EP33: រណ្ដៅសាកសព

423 43 0
                                        

"ចូលមកក្នុងមក " ស៊ុងហ៊ុនចុចលេខសម្ងាត់ដើម្បីបើកចូលបន្ទប់ថ្មីបានហើយ នាយកាន់ដៃរាងតូចចូលទៅខាងក្នុង បន្ទប់ធំទូលាយណាស់រាងតូចស្ដើងដើរទៅបើកវាំងននបង្ហាញអោយឃើញទិដ្ឋភាពក្រុងសេអ៊ូល អាគារខ្ពស់ៗនាពេលយប់ជាមួយនឹងពន្លឺភ្លើងអគ្គិសនី ស្រស់ស្អាតសមជាទីក្រុងប្រណីតស៊ីវិល័យគួរអោយចង់រស់នៅ ។

"បើសិនជាញ៉ាំstake ផឹកwine ក្រោមពន្លឺភ្លើងទៀន មើលទីក្រុងនៅពេលយប់ romantic យ៉ាងណាទេ " សម្ដីមាឌមាំដែលនិយាយក្បែរត្រចៀករាងតូចនាយអោបចង្កេះគេពីក្រោយ ស្រម៉ៃដល់រឿងromantic ។

" បើជាថ្ងៃឆ្លងឆ្នាំផងនឹងមានកាំជ្រួចទៀត romanticកាន់តែខ្លាំង" jake

" មកromanticលើពូកក៏សប្បាយម្យ៉ាងដែរ" នាយលើកពរកាយស្រាលទៅផ្ដួលលើពូកទន់ៗ

" ទៅងូតទឹកចេញទៅ !" រាងតូចដេញអ្នកដែលព្យាយាមចង់ថើបគេ វក់វីមួយថ្ងៃហើយ ស្អុះស្អាប់សឹងស្លាប់នៅមានអារម្មណ៍មកថើបទៀត

"ទៅងូតទឹកពីរនាក់ សន្សំសំចៃទឹក"

"អត់ទេស ឆាប់ទៅភ្លាម!" ជេគចាប់ទាញដៃនាយអោយក្រោក រុញនាយអោយទៅងូតទឹក ស៊ុងហ៊ុនខ្ចិលណាស់ ទាល់តែអូសផងរុញផង ទម្រាំដល់ក្នុងបន្ទប់ទឹក

" ងូតលឿនឡើងអាលអូនងូតដែរ "រាងតូចស្រដីប្រាប់អ្នកខាងក្នុងទាំងទាញទ្វាបន្ទប់ទឹកបិទ ទើបដើរទាំងអស់កម្លាំងមកដាក់ខ្លួនលើគ្រែ

"អ្នកណា??" គេឃើញមានស្រមោលមនុស្សដើរចេញពីបន្ទប់មុននេះ សម្លេងទ្វាក៏ឮងឺតដូចមានមនុស្សបើក រាងតូចដែលឆ្ងល់ក៏ដើរទៅមើលនៅមាត់ទ្វា ។

"បាត់ទៅណាលឿនម្លេះ ?" គេដើរទៅមើលក្រៅបន្ទប់មិនឃើញស្រមោលមនុស្សដើរទេ មុននេះស្រីម្នាក់នោះទើបតែចេញពីបន្ទប់ខ្លួនតើ សម្លេងបើកទ្វាចេញឮច្បាស់ៗ តែមកមើលមាត់ទ្វាមិនឃើញអ្នកណា មិនមែនថាដើរលឿនដល់ថ្នាក់នេះទេ។ 

"ស្រវ៉ាំងភ្នែកទេដឹង !" ជេគលែងខ្វល់ បិទទ្វាបន្ទប់វិញទើបត្រឡប់ក្រោយដើរទៅរកគ្រែវិញ

"ក្រាក "

ច្បាស់ចែស មិនបានស្ដាប់ច្រលំ រាងតូចងាកទៅក្រោយឃើញទ្វាបើកទាំងដែលមុននេះគេបិទហើយ ស្ងប់ខ្យល់ល្អណាស់គ្មានស្អីមកធ្វើអោយទ្វាបើកទេ។

កម្មសិទ្ធិបេះដូង Where stories live. Discover now