Ep7: ប្រផ្នូល

900 74 0
                                        

"លោកយ៉ាងមេចហើយ " ជុងវុន នៅមិនសុខដើរចុះដើរឡើងក្នុងបន្ទប់គេង បារម្ភពីស្ថានភាពអ្នកម្ខាង។គេមិនគួរចិត្តក្ដៅទៅចោលនាយសោះ បើដឹងហើយថាគេសម្ដីអាក្រក់ ពេលនេះទៅជាយ៉ាងណាហើយគេចង់ដឹងណាស់។

"ទៅពេទ្យឬនៅ អាការៈយ៉ាងមេចដែរ កំពុងនៅឯណា កើតអីធ្ងន់ឬអត់ " ជុងវុនបានត្រឹមនិយាយចម្ងល់ក្នុងខួរក្បាលដាក់ខ្យល់អាកាស ចង់ជួបមុខ ចង់សួរសុខទុក្ខ ចង់មើលថែនាយ តែគេមិនអាច ។

"លើកទូរស័ព្ទទៅ សង្ឃឹមថាមិនប្ដូរលេខទៅចុះ"ជុងវុន ទាញទូរស័ព្ទសាកខលទៅនាយ តាមលេខចាស់ដែលនៅចាំបានចំណែកខ្លួនឯង ប្ដូរលេខចោលតាំងពីបែកគ្នាមកម្លេះ

"អាឡូ ?" ប្រព័ន្ធរលកសម្លេងអាចទាក់ទងបាន សម្លេងប្រុសកម្លោះចាំច្បាស់ថាជាជេយ៍បានលើកទទួលអោយក្មេងល្អិតនេះញញឹមរំភើប

"អ្នកណាគេ?"

"ជេយ៍ គឺខ្ញុំណា ..ទឺតៗ" គ្រាន់តែជុងវុននិយាយតែប៉ុណ្ណឹង នាយក៏ដឹងថាជាសម្លេងអ្នកណា បិទទូរស័ព្ទទៅបាត់ មិនទាន់បាននិយាយអីមួយម៉ាត់ផង។

"មនុស្សឆ្កួត ហឹក" ជុងវុនក្រពុលមុខគប់ទូរស័ព្ទទៅលើពូក ផ្ដួលខ្លួនគេងផ្កាប់មុខវាយខ្នើយផាំងៗទាំងពេបមុខយំហ៊ូចេញមក

"ចិត្តសាងពីស្អី អាឡប់ ហឹក ប្រហែលមិនធ្ងន់ធ្ងរស្អីទេ បានជាគេនៅតែចិត្តខ្លាំងបែបហ្នឹងនោះ ឈប់ខ្វល់ពីឯងហើយ " ជុងវុន រអ៊ូរងូវលាយសម្លេងសឺតសកគេកំពុងយំព្រោះតែខឹងហើយក៏ឈឺចិត្ត បារម្ភសោះក៏មិនបាន ស្អប់ខ្លាំងណាស់ទៅមែនទេ បើស្អប់ចាំបាច់ជួយគេធ្វើអី មិនបណ្ដោយអោយឡានបុកស្លាប់តែម្ដងទៅ...។

"ប្រហែលគេមានសង្សាគេមើលថែគេហើយ យើងមិនត្រូវជាស្អីនឹងគេទេ មិនបាច់ចាំខ្វល់ មែនហើយយើងមិនត្រូវជាស្អីនឹងគេទេ " ជុងវុន ទាញភួយមកដណ្ដប់ឈប់គិតហើយ យ៉ាងណាគឺអ្នកដទៃគ្មានសិទ្ធទៅបារម្ភទេ ។ តែសម្លេងទូរស័ព្ទក៏រោទិ៍ម្ដងទៀត..

"អាឡូ "ជុងវុនចុចទទួលទាំងមិនបានមើលថាជាលេខអ្នកណា

"ខលមកធ្វើអីមុននេះ?"

"គ្មានអីទេ "

"អត់បារម្ភទេហ៎ ?"

"អត់ទេ .." ក្មេងល្អិតឆ្ងល់នឹងសម្ដីនាយ និយាយសុភាពៗ លែងគំរោះគំរើយហើយ ខ្មោចចូលទេដឹង

កម្មសិទ្ធិបេះដូង Where stories live. Discover now