Ep8: ដើរឃ្វាលម្លេះ

2.8K 234 1
                                    

« ចឹងក៏ញុាំឲច្រើនទៅ »រាងក្រាស់ញញឹមហើយក៏អង្គុយច្រត់មុខនិងតុសម្លឹងនាយតូចញាំុហាក់មានសុភមង្គលយ៉ាងខ្លាំង ទោះបីពេលនេះពួកគេមិនទាន់ជាអ្វីនិងគ្នាតែថ្ងៃមុខក៏មិនប្រាកដដែល

« ហាមាត់មកខ្ញុំបញ្ចុក »ថេហ្យុង ចាប់មីឡើងហើយដួសបញ្ចុក ឯរាងក្រាស់ក៏ហាមាត់ញាំុឡើងទាំងសប្បាយចិត្តដែលនាយតូចយកចិត្តទុកដាក់ជាមួយខ្លួន មើលទៅយប់នេះគឺជាយប់ដល់មានន័យណាស់សម្រាប់គេ បើបានប៉ាម៉ាក់មិននៅផ្ទះបែបនេះរាល់ថ្ងៃមិនដឹងជាល្អប៉ុណ្ណាទេ ណាមួយវាក៏ជួយឲគេមានពេលវេលាតែពីរនាក់ថេហ្យុងកាន់តែច្រើន

« បានថេហ៍បញ្ចុកចឹងឆ្ងាញ់អើយសែនឆ្ងាញ់ »

« បិទមាត់ហើយញាំុខ្លួនឯងវិញទៅ »

#Room

« ល្មមទៅបន្ទប់លោកវិញហើយ »ថេហ្យុង ដោះវែនតាទុកហើយក៏ងាកមកនិយាយជាមួយរាងក្រាស់ដែលដេកននៀលលើពូកគេមិនព្រមទៅណាទាល់តែសោះ ខំជេរខំដេញយ៉ាងណាក៏មិនព្រមទៅ មុខក្រាស់ដល់ហើយ

« ទេ!! បងប្រាប់ហើយតើថាបងដេកទីនេះ »

« លោកឯងរឹងក្បាលណាស់ »ថេហ្យុង ក្រវីក្បាលតិចៗនិងនាយ ក្បាលនរឹងជាដថ្ទៅទៀតនិយាយមិនចស្ដាប់ស បន្ទប់មានដេកដូចតែគ្នាចេះដលរមកដេកបន្ទបើគេផ្ដេសផ្ដាសទៅកើត។ ឯជុងហ្គុកគេគ្រាន់តែលឺថេហ្យុងថាឲហើយបែរជាមិនខឹងតែបែរជាអង្គុយញញឹម ហើយក៏ស្ទុះទៅដេកជិតនាយតូចយ៉ាងលឿន

« អេងើបមិនឲដេកទីនេះទេយកភួយហើយខ្នើយទៅដេកលើឥដ្ឋទៅ »ថេហ្យុង រុញរាងក្រាស់ឲចេញពីពូក យ៉ាងក៏មិនដេកលើពូកនេះជាមួយដែល

« ថេហ៍!! អូនពិតជាឲបងដេកលើឥដ្ឋមែនអ្ហេស?? »ជុងហ្គុក និយាយឡើងទាំងទឹកមុខអង្វរក ចូលតួយ៉ាងកំសត់តែថេហ្យុងមិនចាញ់បោកអាស្ទាយចាស់គម្រិលនិងទេ គួរតែទៅរៀនសម្ដែងសារជាថ្មីទៅព្រោះវានៅស្ទើរណាស់។ ថេហ្យុងធ្វើមុខមិនខ្វល់ហើយក៏បិទភ្លើងដេកធ្វើមិនដឹងហើយក៏និយាយពីក្នុងភួយមកថា÷

« ត្រូវហើយ បើមិនសុខចិត្តក៏ទៅដេកបន្ទប់លោកវិញទៅ »

« ទេៗ ដេកក៏ដេក »ថាហើយក៏ប្រមូលខ្នើយនិងភួយដែលថេហ្យុងបោះឲយកមកគ្រែដេកលើឥដ្ឋទាំងមុខស្អុយ ទោះមិនចង់ក៏ត្រូវតែចង់ដែលពេលនេះ។ ជុងហ្គុកយកភួយមកក្រាលជាកម្រាលហលយក៏យកខ្នើយដេកទាំងគ្មានអ្វីមកដណ្ដាប់លើខ្លួនប្រាណ មើលទៅថេហ្យុងដូចជាចង់ធ្វើបាបគេចឹងបើកម៉ាសីុត្រជាក់ឡើងចង់កក់ទៅហើយបើអាក្នុងខោនេះរួញហើយក៏មិនដឹង

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now