កុំទៅចោលខ្ញុំ [EP.11]

814 33 0
                                        

ជីស៊ូដើរចូលក្នុងម៉ាត់ទាំងអារម្មណ៍ល្អ ព្រោះរឿងរបស់ឆេយ៉ុងក៏មិនត្រូវបានលីសាដេញដោលហើយស្នេហារបស់លីសានិងជេននីក៏អាចទុកចិត្តបាន។

រឿងល្អចូលមកទាំងព្រម!

"មកហើយអ្ហេស?" ឆេយ៉ុងបានដើរចេញពីបន្ទប់ជាមួយរបស់របរសំពីង សំពោង។ ជីស៊ូបានញញឹមនិងមើលមកកាន់ឆេយ៉ុង ពួកគេទាំង២ទាក់ទងគ្នាបានមួយរយៈពេលខ្លីហើយ។

នៅក្នុងលោកយើងនេះអ្វីម្យ៉ាងដែលពិបាកប្រឈមមុខបំផុតគឺភាពជាខ្លួន ឯង។ ស្នេហារសនិយមភេទដូចគ្នាគ្មានមនុស្សក្នុងសង្គមទូទៅគេចង់ទទួលស្គាល់ ឡើយ។ ប៉ុន្តែបើបែបនេះ តើនឹងយ៉ាងម៉េចទៅ? យ៉ាងណាស្នេហាផុសចេញពីចិត្តចេញនិស្ស័យមានពីកំណើតទោះចង់ហាមចង់ឃាត់ក៏ទប់មិនជាប់ដែរ។ មុននឹងក្រោយគង់តែត្រូវទទួលយក គឺទទួលយកខ្លួនឯងទោះខ្លួនឯងជាអ្វីក៏ដោយ។ ការគិតអាស្រ័យលើចិត្តគេចង់គិតបែបណា ដោយហេតុផលបែបណា គឺចិត្តដែលនៅក្នុងខ្លួនគេ។ គេមិនយល់ពីយើងក៏មិនមែនមានន័យថាគេខុសទេ តែបើសិនយើងរៀនទទួលយកខ្លួនឯងវាជារឿងដ៏ត្រឹមត្រូវបំផុត។ ឆេយ៉ុងជ្រើសរើសទទួលយកភាពជាខ្លួនឯងដោយមិនខ្វល់ពីមាត់របស់មនុស្សក្នុងសង្គម។

ពិតជាគួរឱ្យស្ងើចសរសើរណាស់!

ចុះលីសានឹងធ្វើដូចឆេយ៉ុងដែរឬទេ? តើនាងនឹងបង្ហាញអារម្មណ៍ពិតខ្លួន ឯងពិតទៅកាន់សង្គមដូចឆេយ៉ុងឬអត់?!!!

ជីស៊ូដាក់ខ្លួនអង្គុយលើកៅអី នាងលើកជើងស្ដាំគងអន្តាក់ខ្លាយ៉ាងព្រងើយសម្លឹងមើលឆេយ៉ុងដែលកំពុងតែរវល់ទាំងព្រឹក។

"មិនគិតចង់ជួយទេអ្ហេស?" ឆេយ៉ុងអត់មិនបានក៏សួរ។ ម្នាក់ជីស៊ូនេះតាំងពីទាក់ទងគ្នា នាងមកទីនេះដើម្បីតែញ៉ាំ អង្គុយលេងហើយញញឹមនិងសម្លឹងមើលឆេយ៉ុងមិនដាក់ភ្នែកដូចកំពុងរៀបគម្រោងចង់ចាប់ឆីទាំងរស់។

"ឱ្យជួយបែបណាទៅ?" ជីស៊ូញញឹមស្រស់បញ្ចេញធ្មេញសស្ញាច។ នាងពេលនេះពិតជាស្អាតណាស់ ហើយក៏ជាទេពធីតាក្នុងចិត្តប្រុសៗនៅក្នុងទីក្រុងនេះដែរ។ គួរឱ្យស្តាយនាងគ្មានរសនិយមចំពោះមនុស្សប្រុសសូម្បីតែបន្តិច។

សង្គមងងឹត (Drak Society)Donde viven las historias. Descúbrelo ahora