ធ្មេចបើកៗ ក៏ដល់ថ្ងៃមង្គលរបស់ ជុងវុន និង ហ៊ីស៊ុង ពិធីធ្វើឡើងនៅព្រះវិហារ មិនធំដុំទេ គ្រាន់តែអញ្ជើញភ្ញៀវដែលជិតដិតបំផុតមកចូលរួមប៉ុណ្ណោះ ។
"ថ្ងៃនេះឯងអាចហៅយើងថាប៉ាបានណា" លោកលីដាក់ដៃលើស្មាហ៊ីស៊ុងនិយាយដាក់គេទាំងញញឹម ហ៊ីស៊ុងគ្មានប៉ាម៉ាក់ទេ ដូច្នេះទើបលោកស្ម័គ្រចិត្តធ្វើប៉ាគេណាមួយគាត់ជាអាណាព្យាបាលគេស្រាប់ ។
"អរគុណអ៊ំប្រុសខ្លាំងណាស់ "
"ហៅថាប៉ាទៅ "
"បាទ អរគុណលោកប៉ា " នាយនិយាយទាំងអៀនមាត់បន្តិច ប៉ុន្តែក៏សប្បាយចិត្តដែរ
" បងលី បងគិតថាកូនជេយ៍មកឬអត់?" លោកស្រីផាក សួរទៅស្វាមី ជេយ៍មិនបានមកចូលរួមទេ ប៉ុន្តែព្រឹកមិញគេមិននៅផ្ទះ ចេញបាត់តាំងពីព្រលឹម
"គេមកបានយ៉ាងមេច មកឈរមើលអោយគ្រាំចិត្តឆ្អិតទ្រូងតើមែនទេ " លោកលី
Skip
"Jungwon ឯងសម្រេចចិត្តច្បាស់ហើយមែនទេថារៀបការជាមួយគេ?" ជេគឈរពីក្រោយជុងវុនដាក់ដៃលើស្មាទាំងពីររបស់រាងតូចដែលអង្គុយនៅមុខកញ្ចក់
"បងជេគនៅគិតថាខ្ញុំស្រលាញ់ប្រុសម្នាក់នោះទៀតមែនទេ? ឬក៏បងគិតថា ខ្ញុំរៀបការដើម្បីបឈ្ឈឺគេ?" ជុងវុនសួរត្រឡប់ទៅគេវិញ ទាំងទឹកមុខរៀបស្មើ
"បងគ្រាន់តែបារម្ភ សម្រេចចិត្តខុសហើយ គឺខុសរហូត ឯងពិតជាស្រលាញ់គេមែន វាល្អហើយ កុំអោយលំបាកទៅថ្ងៃក្រោយ "
"ខ្ញុំស្រលាញ់គាត់ពិតមែន!" (កុំជឿវា)
Skip
"Lyerr នាងច្រម៉ក់ឯងនៅឯណាថ្មាលនេះហើយមិនឃើញមកទៀត ?" កម្លោះសង្ហាគ្រងឈុតកូនកម្លោះបែរជាមកឈរចាំមើលផ្លូវមិត្តសម្លាញ់ នាយទូរស័ព្ទទៅគេប៉ុន្តែប្រព័ន្ធប្រាប់ថា គ្មានលេខទូរស័ព្ទនេះក្នុងបណ្ដាញគេទេ ....
"ឯងប្ដូរលេខហើយមែនទេ ? ហេតុអីក៏អញ្ចឹង ?" ហ៊ីស៊ុងចាប់ផ្ដើមមួរម៉ៅ ឆ្ងល់ថានាងកំពុងធ្វើអី នេះមិនមកតើមែនទេ? ហើយនាងប្ដូរលេខធ្វើអីទៅ ?
Skip
ប្រលានយន្តហោះ
ងាកមកមើលស្រីក្រមុំរូបស្រស់ ដែលអង្គុយរងចាំឡើងជើងយន្តហោះ កូរ៉េ-តៃវ៉ាន់ ក្រោមទឹកមុខស្រពោនក្រៀមក្រំ Wang lyerr នាងតូចអង្គុយត្រមោចត្រម៉ង់ដៃកាន់passportឆ្លងដែន នាងស្ទាបពោះខ្លួនឯងដែលចាប់ផ្ដើមរីកធំបន្តិចជាញឹកញាប់ ។

YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅