រស់ក្បែរបងធំស្រី [EP.6]

808 33 0
                                        

ជេននីញញឹមស្រទន់សម្លឹងមើលមុខលីសានាងគិតរួចហើយ បើលេងតាមផ្លូវត្រង់មិនបាន មានតែលែងតាមផ្លូវកាត់។ តាមរយៈជីវប្រវត្តិបន្តិចបន្តួចដែលមានបង្ហាញនៅក្នុងសង្គម លីសាក៏អាចរាប់បានថាជាមនុស្សឯកោ។ គេមិនមានសាច់ញាតិមិនមានមិត្តភក្តិមិនមានអ្នកជិតដិតណាម្នាក់ឡើយ។

ពោលគឺ...គេឯកាណាស់!

ជេននីចង់ឈ្លាតឱកាសនេះវាយឆ្មក់ ឱ្យតែអាចធ្វើឱ្យគេចិត្តទន់ព្រមនិយាយពីប្រវត្តិរបស់គេមុនពេលចូលសង្គមងងឹតគឺសម្រេចផែនការរបស់នាងហើយ។

"នាងចង់ឆាប់ស្លាប់ម៉្លេះ?" ដៃលីសាកញ្ឆក់ចាប់កាន់ស្មាតូចទាំងសងខាងរបស់ជេននីមួយទំហឹង។ គេនឹកស្មានមិនដល់សោះថាមានមនុស្សមកហ៊ានប្រហើននឹងគេយ៉ាងនេះ។

គេបណ្តោយតាមនាងពេកហើយ.....

"ខ្ញុំមិនទាន់ចង់ស្លាប់ទេ ធ្វើជាមិត្តស្រីនាងហើយទើបខ្ញុំអាចស្ងប់ចិត្ត ទោះស្លាប់ក៏ជារឿងអច្ឆរិយៈដែរ" នាងមិនកម្រើកហើយក៏តបសម្តីទៅលីសាដោយសម្លេងមាំ។ បើជាមនុស្សស្រីធម្មតាប្រហែលជាភ័យរហូតលើកដៃសំពះសុំលើកលែងពីលីសាទៅហើយតែជេននីបែរជានៅតែមានស្មារតីនឹងនរ នាងហាក់គ្មានអារម្មណ៍ខ្លាចរអាអីបន្តិចសោះឡើយ។

"នាងឃ្លានដល់ម្លឹងហេស? សូម្បីមនុស្សស្រីដូចគ្នាក៏នាងមិនលើកលែង ឬមួយនាងរកប្រុសមិនបាន?!"

ជេននីគាំងនៅមួយកន្លែងពេលស្តាប់ឮមួយប្រយោគយ៉ាងត្រជាក់ស្រេបចេញពីមាត់របស់លីសា នាងចាប់ផ្តើមមានអារម្មណ៍មិនស្រួលឡើងមក។ លីសាព្រលែងស្មានាងរួចងើបឈរបែរខ្នងបែរមុខទៅរកមុខបង្អួច។

"ខ្ញុំជំពាក់ជីវិតនាងមួយ បើខ្ញុំឱ្យកូនចៅខ្ញុំជួយរកមនុស្សប្រុសប៉ុន្មាននាក់ទៅបំពេញតណ្ហានាង ប្រហែលជាអាចសមនឹងតម្លៃនាងយល់យ៉ាងម៉េចដែរ?" លីសាបែរកាយសម្លឹងជេននីដែលកំពុងអង្គុយនៅជ្រុងគ្រែអ្នកជំងឺ។ បបូរមាត់ក្រាស់លេចចេញនៅស្នាមញញឹមយ៉ាងគួឱ្យខ្លាចព្រមទាំងមើលមកកាន់ជេននីមិនដាក់ភ្នែក។ លីសាឈាមត្រជាក់ជាងការគិតរបស់ជេននីទៅទៀត។ នាងគ្មានមនោសញ្ចេតនា គ្មានការសន្តោសប្រណីរឹតតែគ្មានអារម្មណ៍អ្វីទាំងអស់។ តើអ្នកកាសែតស្រីរូបស្រស់ជេននី នាងមានគិតខុសទេដែលឈានជើងចូលមកក្នុងជីវិតរបស់លីសា?

សង្គមងងឹត (Drak Society)Where stories live. Discover now