Ep37: បងជាកូនក្មេងមែនទេ?

1.8K 154 1
                                    

ពេលព្រឹកដែលជាថ្ងៃថ្មីនៅក្នុងបន្ទប់ដែលធំទូលាយបង្ហាញឲឃើញអ្នកកម្លោះសង្ហា ចន ជុងហ្គុក កំពុងគេងមើលមុខរាងតូចភ្លឹសៗតែម្នាក់ឯងដោយទឹកមុខញញឹមមានសេចក្ដីជាពន់ពេក ជាពិសរសនៅពេលបើកភ្នែកពេលព្រឹកអាចឲគេមើលឃើញមនុស្សដែលខ្លួនស្រឡាញ់ពេញបេះដូងកំពុងគេងទល់មុខខ្លួន។

« Good morning បងសម្លាញ់ជុប...!! »រាងតូចក្រហឹុមបែបស្អកៗបើកភ្នែកមកគឺឃើញជុងហ្គុកមុនគេកំពុងតែគេងញញឹមមើលមុខខ្លួន ទើបរាងតូចញញឹមឡើងជ្រួញមុខនិយាយពាក្យសួរស្ដីថែមទាំងឆ្លៀតទៅថើបថ្ពាល់អ្នកកម្លោះមួយខ្សឺតចាត់ទុកថាជាស្នាមថើបសម្រាប់ពេលព្រឹកទៅចុះ

« បាទ ងូតទឹកជាមួយគ្នាទេ? និងអាលបានចេញទៅពីព្រឹកតែម្ដង »រាងក្រាស់សម្លឹងមុខនាយតូចបន្តិចមុននិងប្រហើនបបួលរាងតូចឲងូតទឹកជាមួយគ្នាទាំងច្រលើម ដែលចារិកគេពេលនេះគឺមិនអៀនច្រើននោះឡើយ ពីមួយថ្ងៃទៅមួយថ្ងៃគេចេះតែហ៊ានឡើងៗព្រោះតែថេយ៉ុងនេះបណ្ដោយគេពេក

« ចឹង...បីអូនមក »Tae មិនបានបដិសេដទេ ផ្ទុយទៅវិញគេងើបអង្គុយឆ្ងក់បិទភ្នែកទាំងពីរត្រដាងដៃទាំងសងខាងឲអ្នកកម្លោះបីទៅបន្ទប់ទឹកជាមួយ

« ក្មេងនេះ!! ក៏បាន »Jungkook ក្រវីក្បាលដោយការហួសចិត្តនិងថេយ៉ុងដែលធ្វើចារិកគួរឲស្រឡាញ់បែបនេះ តែនាយមិនបានបិសេដទេគេក៏ងើបឈរឡើងទៅចាប់បីនាយតូចមកក្នុងរង្វង់ដៃ

« ធ្ងន់អត់ »Tae ដែលកំពុងនៅក្នុងរង្វង់ដៃអ្នកកម្លោះងើយមុខសួរឡើងដដោយទឹកមុចច្រលើម ឯដៃស្រឡូនស្រវាអោបក.គេជាប់ព្រោះខ្លាចធ្លាក់

« ស្រាលដូចសំឡីចឹង »Jungkook ស្រដីឡើងហាក់ធម្មតាព្រោះថេយ៉ុងរបស់គេធាត់យ៉ាងណាក៏គេនៅតែនិយាយថាស្រាលដែលណាមួយកម្លាំងនាយក៏ខ្លាំងទោះឲបីរាល់ថ្ងៃក៏អូខេដែរ

« ហឹុស! ចាំមើលអូនញាំុឲធាត់តែម្ដង ចាំមើលបីរួចទៀតអត់ »Tae អោបដៃងាក ចេញចាប់ផ្ដើមង៉ក់ងរធ្វើចារិកគួរឲស្រឡាញ់ធ្វើឲរាងក្រាស់ញញឹមស្រាលៗលើផ្ទៃមុខ

« ប្រាកដហើយ »Jungkook នាយញញឹមហើយក៏បោះជំហានដើរទៅបន្ទប់ទឹកបាត់ ។ នៅពេលចូលទៅដល់ក្នុងបន្ទប់ទឹក ថេយ៉ុង ខ្ជិលទាំងងូតទឹកទៀតហើយជុងហ្គុកក៏បានងូតទឹកឲថេយ៉ុងតែម្ដងទៅ

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now