"ស៊ុងហ៊ុន ?? បងចង់ទៅណា??" រាងតូចសួរនាំអ្នកដែលកំពុងរើខោអាវដាក់វ៉ាលីទាំងព្រឹក មិនយល់ថានាយចង់ទៅណានោះទេ
"ទៅភូមិគ្រឹះវិញ អូនរៀបចំខោអាវទៅ " ឮសម្ដីនាយហើយជេគស្រាប់តែដើរមកជិតនាយ ចាប់ដៃមាំសួរនាំបន្ត មេចក៏នៅសុខៗចង់ត្រឡប់ទៅវិញ
"ហេតុអីក៏ទៅវិញ ស៊ុងហ៊ុន???" រាងតូចចាប់ដើមដៃនាយមិនអោយយកខោអាវមកដាក់វ៉ាលីទៀត
"ចុះហេតុអីក៏នៅទីនេះ??" នាយសួរបកវិញ អោយ ជេគស្ងាត់បន្តិចព្រោះមិនដឹងឆ្លើយថាមេចអោយសម ទើបនាយរើខោអាវដាក់វ៉ាលីបន្ត
"ស៊ុងហ៊ុន កុំទាន់ទៅអី នៅទីនេះសិនទៅ ហេតុអីក៏បងប្ដូរចិត្តលឿនយ៉ាងនេះ??" រាងតូចព្យាយាមនិយាយអង្វរសុំអោយនៅបន្ត មិនយល់ដូចគ្នាមានហេតុផលអីទើបនាយត្រូវត្រឡប់ទៅវិញ ជេគមិនចង់អោយស៊ុងហ៊ុននៅក្បែរ ឪពុកមារបស់គេនោះទេ
" គ្មានកន្លែងណាល្អជាងផ្ទះខ្លួនឯងទេ"
"ស៊ុងហ៊ុនណា នៅទីនេះបន្តបានទេ?? អូនសុំបងកុំត្រឡប់ទៅវិញអី " មិនថាយ៉ាងណា រាងតូចនៅតែអង្វរអោបដៃនាយ គ្រវីក្បាលមិនព្រមអោយទៅ
"ស្ដាប់បងម្ដងបានទេ បងចង់ទៅផ្ទះ ពួកយើងទៅវិញទៅណា " អ្នកកម្លោះ បែរមកអង្អែលក្បាលរាងតូចដែលអោបដៃខ្លួនដូចកូនក្មេង មិនថាយ៉ាងណានាយនឹងទៅវិញ លើកនេះទោះជេគអង្វរក៏ស៊ុងហ៊ុននៅតែទៅ
"អូនមិនចង់អោយបងទៅទេ អូនមិនចង់អោយបងនៅក្បែរ....." ជេគព្យាយាមនិយាយបន្ត តែក៏ជ្រុលមាត់ទើបគេប្រញាប់បញ្ចប់សម្ដី ប៉ុន្តែស៊ុងហ៊ុចាប់អារម្មណ៍ពាក្យសម្ដីរបស់គេបាត់ទៅហើយ
"មិនចង់អោយបងនៅក្បែរអ្នកណា??"
"អត់មានទេ ..."
"អូនដឹងរឿងអីមកមែនទេ??" ដៃមាំចាប់ស្មាទាំងពីររបស់រាងតូច ព្យាយាមសួរនាំពីអ្វីម្យ៉ាង ប៉ុន្តែជេគមិននិយាយអ្វីត្រឹមធ្វើភ្នែកលីងឡង់គ្រវីក្បាលជាចម្លើយ
"នៅអោយស្ងៀមណា ជេគ កុំដឹងឮអ្វីទាំងអស់ បានទេ??"
"ហ៎ា??" រាងតូចបានត្រឹមតែឆ្ងល់នឹងសម្ដីនាយ ថាចង់សំដៅលើអ្វី កែវភ្នែកបញ្ជាក់ថា ស៊ុងហ៊ុនបារម្ភពីខ្លួន នាយត្រឹមសម្លឹងមើលទៅកែវភ្នែករបស់គេ រួចក៏ទាញខ្លួនតូចនោះមកអោប ទាំងគ្មានហេតុផល។

YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅