Episode 41 : លួចជក់មាត់....

4.1K 422 3
                                    

បន្ទាប់ពីញ៊ាំអាហាររួចហើយ ជុងហ្គុក ក៏នាំ ថេយ៉ុង ទៅអាផាតមិនព្រោះមិនចង់អោយគេអារម្មណ៍មិនល្អម្តងទៀតនៅពេលជួប អុីលីហ្សា ដែលនៅវិមាននោះទេ ។ នាយអង្គុយស្ងៀមៗទាំងលើកម្រាមដៃស្រឡូនវែងអង្អែលច្បូតសក់ទន់រលើបរបស់រាងតូចដែលកំពុងតែគេងកើយភ្លៅនាយថ្នមៗស្របពេលកែវភ្នែកទាំងគូរក៏រវល់ភ្លឹកគយគន់សម្រស់ដែលល្អឥតខ្ចោះរបស់មនុស្សដែលកំពុងតែគេងនោះ ស្នាមញញឹមស្រសល់នឹងថ្កល់ជាប់លើផ្ទៃមុខសង្ហាមិនរសាយនោះឡើយហើយយូរៗម្តងនាយក៏អោនទៅថើបថ្ងាសរបស់ ថេយ៉ុង ថ្នមៗយ៉ាងទន់ភ្លន់ដែលពោពេញទៅដោយក្តីស្រឡាញ់យ៉ាងធំធេង ។

ទឺត៎ៗ...
ខណៈដែលកំពុងតែមានក្តីសុខស្តួចស្តើងទូរស័ព្ទដែលនាយដាក់ Silent ក៏ញ័រនៅក្នុងហោប៉ៅទើប Billionaire រូបសង្ហាទាញយកមកមើលក៏ដូចការស្មានទុកមិនខុសមួយបៀកពិតមែនថាគ្មានអ្នកណាទាក់ទងមកឆាឆៅពេលវេលាផ្ទាល់ខ្លួនរបស់នាយក្រៅពី អុីលីហ្សា ។

ជុងហ្គុក មិនខ្វល់ហើយក៏ទុកទូរស័ព្ទក្នុងហោប៉ៅអាវក្រៅវិញទើបងាកមកគយគន់សម្រក់របស់ស្ត្របឺរីសាច់ផ្អែមរបស់នាយបន្តជាមួយកែវភ្នែកស្រទន់ៗ ។ តែសំឡេងទូតៗនៅតែលឺឡើងមិនបាត់ទើបតម្រូវអោយ ជុងហ្គុក យកមកដាក់ Airplane Mode ( យន្តហោះ ) ដើម្បីកុំអោយអ្នកណាទាក់ទងឬខលមករំខានទៀតទោះបីដៃគូរសហការការងារក៏នាយលែងខ្វល់ទៀតដែរ ។

" ចង្រៃយ៎...បងនាំអាក្មេងសំរាមនោះគេចពីខ្ញុំមែនទេ ចនជុងហ្គុក " អុីលីហ្សា គប់ទូរស័ព្ទទំនើបទៅលើពូកទាំងមួម៉ៅក្តៅក្រហាយសឹងតែខ្លោចទ្រូងថែមទាំងក្តាប់ដៃណែនចង់បាក់ម្រាមពេលគិតទៅដល់រឿងដែល ជុងហ្គុក គេចមុខនាងដោយនាំ ថេយ៉ុង ទៅណាក៏មិនដឹង ។

" ខ្ញុំនឹងចាំមើលថាបងនាំវាគេចបានប៉ុន្មានទៅ " នាងសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ព្រមទាំងនឹកគិតថា ជុងហ្គុក គេចនាងបានប៉ុន្មានទៅបើមិនប៉ុន្មានថ្ងៃទៀតម៉ាក់របស់គេនឹងមកទីនេះក្នុងគោលបំណងពង្រួមពេលវេលារៀបការអោយកាន់តែឆាប់រហ័សជាងមុន ហើយដល់ពេលនោះទោះបី ជុងហ្គុក គេមានស្លាបហោះក៏មិនអាចគេចផុតពីនាងទៀតបានដែរ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now