Ep4: ហ្គូតណាយណា

3.8K 299 3
                                    

« ខ្ញុំមិនមែនអ្នកបម្រើទេ »រាងតូចនិយាយទាំងមុខស្មើហើយក៏ដាក់ខ្លួនអង្គុយលើសាឡុងហើយញាំុដោយមិនខ្វល់ពីរាងក្រាស់។ គ្រាន់តែឃើញមុខអាគាត់នចង់តែដាល់ទេជម្លើយសម្បើណាស់ បើប្រុសម្នាក់នេះមិនមែនជាកូនមីងNaraទេ គេនិងដាល់ហើយ

« មានរឿងអីមិចក៏ថ្លង់ម្លេះ »លោកJeonចុះមក ហើយក៏សួរទៅកូនប្រុសដែលឈរមួលម៉ៅមិនដឹងមូល មិញគាត់ថាមករកអីផឹកតែមកដល់ក៏ឃើញលោកកូនឈរក្ដៅក្រហាយតែឯង

« លោកប៉ាចុះមកល្អណាស់ អាក្មេងនេះជាអ្នកណា »ជុងហ្គុក និយាយមាំងៗទាំងដៃចង្អុលមុខរាងតូចដែលអង្គុយញុាំបាយធ្វើមិនដឹងហាក់មិនខ្វល់អាការៈក្ដៅក្រហាយរបស់រាងក្រាស់

« ឯងភ្លេចក្មួយថេហ៍ហើយហេសអាកូនចង្រៃ »លោកចន ចុះមកដាក់ក្បាលកូនគាត់មួយដៃ ចេះមកភ្លេចប្អូនទៅកើតកាលនៅក្មេងដើរតាមគេត្រុកៗដូចកូនឆ្កែចឹង ដល់ធំឡើងធ្វើមិនចាំអីណាសមណាស់ដែលគាត់ខោកក្បាលនោះ ឲការចងចាំវាមកវិញខ្លះ

« ថេហ្យុងពិតមែន »ជុងហ្គុក ងាកមកនិយាយទាំងភ្ងាក់ផ្អើលព្រោះនាយតូចប្លែកខ្លាំងណាស់គេចំណាំមិនបានទេ មុខឡើងវីហើយក៏ស្អាតបើរាងវិញគឺអេមណាស់ នេះជាថេហ្យុងរបស់គេមែនហើយព្រោះចារិកគេមិះៗមិនដូរសោះហើយ ប៉ុន្តែមិះៗដាក់តែគេម្នាក់ប៉ុណ្ណោះបើនិយាយជាមួយអ្នកផ្សេងវិញញញឹមចង់រយៈមាត់ទៅហើយ

« ក្មេងៗសម័យនេះខួរក្បាលរីផ្លេកអន់ណាស់ »គាត់និយាយហើយក៏ឡើងទៅខាងលើបាត់ទុកឲជុងហ្គុកឈរអេះអន់មិនដឹងធ្វើយ៉ាងមិច ព្រោះតែថេហ្យុងជាស្នេហាដំបូងរបស់គេដែលគេលួចស្រលាញ់មកតាំងពីតូច ហើយមិញគេទើបហៅថេហ៍ៗរបស់គេថាអ្នកបម្រើលទៀតអើយលោក!! តិច ល គេខឹងទៅមិនអាចទេៗ

« អឺ ថេហ្យុងបងសុំទោសណាមិញយើងមិនដឹងថាជាឯង ឯងប្លែកខ្លាំងណាស់ »ជុងហ្គុក ញញឹមឡើងទាំងមិនសូវសមហើយក៏ស្ទុះទៅអង្គុយជិតនាយតូចដើម្បីយកចិត្ត

« ចេញពីយើង »

« បានៗណាចឹងឈប់ខឹងទៅ បងចេញហើយ »ថាហើយរាងក្រាស់ក៏រត់មកខាងលើបន្ទប់របស់គេវិញ ។រាងក្រាស់ទម្លាក់ខ្លួនគេងលើពូកឲគេងនឹកស្រមឿៃរឿងរ៉ាវរវាងគេនិងថេហ្យុងកាលនៅពីតូច ហើយក៏ញញឹមប្រកាន់លើពូកម្នាក់ឯង

🍑ជម្រិតស្នេហ៍ Omegaតូច🔞(ចប់)Where stories live. Discover now