ទីនេះជាឋានរក [EP.9]

699 26 0
                                        

ពេលវេលាដើរទៅមុខមិនឈប់ រីឯព្រះអាទិត្យក៏កំពុងតែបណ្តែតខ្លួនឡើងខ្ពស់ចាំងផ្លាតពន្លឺដ៏ត្រចះត្រចង់លើផ្ទៃទឹកស្ទឹងដែលហ៊ុំព័ទ្ធនៅត្រើយម្ខាងនៃភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រកូលម៉ាណូបានជាសញ្ញាបញ្ជាក់ថាថ្ងៃថ្មីបានចូលមកដល់ទៀត

ហើយ។ ពេលវេលាតែងតែដើរទៅមុខមិនដែលឈប់ទេ តែចុះពេលវេលាចេះហត់ឬអត់ណ៎?

តែ.....

បើហត់តើវាយ៉ាងម៉េច? បើមិនហត់តើវាយ៉ាងម៉េច? យ៉ាងណាពេលវេលាក៏ស្រដីមិនបានរាយរាប់មិនកើត។ មនុស្សពេលខ្លះក៏មិនខុសពីសភាវៈរបស់ពេលវេលាដែរ រឿងខ្លះចាំបាច់ត្រូវតែទ្រាំគឺទ្រាំដើម្បីមានឱកាសបានគន់សម្លឹងមើលពន្លឺ

ព្រះអាទិត្យនៅថ្ងៃស្អែក។ កែវភ្នែកថ្លាយង់មូលក្រឡង់ស្អាតល្អលើសគេកំពុងសម្លឹងមើលពន្លឺដ៏ត្រចះត្រចង់របស់ព្រះអាទិត្យនាព្រឹកព្រហាម។ ជេននីអង្គុយសំយុងជើងចុះក្រោមប៉ះផ្ទៃទឹកយូរៗម្តងពេលនាងយោលជើងតិចៗ ទឹកមុខអ្នកកាសែតស្រីដែលធ្លាប់តែញញឹមប្រិមប្រិយមានរស្មីភ្លឺថ្លាស្រទន់ ពេលនេះមានតែភាពស្រងូតស្រងាត់ បាត់អស់ភាពរីករាយស្រស់ស្រាយកាលពីមុន ព្រោះការប្រថុយយ៉ាងប្រថុចញុចមួយ។ នាងស្មានថានាងឆ្លាតហើយ នាងពូកែហើយ ត្រឹមឡាលីសា ម៉ាណូបានគ្មាន

សមត្ថិភាពធ្វើអ្វីនាងបានទេ តែការពិតគឺផ្ទុយស្រឡះ។ ពេលនេះនាងមានខុសអីពីកូនចាបដ៏តូចមួយដែលកំពុងស្ថិតនៅក្នុងបាតដៃរបស់គេទៅ? ពោលគឺចង់ឱ្យស្លាប់ត្រូវតែស្លាប់ ចង់ឱ្យរស់ត្រូវតែរស់ នាងគ្មានសិទ្ធិជ្រើសរើសឡើយ។

"អ្នកនាង គីម ជែននី!!! ខ្ញុំក៏ដើរមកដល់ដំណាក់កាលនេះដែរអេស? ហ៊ឺស! ហ៊ឺស!" នាងនិយាយឡើងជាមួយសំណើចនៅត្រង់បំពង់ក។ ជីវិតនេះពិតជាគួរឱ្យអស់សំណើចណាស់ រីករាយថ្ងៃមុនសោះក៏យំសស្រាក់នៅថ្ងៃនេះទៅវិញ។ តើក្នុងលោកនេះពិតជាគ្មានក្តីរីករាយដែលស្ថិតស្ថេរជានិរន្តរភាពទេមែនទេ?

ម៉ាណូបានគ្រុប......

លីសាឈានជើងមួយៗយ៉ាងមានរបៀបដើរចូលក្រុមហ៊ុននៅក្រោមក្រសែភ្នែកបុគ្គលិកយ៉ាងច្រើន។ វាប្រហែលជារៀងចម្លែកបន្តិចដែលក្រុមហ៊ុនធំកេរ្តិ៍ឈ្មោះល្បីរន្ទឺទាំងមូលតែបែរជាមិនសូវមានមនុស្សប្រុសធ្វើការ មានតែមនុស្សស្រីដែលមានរូបរាងស្រស់ស្អាតស្លៀកសម្លៀកបំពាក់មានរបៀបនិងថ្លៃថ្នូរ តែវានឹងក្លាយជារឿងធម្មតាបើគេដឹងថានេះជាក្រុមហ៊ុនរបស់ឡាលីសា ម៉ាណូបាន។ ភ្លាមនោះក៏មានបុគ្គលិកម្នាក់ដើរចូលមករកជីស៊ូជាមួយឬកពារហ្មត់ចត់។ ជីស៊ូបានចាំច្បាស់ណាស់ម្នាក់នេះគឺហុងលេខារបស់លីសា។

សង្គមងងឹត (Drak Society)Where stories live. Discover now