ឡានស្ទ័រទំនើបពណ៌លឿងបើកបរក្នុងល្បឿនលឿនដូចព្យុះលើដងវិថីនៃទី ក្រុងដ៏ស៊ីវិល័យបើកឆ្ពោះទៅកាន់ទិសខាងជើងនៃទីក្រុងនេះ ហាក់ប្រញាប់ប្រញាល់ខ្លាំងណាស់ ដៃមាំកាន់ចង្កូតឡានបើកវ៉ាឡានដ៏ទៃទៀតយ៉ាងស្វាហាប់និងសុវត្ថិភាពបំផុត ទាំងដែលម្ចាស់ឡានដទៃទៀតនោះភ័យស្ទើររៀបចំខ្លួនចុះទៅជួបស្តេចយម រាជទៅហើយ។ ចំណែកឯលីសាបែរជាគិតថាវាជាហ្គេមដ៏សប្បាយកម្ររកបានទៅវិញនាងចាប់ផ្ដើមបញ្ចេញស្នាមញញឹមនៅគែមមាត់យ៉ាងមានអំនួតមើលមួយភ្លែតពិតជាសង្ហារណាស់ តែពេលមើលយូរៗទៅបែរជាប្រែមកជាគួរឱ្យខ្លាចទៅវិញ។ រាងកាយមួយតួខ្លួនមួយនេះវាពោរពេញទៅដោយចំហាយពិឃាតនិងបញ្ហាផ្លូវចិត្តកប់ទុកនៅក្នុងចិត្តដូចចង្វាក់ចងរុំជីវិតមិនឱ្យមានសេចក្តីសុខបានទោះមានអ្វីៗគ្រប់យ៉ាងក៏ដោយ។ ងឹត!!! សម្លេងកង់រថយន្តបានកកិតនឹងថ្នល់លាន់ឮឡើងស្រគៀត្រចៀកជាសញ្ញា បញ្ជាក់ប្រាប់ថាឡានបានបញ្ឈប់គ្រឿងម៉ាស៊ីនលែងមានចលនាទៀតហើយ គ្រាន់ តែឡានឈប់ង៉ក់ភ្លាមក៏មានមនុស្សប្រញាប់រត់មកបើកទ្វារឡានភ្លាម ត្បិតអីនៅទីក្រុងនេះអ្នកណាក៏ដឹងដែលថាឡាលីសាម៉ាណូបានគួរឱ្យខ្លាចប៉ុណ្ណា។ ជើងមាំមួយ គូរបានគ្រងស្បែកជើងប៊ូពណ៌ខ្មៅក្រឹប ជាន់សង្កត់លើថ្មប៉េតុងពីមុខកាស៊ីណូលេងល្បែងខុសច្បាប់ដែលល្បីលំដាប់ទី២នៅក្នុងទីក្រុងនេះ។ រាងកាយស្រស់ស្អាតរឹងមាំមានសាច់ដុំតិចៗតាមរបៀបមនុស្សហាត់ប្រាណថែទាំសុខភាពជាប្រចាំ ជាហេតុធ្វើឱ្យរាងកាយនារីឈ្មោះឡាលីសាម៉ាណូបានរូបនេះកាន់តែក្លៀវក្លានិងទាក់ទាញឡើងទ្វេដង។ រាងមាំដើរយ៉ាងលឿនឃាត់មិនជាប់ចូលទៅក្នុងកាស៊ីណូទាំងទឹកមុខត្រជាក់គ្មានអារម្មណ៍អ្វីទាំងអស់។ ថែមទាំងមិនខ្វល់នឹងពួកកូនចៅរបស់ម្ចាស់កាស៊ីណូចេញមកឃាត់ទៀតផង រឿងតែមួយគត់ដែលគេគិតឃើញនៅពេលនេះគឺ..... "ហៅចៅហ្វាយរបស់ពួកឯងចេញមក!!" លីសាដាក់ខ្លួនអង្គុយលើសាឡុងកណ្ដាលកាស៊ីណូនាងលើកជើងអង្គុយគងអន្ទាក់ខ្លាយ៉ាងព្រហើនត្បិតអីមនុស្សនៅទីនេះមិនអាចធ្វើអ្វីគេបាន។ "សុំទោសអ្នកនាង បើគ្មានការណាត់ទុកមុនខ្លាចតែ..." បុគ្គលិកម្នាក់ឬកពារញាក់រញ័រនិយាយមុខខ្លាចក្រោយស្រដីមកកាន់លីសាធ្វើឱ្យនាងទើសចិត្តយ៉ាងខ្លាំង។ ផាំង!!! គ្រាប់កាំភ្លើងបាញ់លឿនស្ទុយចូលទៅដល់ក្នុងខួរក្បាលបុគ្គលិកម្នាក់នោះឱ្យដេកស្លាប់ក្នុងភ្លុកឈាមទាំងបិទភ្នែកមិនទាន់ជិត។ ជាហេតុបង្កឱ្យមានភាពភ្ញាក់ផ្អើលដល់មនុស្សទូទាំងកាស៊ីណូទាំងមូលរត់ឆ្លេឆ្លារឱបក្រសោបយករស់រៀងខ្លួន។ "ស្តាប់ឱ្យច្បាស់!អ្នកណាក៏ដោយឱ្យតែប្រឆាំងជាមួយយើងលទ្ធិផលគឺបែបនេះ" លីសាហាស្រដីពាក្យសម្ដីប៉ុន្មានម៉ាត់យ៉ាងឈាមត្រជាក់បំផុតជាសញ្ញាប្រាប់ឱ្យដឹងមុនថាបើគ្រាន់តែនាងកុះកៃកាំភ្លើងភ្លាមនឹងមានមនុស្សស្លាប់ជាលើកទី២មិន ខាន។ "គឺអ្នកនាងត្រកូលម៉ាណូបានទេអេស? ហេតុអ្វីក៏អ្នកនាងមកមិនផ្តល់ ដំណឹងឱ្យពួកយើងមុនអញ្ចឹង ឃើញទេមានការយល់ច្រឡំហើយ" សម្លេងគ្រលរ របស់មនុស្សប្រុសម្នាក់លាន់ចេញពីក្រោយខ្នងលីសា។ រាងមនុស្សប្រុសនោះ ស្តង់ដាបង្ហាញម៉ូតបានលាតត្រដាងនៅពីមុខបងធំស្រីសង្គមងងឹតឈាមត្រជាក់គេបានគ្រងស្បែកជើងប៊ូខ្មៅក្រឹបគូជាមួយរាងកាយដ៏ណែនហាប់ ស្លៀកពាក់ អាវក្រណាត់ពណ៍ខ្មៅព្រលែសឡាវមួយគ្រាប់ចំហរទ្រូងនិងរំលេចឃើញសាច់ដុំរបស់គេតិចៗមើល ទៅគេហាក់មានបំណងចង់ទាក់ទាញចិត្តលីសាឱ្យចាប់អារម្មណ៍ប៉ុន្តែមើលទៅគេដូចជាទាក់ទាញខុសមនុស្សហើយ។ មិនខុសទេ! លីសាជានារីក្នុងក្តីស្រមៃរបស់បុរសគ្រប់ស្រទាបវណ្ណៈ ប្រាថ្នាចង់រួមគ្រែជាមួយតែជាអកុសល្យនារីនេះខុសគេ។ នាងស្អប់ក្លិនមនុស្សប្រុសបំផុតទោះពួកបុរសទាំងនោះខំបាញ់ទឹបអប់ថែរក្សាខ្លួនប្រាណបានលំដាប់អភិជនក៏ដោយក៏នាងនៅតែមានអារម្មណ៍ថាចង់ក្អួតវាគួរឱ្យខ្ពើម។ ទើបនេះក្លាយជាហេតុផលដែលធ្វើឱ្យកូនចៅនិងអ្នកដែលធ្វើការជាមួយនាងសម្បូរទៅដោយមនុស្សស្រី បើសិនមានមនុស្សប្រុសក៏តិចតួចដែរ។ លីសាក្រោកឈរអស់កម្ពស់សម្លឹងមើលមុខបុរសដែលកំពុងបង្ហាញសញ្ញាទាក់មនុស្សស្រីនៅចំពោះមុខ។ ជើងមាំវែងកម្ពស់ខ្ពស់ដើរតែ២ជំហានក៏ដល់ទីតាំងដែលបុរសនោះកំពុងឈរទៅហើយ។ នាងយកដៃស្តាំទៅអង្អែលសាច់មុខសរលោងដូចទឹកដោះគោរបស់គេថ្នមៗផ្ដល់ក្ដីសង្ឃឹមដល់ប្រុសស្អាតគិតថាគេអាចទាក់ទាញនាងបានពិតប្រាកដមែន។លីសាបានចាប់ផ្តើមអង្អែលគេថ្នមៗនៅលើស្បែកករហូតដល់ឆ្អឹងដងកាំបិតនៅចំពោះមុខមនុស្សជាច្រើន។គ្រប់ គ្នាខ្សឹបខ្សាវមិនដាច់សម្លេងអ្នកណាក៏ដឹងថាលីសាស្អប់ខ្ពើមមនុស្សប្រុសដែរ នាងតែងតែចង់ក្អួតនៅពេលនៅក្បែរមនុស្សប្រុសចុះម្តេចពេលនេះ? ឬមួយនាងបានផ្លាស់ប្តូរ រសនិយម? អត់ទេ! មនុស្សដូចឡាលីសាម៉ាណូបាននេះងាយផ្លាស់ប្តូរ? គ្មានផ្លូវឡើយ! ដៃនារីដែលស្ទាបអង្អែលស្បែកប្រុសថ្នមៗនៅពេលមុននេះបានផ្លាស់ប្តូរទៅជាច្របាច់ខ្លាំងៗរហូតឡើងស្នាមក្រហមជាដុំៗយ៉ាងដំណំ។ "អូយ! ឈឺ...ជួយផង..." បុរសរូបស្អាតស្រែកឡើងដោយសេចក្តីឈឺចាប់ ដៃប្រឹងទាញដៃលីសាចេញ តែទោះជាទាញយ៉ាងណាក៏ទាញមិនចេញ ក្នុងចិត្តសង្ឃឹមថានឹងមានគេមកជួយតែបែរជាគ្មានអ្នកណាហ៊ានចូលមកក្បែរឡើយព្រោះខ្លាចថាគ្រាប់កាំភ្លើងទី២នឹងកើតឡើង។ ដូច្នេះហើយគេបានត្រឹមប្រើកម្លាំងមនុស្សប្រុសទាញដៃនាងចេញ។ "ស្រែកធ្វើអី! ក្រែងលោកចង់ញ៉ែខ្ញុំអេស៎?" លីសាញញឹមយ៉ាងគួរឱ្យខ្លាច។ "នាងមិនមែនមនុស្សទេ!!!" គេប្រឹងនិយាយទាំងដង្ហក់ត្បិតអីបំពង់ករបស់គេត្រូវនាងច្របាច់ស្ទើរដកដង្ហើមមិនរួចទៅហើយ។ "ត្រូវហើយ! ខ្ញុំមិនមែនមនុស្សតែខ្ញុំជាបីសាចដែលគេចាត់មកឱ្យសម្លាប់ មនុស្សថោកទាបដូចជាពួកឯង" និយាយចប់លីសាចាប់បោះគេបោកទៅលើឥដ្ឋ មួយទំហឹងឮសូរតែ។ ឌឹប!!!! មើលទៅគេបាក់ឆ្អឹងហើយក៏មិនដឹង។ រាងក្រាស់រាងចាលប្រឹងងើបយ៉ាងត្រដាបត្រដួសវាទៅម្ខាងគេចចេញពីក្រសែភ្នែកបីសាចរបស់លីសា។ "ឆាប់ទៅប្រាប់ចៅហ្វាយរបស់ពួកឯងទៅថាបើចង់សុខកុំមកចង់ប្រគួតប្រជែងជាមួយយើង រឿងដណ្ដើមចំណតទូកនេសាទលើកនេះយើងចាត់ទុកថាដាក់ទានឱ្យពួកមនុស្សសំរាមទៅចុះ តែបើមានលើកក្រោយកុំថាយើងចិត្តព្រៃផ្សៃមិនទុកសាកសពឱ្យពួកឯងធ្វើបុណ្យឱ្យសោះ" នាងនិយាយយ៉ាងគួរឱ្យខ្លាចបំផុត តែប៉ុណ្ណេះកុំថាឡើយដណ្ដើមចំណតទូកនេសាទទោះចតទូក នៅក្បែរក៏មានអារម្មណ៍ថាព្រឺសម្បុរនឹងសេចក្តីស្លាប់ដែរ។ ចំណែកឯវ៉ូជុងម្ចាស់កាស៊ីណូដែលកំពុងតែអង្គុយភ័យខ្លួនសម្លឹងមើលកញ្ចក់អេក្រង់ ដែលបានកំពុងបង្ហាញសកម្មភាពនិងសម្លេងរបស់លីសាក្នុងបន្ទប់សម្ងាត់កាស៊ីណូយ៉ាងស្ងៀមស្ងាត់ ស្រាប់តែបែកញើសតក់ៗដូចកំពុងងូតទឹកក្នុងចិត្តញញើតទ្វារយមរាជ។ "លោកប្រុសគិតយ៉ាងម៉េចបន្តទៀត?" កូនចៅម្នាក់លោមុខមកជិតខ្សឹបដាក់ត្រចៀកសួរចៅហ្វាយនាយទាំងដែលបេះដូងលោតដុកដាក់ភ័យមិនចាញ់គ្នាមនុស្សដូចឡាលីសាម៉ាណូបានបើនិយាយចេញមកបានធ្វើក៏បានដូចគ្នា។ "សម្អាតឱ្យស្អាតកុំឱ្យរឿងនេះដឹងដល់ប៉ូលីសឱ្យសោះពួកយើងមិនមែនដៃគូររបស់ឡាលីសាម៉ាណូបានទេ" វ៉ូជុងបាននិយាយបញ្ចប់ចម្ងល់កូនចៅ។ "បាទ!" គេឱនបន្ទាបខ្លួនគោរពេវ៉ូជុងបន្តិចមុននឹងដើរចេញទៅក្រៅដើម្បីធ្វើតាមការចង់បានរបស់ចៅហ្វាយ។ វ៉ូជុងពិតជាស្តាយក្រោយណាស់ មិនគួរណាបណ្តោយឱ្យជំនួញផ្លូវទឹកលើកនេះប៉ះពាល់ដល់ឡាលីសាម៉ាណូបានសោះ។ក្លាយជា សត្រូវរបស់ត្រកូលម៉ាណូបានពិតជាគ្មានលទ្ធិផលល្អទេ នៅ ពេលនេះមានតែរៀបចំគម្រោងទៅសុំទោសគេដោយផ្ទាល់ប៉ុណ្ណោះដើម្បីផ្សះផ្សាទំនាក់ទំនង។ ក្រោយពេលលីសាបើកឡានរបស់នាងចាកចេញផុតទៅក៏លេចមុខអ្នកកាសែតស្រីជេននីចេញមកពីកាស៊ីណូដែរ នាងចេញមកជាមួយសម្លៀកបំពាក់បន្លំខ្លួនមើលសឹងមិនស្គាល់ ដៃតូចស្រឡូនលូកចូលកាបូបស្ពាយទាញទូរស័ព្ទ ដើម្បីហៅទៅកាន់នរណាម្នាក់យ៉ាងប្រញាប់ប្រញាល់ជាមួយអារម្មណ៍ពុះកញ្ជ្រោលពិបាកថ្លែង។ "អាឡូ! ត្រីធំស៊ីចំណីហើយ ឆាប់រៀបចំឆាកសម្តែងទៅ..." បបូរមាត់ស្តើងក្រហមក្រពុំស្រដីមួយឃ្លាយ៉ាងខ្លីទៅកាន់ខ្សែប្រព័ន្ធទំនាក់ទំនងម្ខាងទៀត មុននឹងដាក់ទូរស័ព្ទចុះសម្លឹងមើលឡានរបស់លីសាដែលកំពុងតែបរនៅលើផ្លូវលឿនស្ទុយរហូតដាច់កន្ទុយភ្នែក។ កាលពីម្សិលមិញជេននីបានប្រើល្បិចបញ្ជូនទីតាំងចំណូតទូកក្លែងក្លាយទៅឱ្យកូនចៅរបស់វ៉ូជុង ដែលនោះជាទីតាំងចំណតទូកនេសាទលីសាដើម្បីឱ្យលីសាមករករឿងវ៉ូជុងបង្កឱ្យមានជម្លោះរវាងជនសង្គមងងឹតទាំង២។ អ្នកកាសែតស្រីជេននី នាងបានស៊ើបយ៉ាងលំអិតអំពីរឿងចំណតទូកនេសាទនេះ។ ពួកគេម្នាក់ៗយកឈ្មោះនេសាទមច្ឆាសមុទ្របាំងមុខរបរខុសច្បាប់។ ការពិតទូកនេសាទទាំងនោះសុទ្ធតែអាវុធនិងគ្រឿងញៀនខុសច្បាប់ ដែលពួកគេដឹកដោះដូរតាមផ្លូវទឹក។ ទង្វើបែបនេះពេញនិយមបំផុតសម្រាប់ពពួកជនសង្គមងងឹត ព្រោះវាមានអនុភាពគេចចេញពីសំណាញ់ច្បាប់យ៉ាងធូររលុងបំផុតនិងមិនអស់ប្រាក់បង់ពន្ធ សូម្បីតែមួយកាក់មួយសេនហើយមួយចំនួនទៀតទោះជាបង់ក៏អស់តិចតួចបំផុតដែរ។ យើងអាចនិយាយបានថាវាជាទង្វើដ៏ឆ្លាតវៃណាស់តែនៅតែមិនអាចគេចចេញពីការស៊ើបរបស់ គីម ជេននី ដដែល។ "ជិតបានជួបគ្នាហើយឡាលីសាម៉ាណូបាន" នាងនិយាយទាំងស្នាមញញឹមពព្រាយតែបង្កប់អត្ថន័យកប់ជ្រៅមើលមិនឆ្លុះ។
