប់ទេ ភ្ងាក់ពីដេកភ្លាមស្វាគមន៍មួយជើងធ្លាក់ពីលើគ្រែ ហើយនៅស្រែកជេរទាំងព្រឹកទៀត គិតទៅសិរីសួស្ដីទាំងព្រឹកតែម្ដងហើយ។ ថេហ្យុងសម្លក់មុខហើយក៏ទាញខ្នើយជិតដៃយកមកគប់ថែម

« ថេហ៍ៗឈប់ »

« ឯងចូលមកតាមណាយប់មិញយើងចាំច្បាស់ណាស់ថាយើងចាក់គន្លឹះហើយ »រាងតូចនិយាយឡើងទាំងខឹងជាខ្លាំងព្រោះមនុស្សគេហួងហែងខ្លួនប្រាណណាស់ព្រោះគេមិនមែនធម្មតាដូចមនុស្សប្រុសដ៏ទៃទេ។

« គឺនេះហើយ »នាយទាញកូនសោរឡើងចេញពីហៅប៉ៅធ្វើឲនាយតូចឈរចំហរមាត់មិនយល់និងប្រុសម្នាក់នេះ ចង់ធ្វើអីឲប្រាកដទៅនៅមានកូនសោរចូលក្នុងបន្ទប់គេទៀត

« មិចក៏ឯងមានសោរ »

« បងទៅយកពីអ្នកម៉ាក់ »រាងក្រាស់ញញឹមយ៉ាងប្រឹមប្រិយតែមិនទាន់និងអីផងខ្នើយក៏ហោះមកចំកណ្ដាលមុខសារជាថ្មី។ ថេហ្យុង ខាំសម្លក់នាយដែលចូលចិត្តរំខានគេតាំងពីតូចដល់ឥឡូវក៏វាមិនខុសគ្នា

« ឲមកនេះ»ថេហ្យុង ស្ទុះទៅទាញកញ្ចក់កូនសោរពីដៃរាងក្រាស់យកមកដាក់ក្នុងខោប៉ៅហើយក៏រៀបសៀវភៅដាក់កាតាបព្រោះថ្ងៃនេះជាថ្ងៃចូលរៀនដំបូងគេមិនចង់ខកម៉ោងអត់ប្រយោជន៍និងប្រុសម្នាក់នេះទេ

« ចេញពីបន្ទប់យើង »

« បងចម្លងទុកច្រើនណាស់ទោះអូនយកក៏គ្មានប្រយោជន៍ »ជុងហ្គុក និយាយឡើងញញឹមយ៉ាងច្រលើមធ្វើឲនាយតូចច្រាលកំហឹងឡើងសារជាថ្មី ប្រុសម្នាក់នេះពិតជាឆ្កួតបំផុតហើយ ហើយក៏រត់ទៅដាល់នាយមួយដៃ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now