🍓 Strawberries and Cigarettes 🚬

9.1K 631 1
                                    

Episode 03 : នេះឯងភ្លេចស្លៀកលីអូហើយ...

សម្តីរបស់ ជុងហ្គុក វាគឺពិបាកយល់ណាស់ .... វាគឺបានស្រាប់ទៅ គឺបានតែមាត់របស់នាយហ្នឹងឯងបើនិយាយពីទង្វើវិញគឺផ្ទុយស្រឡះខុសគ្នាដូចមេឃនិងដីយ៉ាងអ៊ីចឹង ។

" ខ្ញុំចង់ទៅវិញ ហ្ហឺៗ " ថេយ៉ុង បិទភ្នែកស្រែកយំខ្លាំងៗទធាក់ដៃទធាក់ជើងដូចក្មេងងក់ទារម៉ែទៅផ្សារធ្វើអោយ ជុងហ្គុក ឃើញហើយក៏ក្នាញ់នឹងគេថែមមួយកម្រិតទៀត ហ្ហៃយ៉ា...នៅជាមួយក្មេងមិនដឹងខ្យល់អីនេះមិនប៉ុន្មានម៉ោងផងនាយក៏សើចឡើងរាប់ភ្លេចទៅហើយ ។

មនុស្សធំក៏យល់ចិត្តទើបងើបចេញពីក្មេងតូចបណ្តោយអោយ ថេយ៉ុង គេមានសេរីភាពពីក្រោមល្វែងទ្រូងហាប់ណែនរបស់នាយ ។ ប៉ុន្តែនាយលែងម្តងនេះហើយមិនបានន័យថាលែងអោយទៅរហូតទេណា ព្រោះកន្លងផុតពីថ្ងៃនេះហើយលើមកក្រោយគឺប្រហែលជាអាចមានការចៃដន្យបានជួបគ្នាម្តងទៀតនាយនឹងគិតគូរបូកសរុបយកតែម្តង ។

" ហ្ហឺ... " ថេយ៉ុង លួចព្រឹមៗបើកភ្នែកមើលលបៗម្ខាងហើយក៏ប្រញាប់ស្ទុះក្រោកអង្គុយមុននឹងស្រវេស្រវាទាញសម្លៀកបំពាក់មកស្លៀកវិញមុនពេលប្រុសម្នាក់នោះប្តូរចិត្តទាន់ ។

" វ៉ាយយ៎....ស្លៀកពាក់លឿនដល់ហើយចោរតូចនេះយើងជក់បារីមិនបានបីដង្ហើមផង " បន្ទាប់ពីបង្ហុុយផ្សែងបារីបានប៉ុន្មានដង្ហើម ជុងហ្គុក ក៏ក្រឡេកមកមើលរាងតូចក៏អត់សសើរមិនបានពេលឃើញគេស្លៀកពាក់វិញលឿនដូច្នេះ ។

" ខ្ញុំ...ខ្ញុំគ្រាន់តែចង់ទៅវិញអោយបានឆាប់ មិនចង់អោយលោកហើបបបេរដេញម្តងទៀត "

" ហ្ហ៎..... " លឺបែបនេះហើយ ជុងហ្គុក ក៏ធ្វើជាងក់ក្បាលយល់នូវអ្វីដែលក្មេងតូចបានប្រាប់ទើបបង្ខិតខ្លួនមាំទៅឈរម្ខាងបើកផ្លូវមួយសម្រាប់អោយ ថេយ៉ុង ចេញពីបន្ទប់នេះ ។

  ថេយ៉ុង ឃើញចឹងហើយក៏មិនបង្អង់យូរឡើយ ទោះបីគេឈឺគូ* គេល្វើយចង់គេងឬក៏មានអារម្មណ៍ថាហត់ចង់សម្រាកយ៉ាងណាក៏ដោយក៏សុខចិត្តដើរគើមៗទាំងវេទនាដើម្បីចេញពីទីនេះដែរ ។ គេដើរប៊ាំងខ្ញើកៗយ៉ាងពិបាកចុះពីលើគ្រែដើរទៅដល់មាត់ទ្វារទៅហើយក៏ស្រាប់តែទច់ងក់គាំងឆ្កឹងពេលលឺសម្តីរបស់ ជុងហ្គុក សួរគេថា៖

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now