EP34: ស្រឡាញ់ខ្លាំងណាស់

2.2K 204 5
                                    


  បន្ទាប់ពីទទួលបានលទ្ធផលពីការប្រឡងរួចរាល់ហើយពួកគេទាំងពីរនាក់ក៏នាំគ្នាមកជប់លាងញាំុអីអបអរដល់លទ្ធផលប្រឡងដែលពួកគេប្រឡងជាប់និងសុទ្ធតែទទួលបាននិទ្ទេសល្អផងដែរ។ បើនិយាយពីទំនាក់ទំនងរវាងជីមីននិងសិងហ៊ុនវិញពេលពួកគេក៏ប្ដូរជារាប់អានគ្នាជាមិត្តភ័ក្តវិញម្ដងព្រោះវាក៏មិនធ្វើឲពួកមានអារម្មណ៍ទើសទាល់ឬមិនគប្បីចំពោះគ្នានោះទេ

« Jung ពេលវ៉ាលកង់ អូនប្រហែលជាទៅដេគូមួយរយៈព្រោះអូននឹកម៉ែចង់ទៅលេងគាត់ »Tae និយាយបណ្ដើរនិងរវល់អាំងសាច់បណ្ដើរ

« ក៏ល្អបងទៅជាមួយដែរ »Jungkook ងក់ក្បាលយល់ព្រមយ៉ាងរហ័សភកជាបើជាមួយស្នាមញញឹមព្រោះនាយមិនទុកចិត្តឲសង្សារទៅតែឯងនោះទេ សង្សារស្អាតផងគេមិនចង់ប្រថុយទេ ណាមួយនាយក៏មានគំនិតចង់ទៅលេងអនាគតម៉ាក់ក្មេងរបស់គេផងដែរ។

« ច្បាស់ហើយមែនទេ? ថាចង់ទៅនោះ »Tae ងាកមកមើលមុខដើម្បីសួរបញ្ជាក់អ្នកកម្លោះម្ដងទៀតឲប្រាកដចិត្តថានាយពិតជាចង់ទៅជាមួយគេមែនឬ??

« ច្បាស់ហើយ »Jungkook

« អូខេតាមចិត្ត »Tae មិនជំទាស់ក៏យល់ព្រមតាមនាយតែម្ដងទៅ យ៉ាងណាគេដឹងហើយថានាយច្បាស់ជាតាមគេទៅបែបនេះវាក៏ធ្វើឲ្យកម្លោះតូចសប្បាយចិត្តណាស់ដែល ដែលបាន Jungkook ទៅជាមួយគេបែបនេះ

« Tae បងប្រុស »Jimin រត់មកទាំងត្រហេបត្រហប់មករកមិត្តព្រមជាមួយបងប្រុសយ៉ាងប្រញាប់ប្រញាល់ទាំងហត់មើលចុះញើសើមលើខ្លួនគេហូរមកស្ទើរតែជោគខ្លួនរបស់គេអស់ទៅហើយ

« ជីមីនឯងមានអីមែនទេ »Jungkook

« គឺខ្ញុំចង់មកសួរបងថាមានឃើញ Yoongi ទេខ្ញុំរកគេមិនឃើញនោះទេ »Jimin ដាក់ខ្លួនអង្គុយចុះដើម្បីបំបាត់ភាពនឿយហត់បានខ្លះព្រោះគេតាមរក Yoongi ពេញមួយថ្ងៃហើយតែមិនឃើញសម្បីតែស្រមោលរបស់គេទើបគេមក Jungkook និង Taehyungនៅទីនេះក្រែង ល ពួកគាត់ដឹង

« ឯងមិនដឹងទេឬ? ថាអាយ៉ុនវាទៅហុងកុងថ្ងៃនេះហើយ »Jungkook ប្រាប់រាងតូចធ្វើឲកម្លោះតូចដែលស្ដាប់លឺនោះធ្លាក់ថ្លើក្ដុកបើកភ្នែកធំៗមិនស្មានថាគេទៅលឿនបែបនេះមិនលាសម្បីមួយម៉ាត់

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now