ជុងវុនគេចខ្លួនមកយំក្នុងបន្ទប់បន្ទាប់ពីទ្រាំលែងបាន នៅមុខម៉ាក់គេ គេខំញញឹមណាស់ ឯប៉ារបស់ជេយ៍ក៏ចេះតែសួរ ពីរទំនាក់ទំនងពួកគេ ធ្វើអោយជុងវុនកាន់តែពិបាកចិត្តថែម ទ្រាំមិនបានក៏គេចមកសំងំក្ន្ងបន្ទប់បាត់ ។
"មិនចង់បែកទេ !" អាល្អិតរអ៊ូតែឯងងុលៗក្នុងភួយ ថ្ពាល់ដាមដោយទឹកភ្នែក ខ្លាចថាជេយ៍មកសុំគេបែកវាដូចជាសុបិន្តអាក្រក់មួយក្នុងចិត្តគេយ៉ាងចឹង ហេតុអីស្រលាញ់អ្នកណាម្នាក់ខ្លាំងវាឈឺខ្លាំងដល់ថ្នាក់ទ្រាំបាននូវរឿងដែលមិនគួរទ្រាំបែបនេះទៅវិញ ។
"ឈប់ស្រលាញ់អូនលឿនម្លេះ ?" ក្មេងច្រលើម មាត់ឆៅ ក្រមិចក្រមើម ក្បាលខូច ម្នាក់ពេលនេះជាក្មេងដែលគួរអោយអាណិតទៅវិញ គេគេងអង្អែលរូបថតរបស់ជេយ៍ទាំងសំងំយំយ៉ាងស្ងៀមស្ងាត់ សាច់ដុំមួយក្ដាប់ដៃនៅទ្រូងខាងឆ្វេងពេលនេះលោតម្ដងៗឈឺពើតៗ អារម្មណ៍ដែល ត្រូវគេទុកចោល អារម្មណ៍ដែលចាប់ផ្ដើមដឹងថា ភាពផ្អែមល្ហែមដែលគេធ្លាប់ធ្វើដាក់ខ្លួនពីមុនពេលនេះ គេធ្វើដាក់អ្នកផ្សេងវិញ ចាប់ផ្ដើមចេះច្រណែន មិនចង់អោយប្រុសម្នាក់នេះ ធ្វើរឿងដែលគេធ្លាប់ធ្វើដាក់ខ្លួន ទៅអ្នកណាផ្សេងទេ។
(អ្នកធ្លាប់មានស្នេហា យល់អារម្មណ៍ហ្នឹងហ៎ា😪)"ជុងវុន មកញ៉ាំបាយកូន " សម្លេងអ្នកម៉ាក់នៅខាងក្រៅហៅកូនប្រុសអោយទៅញ៉ាំបាយ ព្រោះថាថ្ងៃត្រង់ហើយ ជុងវុនប្រញាប់ជូតទឹកភ្នែកចេញអស់ គេចូលទៅលុបមុខអោយស្រស់បស់កុំអោយម៉ាក់គេដឹងថាគេយំ ទើបចេញទៅខាងក្រៅ ..។
Skip
"Jungwon អ៊ំឃើញ អាជេយ៍វាចេញពីផ្ទះតាំងពីព្រលឹម វាមិនមកយកឯងទៅដើរលេងទេ ?" លោកលី
"អឺ...ខ្ញុំ..អត់ដឹងទេ " ជុងវុន ចាប់ផ្ដើមក្រៀមក្រំឡើងម្ដងទៀត គេលេបបាយមិនសូវចូលពោះប៉ុន្មានទេ រំលឹកតែពីនាយ ទាំងដែលគេព្យាយាមមិននឹកគិត
"ចាំអ៊ំសួរវា វាប្រកាច់ទៅណាវា ទាំងព្រឹក "
"អ៊ំប្រុស ថ្ងៃនេះ មានប្រជុំសំខាន់នៅរសៀលនេះ ខ្ញុំភ្លេចប្រាប់អ៊ំ " ហ៊ីស៊ុងប្រញាប់បង្វែររឿង មិនចង់អោយគាត់និយាយរឿង ជេយ៍ច្រើនពេក

YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅