ជេគបើកឡានមកដល់ផ្ទះ គេមិននិយាយអីទាំងអស់ សូម្បីតែម៉ាក់របស់ខ្លួនក៏មិនស្ដីរក នាយតូចរត់យ៉ាងលឿនទៅរកលោកតាគេ។
"ជេគ " សម្រាប់ជើង ញាប់ៗស្គាល់ថាជាចៅប្រុសតែមួយ ទើបវ័យចំណាស់ឧទានឈ្មោះគេតិចៗ
"ស៊ុងហ៊ុនមានរឿងពិតមែនលោកតា !"
"គេកើតអីធ្ងន់ទេ "
"ក្អួតឈាម ច្រើនណាស់ ទាំងគ្មានមូលហេតុ សូម្បីតែគ្រូពេទ្យក៏មិនដឹងដូចគ្នា ចៅគិតថាវាចម្លែកណាស់ ព្រោះតែចិញ្ចៀនរបស់គាត់ប្រែជាពណ៌ខ្មៅបែបនេះ"ជេគដកចិញ្ចៀនពីហោប៉ៅអាវ ទាញដៃវ័យចំណាស់ហើយដាក់ចិញ្ចៀនលើដៃគាត់
"ប្រែជាខ្មៅ ? ជាអាគមខ្មៅប្រាកដណាស់ !"
"អាគមខ្មៅ?"
"មនុស្សដែលត្រូវអាគមចូលខ្លួន ច្រើនតែស្លាប់ដោយស្អុយរលួយមួយរំពេច ព្រោះថាគ្រឿងក្នុងត្រូវបានបំផ្លាញ ដូចជាត្រីដែលទុកចោលអោយរលួយសាច់អស់យ៉ាងចឹង "
"សំណាងហើយដែលចិញ្ចៀនមានអាគមដូចគ្នា ដូច្នេះទើបអាចទប់ទល់បាន គ្រូអាគមនោះ មានរិទ្ធមិនធម្មតានោះទេ ទើបទប់ទល់ជាមួយអាគមរបស់តាបាន កាលណាវាប្រឆាំងគ្នា អ្នកពាក់ព័ន្ធនឹងត្រូវក្អូតឈាម តែគេមិនស្លាប់នោះទេ "
"មានន័យថា ស៊ុងហ៊ុនមិនអីទេលោកតា?"
"មែន តែបើលើកក្រោយ មិនធានាទេ ព្រះចិញ្ចៀនអស់ឥទ្ធិពលហើយ "
"តែចៅអាចអោយចិញ្ចៀនចៅទៅគាត់ពាក់បាន !"
"យប់នេះ ពេញបូរណ៌មី បើគ្រូអាគមធ្វើពិធីម្ដងទៀត ទោះជាចិញ្ចៀនក៏មិនអាចទប់ឈ្នះដែរ ព្រោះយប់ចន្ទពេញវង់ ជាយប់អាសុរកាយចេញមកជាយប់នៃថាមពលរបស់ពពូកខ្មោចព្រាយបិសាច សភាវអាក្រក់ទាំងពួងគឺខ្លាំងខ្លាណាស់ "
"បើបែបនោះ ស៊ុងហ៊ុនយ៉ាងមេចទៅតា?"
"គេចមិនផុតពីស្លាប់ទេ "
"តា ជួយគេផង ចៅមិនដឹងថាធ្វើយ៉ាងមេចទេ !"
"ទៅពេទ្យវិញ យកចិញ្ចៀនដាក់នឹងខ្សែក ពាក់អោយគេវិញ ទុកអោយតា ដោះស្រាយ ហើយចាំណាចៅ បើព្រះអាទិត្យរះចិញ្ចៀនប្រែជាពណ៌ក្រហមមកវិញ មានន័យថាតាធ្វើបានសម្រេចហើយ ហើយគេនឹង រស់ " ជេគស្ដាប់តាមគាត់ចងចាំគ្រប់ម៉ាត់ទាំងអស់ នាយតូចងក់ក្បាល ក្ដាប់ចិញ្ចៀនចូលហោប៉ៅបម្រុងនឹងទៅរកស៊ុងហ៊ុនវិញ

YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅