EP30: បងខឹង

2K 197 2
                                    

Ring~~

   សម្លេងកណ្ដឹងបន្លឺឡើងផ្ដល់ជាដំណឹងឲសិស្សទាំងអស់បានដឹងដែលពេលនេះដល់ពេលចេញទៅផ្ទះហើយ។ គ្រាន់តែស្នូរជួងបន្លឺឡើង Jungkook នាយរហ័សដើរចេញពីក្នុងថ្នាក់យ៉ាងលឿនធ្វើឲនាយតូចនឿយឆ្ងល់ជាខ្លាំង ព្រោះតាំងពីចូលរៀនមកដល់ពេលនេះ Jungkook មិននិយាយជាមួយគេសម្បីមួយម៉ាត់ នេះគេកើតស្អីទៅ?? ខ្ជិលគិតច្រើនរាងតូចក៏បានរៀបចំកាតាបហើយដើរមកតាមនាយនិងឡើងឡានទៅជាមួយគ្នាតាមធម្មតា

   នៅតាមផ្លូវជិះឡានមកផ្ទះវិញ Jungkook នៅតែបន្តរឹកពាលស្ងៀមស្ងាត់មិននិយាយស្ដី ធ្វើឲនាយតូចនៅមិនសុខក្នុងខ្លួនព្រោះ Jungkook គេមិនដែលបញ្ចេញរឹកពាលចឹងដាក់គេទេ ដោយអត់មិនបាន Taehyung ក៏សម្រេចចិត្តងាកមកសួរនាយ

   « Jung បងកើតអីមែនទេ?? ទើបទឹកមុខអាក្រក់ម្លេះ » Tae បញ្ចេញទឹកមុខព្រួយបារម្ភព្រោះគេពិបាកភ្នែកមើលរាងក្រាស់ណាស់ ដែលមកព្រងើយកន្ដើយដាក់គេបែបនេះ?? គេធ្វើអ្វីខុសឬ?? ទើបបានជាធ្វើរឹកពាលស្ងៀមស្ងាត់ដាក់គេ

   « គ្មានទេ » Jungkook តបទៅវិញទាំងមុខមាំមិនសម្បីងាកមើលរាងតូចវិញនិងផ្ដោតតែលើការបើកបររបស់ខ្លួន

   « បើមានអីប្រាប់អូនមក » Tae មិនអស់ចិត្តនៅតែបន្តសួរនាំឲនាយប្រាប់គេពីមូលហេតុដែលធ្វើឲគេមិនខ្វល់និងខ្លួនបែបនេះ

   « បងប្រាប់ហើយថាគ្មានទេ » Jungkook កំហុកមកវិញទាំងមិនបានមានបំណងស្រែកដាក់នាយតូចមួយវ៉ាសធ្វើឲរាងល្អិតងាកមកសម្លឹងនាយបើកភ្នែកធំៗភ្ងាក់ផ្អើលនិងចារិករបស់រាងក្រាស់ នេះគ្រាន់តែគេសួរនាំបន្តិចចាំបាច់អីមកស្រែកដាក់គេនោះ

   « បងស្រែកដាក់អូន?? » Tae ខាំមាត់សម្លឹងនាយដោយការអត់ធ្មត់និងសួរតិចៗទាំងចង់យំសម្លឹងមុខនាយរង្វង់ភ្នែកពោលពេញដោយទឹកភ្នែកដែលកលរកយំតែក៏ខំប្រឹងទប់

   « Tae បងសុំទោស បងគ្មានចេតនាស្រែកដាក់អូនទេ » Jungkook ឈប់ឡានអែបកៀនបន្តិចនិងងាកមកលួងលោមនាយតូចកុំឲខឹងព្រោះតែមិនគេអារម្មណ៍មួលម៉ៅពេកគេគ្មានចេតនាស្រែកដាក់ Taehyung ទេ

   « មិនស្ដាប់ កុំប៉ះអូន » Tae បិទត្រចៀកក្រវាសដៃនាយចេញមកឲប៉ះខ្លួននិងសម្រក់ទឹកភ្នែកយំបន្តិចអន់ចិត្តនិងរាងក្រាស់ជាខ្លាំង

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now