University .
គ្រាន់តែចូលមកដល់ក្នុងសាលាមិនទាន់ ម្នាក់ៗសម្លឹងមកជុងវុនយ៉ាងចម្លែក គេក៏ឆ្ងល់មិនតិចដែរ តែខ្ចិលចង់ដឹង បន្តដើរទៅថ្នាក់រៀនទាំងស្រងូតស្រងាត់ ។
"អេជុងវុន " សិស្សស្រីម្នាក់មកអង្គុយក្បែររាងតូចដូខចង់សួរនាំគេពីរឿងអី
"មានអីមែនទេ??" ជុងវុន
" ថ្ងៃមុនឃើញ ជេយ៍យកផ្កាមកអោយរាល់ថ្ងៃ ព្រឹកមិញ ឃើញIG របស់stella postរូបគេទៅក្លឹបជាមួយនឹងជេយ៍ អោបថើបគ្នាទៀត មិនជឿឯងមើល"នាងដកទូរស័ព្ទមកអោយជុងវុនមើល អោយច្បាស់ការ មិនបានខ្វល់អារម្មណ៍របស់គេថាបែបណាកាលបើឃើញរូបអស់ទាំងហ្នឹង
"សម្រេចថា ជេយ៍ជាសង្សាឯង ឬជាសង្សានាងទៅ??" នាងនៅបន្តសួរ
"មិនដឹងទេ ចង់ដឹងទៅសួរគេខ្លួនឯងទៅ " រាងតូចតបហើយក្រោកចេញ មិនចង់អោយនាយជជីកសួរអ្វីតទៅទៀត គេធុញទ្រាន់ណាស់ហើយ
"ប្រហែលបែកហើយឯង មើលទៅមុខគេទៅក្រៀមក្រំយ៉ាងហ្នឹង " សម្លេងខ្សឹបខ្សៀវក្រោយខ្នង ហោះកាត់ត្រចៀកជុងវុនមិនឈប់ រូបកាពីយប់មិញ របស់ជេយ៍និងstella ល្បីណាស់ ម្នាក់ៗចាប់ផ្ដើមវិភាគវែកញែក យកពួកគេទាំងបីធ្វើជាភ្ទាំងស៊ីបថាបែបនេះបែបនោះទៅតាមការយល់ឃ់ញរបស់គេ ...។
"Jungwon មានរឿងអី? មេចក៏ជេយ៍ទៅនៅជាមួយនាង?" ជេគដែលដឹងរឿងតាមគេតាមឯងនេះមកសួរនាំជុងវុនបន្ថែម ព្រោះតែបារម្ភពីគេ
"មិនដឹងទេបងជេគ មិនចង់ដឹង មិនចង់ឮអ្វីទាំងអស់ ចង់អ្នកណានៅជាមួយអ្នកណាក៏តាមតែគេចុះ !" ជុងវុននិយាយទាំងអួលៗ ព្យាយាមគេចចេញពីស្ថានភាពពេលនេះ ជេគបារម្ភណាស់ ខានឃើញគេលែងសើចច្រើនប៉ុន្មានថ្ងៃហើយ ហើយពេលនេះមេបញ្ហាក៏មកឈរចំពោះមុខហើយ ជេយ៍មកឈរទល់មុខជុងវុន ទាំងទឹកមុខស្ងួតៗ ទាំងពីរនាក់នៅសម្លឹងមុខគ្នាមិនទាន់និយាយអី ឯពួកអ្នកដែលតាមដានរឿងគេក៏ដកក បើកភ្នែក ចាំអ៊ុតមើលថាមានរឿងអីកើតឡើង ។
" ជេគមកឈរជិតបង " ស៊ុងហ៊ុនដែលមកជាមួយ ទៅទាញជេគមកក្បែរខ្លួន មិនអោយលូកមាត់លូកក ព្រោះមុននេះជេគស្ទើរតែក្របួចកអាវ ជេយ៍សួរនាំអោយដឹងរឿងទៅហើយ
YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅
