Ep30: គេនៅលួចទាក់ទងគ្នា

446 39 0
                                        

"អ្នកប្រុស លោកប្រុសធំ នឹងលោកស្រី ត្រឡប់មកវិញហើយ " អ្នកបម្រើចូលមកគោះទ្វាប្រាប់ដំណឹង ដល់អ្នកដែលកំពុងគេងអោបជេគក្នុងដៃ ពីរនាក់គ្មានធ្វើស្អីទេក្រៅពីអោបថើបគ្នា ។

"ប៉ា មកហើយ!" ស៊ុងហ៊ុនក្រោកអង្គុយ ជេគក៏ក្រោកតាម ចាប់ដៃជេគនាំទៅខាងក្រោមជាមួយខ្លួន ។

"ប៉ា !!" មកដល់ខាងក្រោម ស៊ុងហ៊ុនរត់ទៅអោបអ្នកជាឪពុកតែមិនមែនឪពុកបង្កើត លោកលើកដៃអោបគេវិញអង្អែលខ្នងគេស្រាលៗ

"លោកអ៊ំជម្រាបសួរ " រាងតូចដែលឈរក្បែរនោះក៏គួរសមជាមួយគាត់ដូចគ្នា លោកងក់ក្បាលតិចៗញញឹមដាក់គេ

"សុខទុក្ខធម្មតាទេឬ កូនប្រុស?"

"កូនគ្មានបញ្ហាអីទេ ចុះប៉ានោះ ទៅមក មិនប្រាប់កូនសោះ"

"ប៉ា ចង់supriseឯងនឹងហើយ លើកនេះប៉ាអាចមកយូរ ហើយមីងកូនក៏មកដែរ " លោកនិយាយដល់អ្នកជាប្រពន្ធដែលមិនទាន់ចូលមកខាងក្នុង ស៊ុងហ៊ុនមិនហៅនាងថាម៉ាក់ទេ ព្រោះនាងជាប្រពន្ធក្រោយរបស់គាត់ ហើយនាងប្អូនគេតែ2ឆ្នាំប៉ុណ្ណោះ ហៅបងស្រីក៏មិនសម ទើបហៅថាមីងវិញទៅ។

"ជេគ មកនៅជាមួយគ្នាមែនទេ?" លោក ជីស៊ុគងាកមកនិយាយនឹងរាងតូច ក្រោមទឹកមុខញញឹមយ៉ាងទន់ភ្លន់និស្ស័យមើលទៅដូចជាមនុស្សចិត្តទូលាយ។

"បាទ ស៊ុងហ៊ុនគាត់អោយមកកំដរគាត់ "រាងតូចតបវិញទាំងគួរសម ស៊ុងហ៊ុនទាញគេមកកៀកនឹងខ្លួន ទើបចាប់និយាយ

"មើលទៅមិនប្រកាន់មែនទេ? ដែលកូននាំសង្សាកូនមកនៅជាមួយ "

"ផ្ទះឯងតើ មិនមែនផ្ទះប៉ាផង នាំមកនៅក៏ប៉ាទៅថាអ្វីទៅ " លោកតបវិញ នៅរក្សាទឹកមុខញញឹមដដែល តែជេគមិនដែលមានអារម្មណ៍ល្អនឹងលោកទេ ទោះបីទឹកមុខ កាយវិការ មើលទៅដូចជាមនុស្សចិត្តល្អយ៉ាងណាក៏ដោយ គេបែរជាសម្លេងស្នាមស្នូតនៅលើបំពង់ករបស់លោក ហើយនឹកដល់ពាក្យលោកតាគេប្រាប់ជានិច្ច ។ (លោកម្ចាស់ ដុងជុន ស្លាប់ដោយសារកាត់ក្បាល )

"មីងឯងមកហើយ " លោកងាកទៅរកប្រពន្ធក្មេងដែលដើរមករកគាត់

"ជេគ ស្គាល់មីងបងអោយហើយទៅ គាត់ឈ្មោះBella-min ជាប្រពន្ធរបសប៉ា " រាងតូចក៏សម្លឹងភ្នែករកស្រីម្នាក់នោះនាងក្មេងហើយស្អាតណាស់ មិនសមថាជាប្រពន្ធរបស់លោកជីស៊ុកដែលវ័យអាចធ្ចើជាប៉ានាងបានទៅហើយ ស្រីស្រស់បបូរមាត់ក្រហមឆេះ ពាក់វ៉ែនតាខ្មៅ ញញឹមយ៉ាងស្រស់មកឈរទន្ទឹមនឹងប្ដី ជេគសរសើរក្នុងចិត្តថានាងពិតជាស្អាតខ្លាំង ណាស់ តែពេលដែលនាងដោះវ៉ែនតាមកធ្វើអោយគេគាំងស្ញេញ ។

កម្មសិទ្ធិបេះដូង Where stories live. Discover now