ផាំង!!
សម្លេងគ្រាប់កាំភ្លើងលាន់ឮពីខាងក្រោយខ្នងស៊ុងហ៊ុនតម្រង់មករកនាយ តែអ្នកដែលត្រូវគឺជាជេគ ។គេឃើញបុរសនោះដកកាំភ្លើងចេញមកតម្រង់ស៊ុងហ៊ុន នាយតូចចាប់បង្វែរនាយមកខាងមុខរងគ្រាប់ជំនួស។
"ជេគ !!" ស៊ុងហ៊ុនក្រសោបចង្កេះជេគដែលទន់ខ្លូនល្អូកប៉ះនឹងធាតុរាវក្រហមឆ្អៅត្រង់ចង្កេះរបស់គេ
ផាំងៗ ៗ ៗ
សម្លេងកាំភ្លើងបាញ់រះពេញភោជនីយដ្ឋាន នៅពេលដែលស៊ុងហ៊ុនរត់គេចពីគ្រាប់កាំភ្លើង ភ្ញៀវនៅទីនោះចាប់ផ្ដើមផ្អើលឈូឆរ នាំគ្នាអោនក្រោមតុអស់ព្រោះខ្លាចត្រូវគ្រាប់ ។
"រត់គេចទៅ ទុកខ្ញុំចោលទីនេះហើយ គេចង់សម្លាប់លោកមិនមែនខ្ញុំទេ " សម្លេងខ្សាវៗ លាក់ខ្លួននៅកន្លៀតទ្វា ស៊ុងហ៊ុន ទាញជេគ មកអោបជាប់ទ្រូងទាំងស្រក់ទឹកភ្នែក
"អត់ទេ បងមិនអាចទុកអូនចោលបានទេ ក្មេងឆ្កួតមករងគ្រាប់ជំនួសបងធ្វើអីហ៎ា " នាយនិយាយទាំងអួលដើមក គេចង់ចេញទៅខាងក្រៅណាស់ ចង់នាំ ជេគទៅពេទ្យគេបារម្ភ បារម្ភម្នាក់នេះជាងបារម្ភជីវិតខ្លួនឯងទៅទៀត ។
សម្លេងគ្រាប់កាំភ្លើងនៅតែបន្លឺ ឃាតុករតាមរកស៊ុងហ៊ុន អ្នកនៅទីនោះអោនក្រាបអស់ហើយ ។ នាយមិនអាចសម្ងំលាក់ខ្លួន បានឡើយ យ៉ាងណាជេគត្រូវតែមិនអី ។ ស៊ុងហ៊ុនចាប់លីខ្លួនតូចចេញពីកន្លៀតទ្វា រត់ចេញមកខាងក្រៅ ប៉ូលីសក៏មកដល់ល្មម ករណីបាញ់អាក្រោះពេញហាង នៅក្នុងទីក្រុងបែបនេះ ឆាប់ដឹងដល់ត្រចៀកប៉ូលីសណាស់ កងប៉ូលីសមានអាវុធគ្រប់ដៃសម្រុកចូលទៅក្នុងភោជនីយដ្ឋាន ។
"លោកប៉ូលីស ចាប់វាអោយបាន ហើយអូសក្បាលវាមកអោយខ្ញុំ " ស៊ុងហ៊ុន និយាយនឹងលោកមេកង គាត់ងក់ក្បាលតិចៗ ហើយញញឹមផ្ដល់ទំនុកចិត្ត
"ខាងយើងនឹងចាត់ការអោយរៀបរយ តែក្មេងម្នាក់ត្រូវការការព្យាបាលទាន់ពេលវេលា លោកប្រញាប់ទៅ កុំបារម្ភពីទីនេះ " ឮហើយ ស៊ុងហ៊ុនក៏ងក់ក្បាល នាយរូតរះនាំជេគទៅមន្ទីរពេទ្យ ក្នុងចិត្តបារម្ភស្ទើរស្លាប់ហើយ ជេគហូរឈាមច្រើនណាស់ គេជ្រើសនាំជេគទៅពេទ្យដោយខ្លួនឯង មិនចាំឡានពេទ្យនោះទេ ក្រែងថាខាតពេលវេលាច្រើន ។

YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅