"ជេយុន!" នាយហៅឈ្មោះគេតិចៗ លើកដៃត្រដាងចាំទទួលអ្នកដែលរត់មករកខ្លួន ចាប់លើកអោប ពេញៗដៃ
"នឹកណាស់ ហឹកៗ " រាងតូចយំសសឹកលើស្មានាយអោបរាងកាយដែលគេខានបានប៉ះពាល់ជាច្រើនថ្ងៃ គេនឹកខ្លាំងណាស់
"បងនឹកអូនដូចគ្នា បារម្ភខ្លាំងណាស់មានដឹងទេ?" អ្នកកម្លោះលើកដៃអង្អែលខ្នងរាងតូច ស៊ុងហ៊ុនក៏ហូរទឹកភ្នែកមករឹមៗ ព្រោះតែអារម្មណ៍រំភើប អ្នកាសែតនៅទីនោះ គិតតែពីថតក្រិបៗ ចមើលនឹងមានព័ត៌មានកក្រើកមិនខានទេ
"ឈប់យំ ទៅអូនគួរតែសប្បាយចិត្តត្រូវតែសើច" នាយលើកដៃជូតទឹកភ្នែកពីផែនថ្ពាល់របស់ជេគទាញថ្ពាល់គេអោយសើច រាងតូចក៏លើកដៃជូតទឹកភ្នែកនាយចេញដូចគ្នា
"បងនៅរស់បានយ៉ាងមេច??"
"ចាប់បងប្រាប់អូនពេលទៅដល់ផ្ទះ .."
"បងK អរគុណដែលជួយ "
"ជាការងារបងស្រាប់ហើយ ឯងក៏លះបង់មិនតិចដែរ វិសតែស្លាប់ទៅហើយ បងទៅតុលាការបង្ហាញភស្តុតាងដែលរកបានបង្ហាញចៅក្រម អោយគេអនុញ្ញាតិយកគេទៅ ស្វីសវិញ គាត់ចូលសញ្ជាតិស្វីសស្រាប់ ប៉ូលីសខាងនោះជាអ្នកកាត់ក្ដី " Kនិយាយទាំងួះស្មាស៊ុងហ៊ុនតិចៗ ផាគ ជីស៊ុគ ត្រូវកាត់ទោសដោយតុលាការបរទេស ព្រោះរឿងក្ដីរបស់គាត់ ប៉ូលីសបរទេសគេជាអ្នកសើបអង្កេតមកយូរហើយ
"លំបាកបងហើយ "
"លំបាកស្អីបង គុណសម្បតិ្តលើកនេះបងប្រាកដជាឡើងតំណែងមិនខានទេ ហើយឯងពីរនាក់ជូនពរស្រលាញ់គ្នាដល់ចាស់ "
"អរគុណបងហើយ "
"បងទៅហើយ នៅដោះស្រាយជាមួយអ្នកកាសែតខ្លួនឯងទៅ "
Skip
ប្រើរយៈពេលមួយព្រឹកទើបរំដោះខ្លួនពីរអ្នកកាសែតបាន នេះគេល្បីជាងsuper starពីពេលណាទៅ ព័ត៌មានត្រូវបានចុះនៅទំព័រមុខម្នាក់ៗជេរប្រទេច ផាក ជីស៊ុគ ជ្រុងមួយផ្នែកតូចនៃវីដេអូដែលគាត់បាញ់សម្លាប់ ផាក ស៊ុងហ៊ុនត្រូវបានចែកចាយពេញបណ្ដាញសង្គម ហើយពេលនេះ ផាក ជីស៊ុគត្រូវបញ្ជូនតាមជើងយន្តហោះ ត្រឡប់ទៅប្រទេសswitzerlandវិញ ។

ВЫ ЧИТАЕТЕ
កម្មសិទ្ធិបេះដូង
Любовные романыសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅