EP39: អោយទាំងចិញ្ចៀនអោយទាំងមនុស្ស

424 37 0
                                        

"អាការៈគាត់ គឺគ្រុនក្ដៅ មិនអីនោះទេ គ្រាន់តែញ៉ាំថ្នាំ សម្រាកអោយច្រើន ញ៉ាំរបស់ជំនួយកម្លាំងអោយច្រើន ព្រោះគាត់គ្មានកម្លាំងកំហែងនោះទេ មើលថែគាត់អោយដិតដល់ផងណា " សម្ដីលោកគ្រូពេទ្យបន្ទាប់ពីពិនិត្យអាករ:ជំងឺលោកស្រីផាក ហើយ

"នេះថ្នាំរបស់គាត់ អោយគាត់លេបតាមវេជ្ជបញ្ជានៅលើនឹងហើយ " ពេទ្យប្រគល់ថ្នាំងអោយជេហ៍រួចរាល់អស់កិច្ចការគាត់ទើបគាត់ត្រឡប់ទៅវិញ ដោយមានអ្នកបម្រើចាំជូនដំណើរ

"ជេយ៍ នៅជិតម៉ាក់ណាកូន " លោកស្រីផាកទាញដៃកូនប្រុសមកកាន់ អោយនាយនៅក្បែរគាត់រហូត

"កូនមិនទៅណាទេ នៅមើលម៉ាក់ដល់ម៉ាក់ជា "

"កូនម៉ាក់មានតែមួយ ឯងមិននៅជិតម៉ាក់ទៀត ម៉ាក់ប្រាកដជាដាច់ខ្យល់ស្លាប់មិនខាន "

"ម៉ាក់កុំនិយាយបែបហ្នឹងអី មែនហើយ កូនខលប្រាប់លោកប៉ាសិន "

"កុំអី ! មិនបាច់ខលទេ ម៉ាក់មិនចង់ជួបប៉ាឯងទេ" គាត់ចាប់ដៃឃាត់នាយមិនអោយតេទៅរកលោកលី បើគាត់មក គាត់ប្រាកដជាមើលថែខ្លួន ឯជេយ៍ប្រាលដជាទំនេរមិមខាន

"បាទ ក៏បានកូនអត់ខលទេ ពេលនេះម៉ាក់គេងទៅ "

"ម៉ាក់នឹកstellaចង់និយាយជាមួយនាង កូនជេយ៍ខលទៅប្អូនបន្តិចទៅណា "

"បាទ "

Skip

-Coffee shop-

"ត្រូវការកុម្មងអីឥលូវនេះទេប្អូនប្រុស?"

"កុំទាន់អី ខ្ញុំរងចាំសង្សាខ្ញុំមកសិន " កម្លោះតូចស្ដើងឆ្លើយតបទៅអ្នករត់តុវិញ ទាំងញញឹមស្រស់ដាក់ ទើបអ្នករត់តុត្រឡប់ទៅបម្រើភេសជ្ជៈអ្នកផ្សេងវិញ

"ជេយ៍យូរដល់ហើយ " ជុងវុនអង្គុយច្រត់ដៃលើតុ ភ្នែករំពៃមើលតែមាត់ទ្វាក្រែងលោនាយមក ថ្ងៃនេះគេមកលឿនណាស់ តាំងតែពីហាងចាប់បើក ស្នាមញញឹមតែងជាប់លើថ្ពាល់រហូតទោះចាំនាយយូរក៏ដោយ ព្រោះតែចិញ្ចៀនមួយវង់ដែលតាំងចិត្តនឹងអោយនាយ ពាក់គូរនឹងខ្លួន ជុងវុនកុម្មងអោយជាងធ្វើអោយដូចនឹងចិញ្ចៀនដែលជេយ៍បានអោយគេនៅDaegoនោះដែរ។ (បែបមិនមកទេកូនអើយ☹️)

កម្មសិទ្ធិបេះដូង Where stories live. Discover now