វីវៈនារីសង្គ្រោះបងធំសង្គមងងឹត [EP.3]

763 31 0
                                        

ផាំងៗៗៗ

មិនបានប៉ុន្មានម៉ោងផងលីសាពិតជាត្រូវមនុស្សរបស់​វ៉ូជុងលួចវាយឆ្មក់ដូចការគិតទុករបស់ជេននីពិតមែន។ សម្លេងសូរគ្រាប់កាំភ្លើងលាន់ឮពេញអាកាសផ្អើលអស់សត្វស្លាបឱ្យហើរបែកហ្វូងរកបក្សពួកមិនឃើញ។ តាមទម្លាប់លីសាមិនចូលចិត្តទៅណាមកណាសណ្តោងកូនចៅគៀរជើងគ្នាឡើយដំណើរគេចេញចូលតែម្នាក់ឯងទើបធ្វើឱ្យសត្រូវលួចវាយឆ្មក់បានយ៉ាងងាយតែគ្រប់យ៉ាងមិនងាយដូចពួកសត្រូវគិតឡើយ។

ផាំង!!!

លីសាបាញ់កាំភ្លើងតែមួយគ្រាប់ឆ្លុះរាងកាយខ្មាំងសត្រូវ៣នាក់ឱ្យដេកស្លាប់លើចិញ្ចើមថ្នល់យ៉ាងអណោចអធម វាជាសារព្រមានលើកទី១។ ស្នាដៃបាញ់កាំភ្លើងនៅក្នុងទីក្រុងនេះលីសាគឺអស្ចារ្យនិងពូកែលើសគេស្រាប់ទៅហើយបើគ្រាន់តែបាញ់ទម្លុះរាងកាយមនុស្ស៣នាក់គឺស្រួលដូចបកចេក។ គ្រាប់ទី២បាញ់លឿនដូចព្យុះបោះពួយសំដៅចូលក្នុងខួរក្បាលសត្រូវ២នាក់បានយ៉ាងព្រមគ្នាឱ្យដេកស្លាប់យ៉ាងស្អាតគ្មានឈាមប្រឡាក់លើរាងកាយជាការព្រមានលើកទី២។បន្ទាប់ពីបាញ់ព្រមាន២ដងរួចលីសាក៏ចូលពួនសម្ងំនៅពីក្រោយឡានពណ៌ខ្មៅមួយដែលគេចតចោលនៅអៀបផ្លូវ។

ផាំងៗៗ!!!!!...

សម្លេងគ្រាប់កាំភ្លើងលាន់ឮឡើងមិនរំលងមួយវិនាទីណាឡើយ ចំណែកឯលីសាបាញ់សត្រូវផង ការពារខ្លួនផង សកម្មភាពរបស់នាងពិតជាស្វាហាប់ណាស់ គ្មានភ័យសូម្បីតែបន្តិច ពួកគេកាន់តែបាញ់ លីសាកាន់តែសប្បាយ។ តែសំណាងមិនល្អបាញ់មិនទាន់បានសប្បាយអស់ចិត្តផងកាំភ្លើងរបស់លីសាក៏អស់គ្រាប់។

ត្រិះ! ក្រឹក!

"ចង្រៃយ៎!" លីសារអ៊ូទាំងម៉ួម៉ៅ នាងលូកដៃចូលហោប៉ៅខោយកបានគ្រាប់កាំភ្លើងប៉ុន្មានគ្រាប់ទៀតទុកបាញ់បង្ហើយ។ នាងបង្វិលខ្លួនលូនក្រាបចូលពួននៅគៀនជញ្ជាំងថ្ម នាងសញ្ជឹងគិតបន្តិចមុននឹងបាញ់វាយបក២-៣គ្រាប់ចុងក្រោយជាការគម្រាមរួចរត់សំដៅទៅកាន់ច្រកមួយយ៉ាងលឿន។ លីសារត់រហូតដោយមិនបានចាប់អារម្មណ៍ថានោះជាផ្លូវទាល់គ្រាន់ច្រកផ្សេងទៀត ទាល់តម្រិះនាងក៏បែរក្រោយបន្តិចមើលឃើញខ្មាំងសត្រូវកំពុងដើរសំដៅមកកាន់ទីនេះទៅហើយ។

សង្គមងងឹត (Drak Society)Where stories live. Discover now