"ឧបកិច្ចសិននឹងហើយ បើអូនព្រម អូននឹងបានពាក់ចិញ្ចៀនពេជ្រនៅថ្ងៃរៀបការ " រាងតូចបានត្រឹមតែឈរទ្រឹងមិនហ៊ានហុចដៃ មិនមែនគេមិនចង់ តែគេកំពុងតែអៀនមិនហ៊ានព្រមលឿនពេក
"ហុចដៃមក " ជេយ៍មិនចង់រងចាំយូរ នាយទាញដៃតូចស្រឡូនរបស់ជុងវុនមកស៊ក ក្រវិលកំប៉ុងចូល មិនគិតថាខ្លួនឯងកំពុងតែចាប់បង្ខំគេសោះ ម្ចាស់គេមិនទាន់ឆ្លើយថាយល់ព្រមផង
" ហិហិ" ជុងវុនសម្លឹងមើលក្រវិលកំប៉ុងដែលនៅជាប់នឹងម្រាមដៃនាងរបស់ខ្លួនឯងទាំងអស់សំណើច
"សើចអី? មើលងាយមែនទេ? ចង់ពាក់ចិញ្ចៀនពេជ្រប៉ុន្មានការ៉ាតប្រាប់មក បងនឹងរកមកអោយទាល់តែបាន"
"មិនបានមើលងាយស្អីទេ ក៏មិនបានចង់ពាក់ចិញ្ចៀនពេជ្រ គ្រាន់តែវាគួរអោយចង់សើច "
"ដៃអូនពាក់អីក៏ស្អាតដែរ មានអីគួរអោយចង់សើចទៅ" នាយទាញចង្កេះតូចមកផ្អឹបនឹងខ្លួន
"ពិតជាចង់រៀបការមែនហ៎?"
"ម៉ាក់អូននិងម៉ាក់បងត្រឡប់មកត្រូវគ្នាវិញហើយ ហើយគាត់ក៏ចង់បានអូនធ្វើកូនប្រសារដែរ គ្មានអីមករារាំងស្នេហាយើងបានទៀតនោះទេ សមគួរដែលត្រូវរៀបការហើយ បើនៅតែធ្វើសង្សាទៀតប្រយ័ត្នតែមិត្តភ័ក្ដិគេយកប្ដី យកប្រពន្ធចោលអស់ណា"ជេយ៍
"បង្ខំគេអោយឆ្លើយបន្តិចមក ..." ជុងវុនពិបាកនឹងឆ្លើយថាយល់ព្រមថ្វីបើចិត្តគេចង់ប៉ុន្តែមានអារម្មណ៍ថាអៀនមាត់ និយាយចេញទៅមានអារម្មណ៍ថាគេចិត្តងាយខ្លាំងពេក ចង់អោយជេយ៍បង្ខំអោយគេឆ្លើយថាយល់ព្រមម្ដងទៀត (ចឹងទៀតអញ😒)
" បង្ខំ? ...អូខេ ប្រញាប់ឆ្លើយមក ...ចម្លើយមានតែយល់ព្រមមួយមុខគត់ " នាយដឹងចិត្តគេ ក៏ជូនតាមសំណូមពរ អាល្អិតញញឹមថ្ពាល់ខួចយ៉ាងស្រស់ងក់ក្បាលយល់ព្រមមិនចាំយូរ
" ហ្អឹម យល់ព្រម ...ឆ្លើយតាមការបង្ខំ" (អឿទៀត)
"មែនណា?"
"ហ្អឹម "
"អរគុណអូន" ជេយ៍លើកពរខ្លួនតូចតែមួយបង្វិលពីបីជុំទាំងសប្បាយចិត្ត ឯជុងវុនតោងកនាយជាប់ព្រោះខ្លាចរបូតដៃធ្លាក់

YOU ARE READING
កម្មសិទ្ធិបេះដូង
Romanceសៀវភៅប្រលោមលោកចាស់សរសេរដោយទឹកខ្មៅស្លាបប៉ាកា...រៀបរាប់រឿងរ៉ាវស្មេហាបែកបាក់ព្រាត់ស្លាប់របស់អង្គម្ចាស់និងម្ចាស់តូច។ ចម្លែកអ្វីឲ្យជេគត្រូវយល់សប្តិឃើញមុខអ្នកអង្គម្ចាស់ក្នុងប្រលោមលោកចំណាស់នោះ......... #Jakehoon #Jaywon Writer:🦅