Episode 18 : វាគឺបានស្រាប់ហើយ...

5.6K 527 5
                                    

  ថេយ៉ុង ចង់តែកាយដីរត់ទៅនៅក្នុងស្នូលផែនដីអោយបាត់នោះទេដើម្បីគេចពីភាពខ្មាសអៀនដែល Billionaire Jeon និយាយចេញមកមិនចេះលាក់ដូច្នេះ ។ ហ្ហួយយ៎...ចង់តែបេះមុខទុកក្នុងគូទនោះទេពេលចឹងទៅ....ចំណែកឯម៉ាក់របស់គេវិញក៏អស់សំណើចដូចគ្នាតែគាត់ក៏មិនបាននិយាយអ្វីឡើយក្រៅពីគ្រវីក្បាលតិចៗព្រោះរឿងអស់នេះវាក្លាយជារឿងទូទៅទៅហើយសម្រាប់គូស្នេហ៍សម័យនេះ ប៉ុន្តែក៏ល្អដូចគ្នាដែល ជុងហ្គុក គេទទួលខុសត្រូវលើកូនរបស់គាត់ ។

  " លោកចាំមើលណា Billionaire Jeon ... "  ថេយ៉ុង និយាយទាំងសម្លក់មុខសង្ហារបស់ ជុងហ្គុក ដោយការគុំគួនចង់តែទះតប់មាត់របស់នាយអោយបែកទឹកក្រហមនោះទេ ។

  " មើលរឿងអីចោរតូច ??? " ជុងហ្គុក ផ្គើនសួរទាំងញាក់ចិញ្ចើមដាក់រាងតូចតិចៗធ្វើអោយកូនក្មេងដែលជាប់ឈ្មោះជាចោរតូចខាំមាត់ក្តាប់ដៃសម្លក់មុខរបស់នាយទាំងក្នុងចិត្តកំពុងដូចបបរពុះយ៉ាងអ៊ីចឹង ក្តៅចង់ធ្លាយផ្សែងតាមគូទ ។ ( ផោម🌚🤣 )

  " ហឹស៎... " ថេយ៉ុង លើកដៃអោបហើយក៏ងាកមុខចេញទៅម្ខាងពី Billionaire រូបសង្ហាយ៉ាងលឿនដោយការងក់ងរ ។ រាងក្រាស់ឃើញបែបនេះក៏សើចមុននឹងគ្រវីក្បាលតិចៗ ងក់ងរៗអោយនាយលួងរហូតណ៎ពេលដឹងថានាយលួងដោយវិធីណា ( លុយ😌 ) ។

  " បានហើយឈប់លេងទៅណាកូនប្រសារ បាយម្ហូបត្រជាក់អស់ហើយ " ម៉ាក់ចុងរបស់ ថេយ៉ុង តឿនបន្ទាប់ពីគាត់ក៏អស់សំណើចដូចគ្នាជាមួយ ជុងហ្គុក ព្រោះឃើញកូនគាត់ធ្វើចរិតងរងក់ដាក់ ។

  " បាទ " រាងសង្ហាខ្ពស់ស្រឡះតបដោយញញឹមដាក់គាត់ហើយទើបនាយបោះជំហានដើរតាមទាំងមិនទាន់បានលួងចោរតូចនៅឡើយនោះទេ ។ ហើយកាលដែលគ្មានអ្នកលួងថែមទាំងម្នាក់ៗនាំគ្នាទៅញ៊ាំបាយអស់បែបនេះ ថេយ៉ុង ក៏ប្រញាប់តាមទៅក្រោយដូចគ្នា ។ នៅងរធ្វើអីទៀតបើទាំងម៉ាក់ទាំង Billionaire ទៅអស់ហើយនោះ ?

  ក្រោយពីបញ្ចប់ការញ៊ាំអាហារពេលល្ងាចជុំគ្នាជាលើកដំបូងសម្រាប់ Billionaire Jeon ហើយនោះវាក៏យប់ដែរហើយនាយក៏នាំ ថេយ៉ុង ត្រឡប់ទៅវិមានវិញ ។ មូលហេតុនោះគឺមិនមែននាយនៅមិនបានឡើយតែចោរតូចនេះឯងបបួលអោយនាយមកវិញ រអ៊ូថាខ្លាចនាយនៅគេងកន្លែងតូចចង្អៀតមិនបានទាំងដែលនាយមិនមាត់មួយអឿស៎ផង ចំជាបារម្ភមែនទែនហើយចោរតូច ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now