Episode 50 : អ្នកម៉ាក់ ?

2.7K 367 10
                                    

  #យប់ឡើង
  ថេយ៉ុង អង្គុយលើពូកអានសៀវភៅលេងខាណៈពេលដែល ជុងហ្គុក កំពុងងូតទឹករាងតូចក៏រំរាលលើគ្រែធំទូលាយទៅមកទាំងមានអារម្មណ៍ថាងងុយតិចៗ ថ្ងៃនេះគេងងុយគេងលឿនជាងរាល់ដងព្រោះទើបតែម៉ោង៨ប៉ុន្តែគេស្ងាបឡើងរាប់លេខលែងចាំហើយហើយមិនយូរប៉ុន្មានត្របកភ្នែកស្តើងក៏ទម្រេតបិទយឺតៗរហូតដល់សម្លេងដកដង្ហើមស្មើព្រោះតែម្ចាស់កាយតូចស្រឡូនគេងលក់បាត់ទៅហើយ ។ ភ្លាមនោះ អុីលីហ្សា ដែលលបចាំមើលមួយសន្ទុះមុនក៏រហ័សបញ្ជាអោយអ្នកបម្រើស្រីដែលត្រូវនាងគម្រាមនិងញាត់លុយបានប៉ុន្មានអ្នកចូលទៅយក ថេយ៉ុង ចេញមកយ៉ាងរហ័សរហួនបំផុត ។ ប្រហែលជាដប់នាទីក្រោយ ជុងហ្គុក ក៏ចេញមករាល់ដងមិនបានងូតទឹកយូរបែបនេះទេតែមុននឹងសុខៗទឹកក៏ដាច់មួយស្របក់ទាំងដែលគេនៅកក់សក់នៅឡើយទម្រាំតែទឹកមកធម្មតាវិញក៏មិនក្រោមប្រាំនាទី ។

" ស្រ្តបឺរី ??? " ម្ចាស់រាងកាយខ្ពស់បន្លឺសំឡេងហៅសព្វនាមរបស់រាងតូចដែលបាត់ទៅណាក៏មិនដឹងនោះតិចៗទាំងនឹកងឿងឆ្ងល់តិចតួចថាគេបាត់ទៅណាទាំងមុនពេលនាយចូលងូតទឹកគេក៏គេងលេងនៅលើគ្រែសោះ ។

" ប្រហែលនៅខាងក្រោមហើយ " ជុងហ្គុក គិតដូច្នេះព្រោះស្មានថា ថេយ៉ុង អាចនឹងចុះទៅយករបស់ញ៊ាំតាមរាល់លើកទើបបន្តជូតសក់ដែលសើមបន្តមុននងបោះជំហានដើរទៅស្លៀកពាក់ខោអាវគេងយប់រហូតរួចរាល់ទើបនាយដើរទៅអង្គុយនៅលើគ្រែដើម្បីរងចាំ ថេយ៉ុង ឡើងមកវិញនឹងអាលបានគេងអោយបគ្នាអោយមានសេចក្តីសុខ ។ អង្គុយចាំយូរទៅក៏កាន់តែយូររហូតកន្លតផុតមួយសន្ទុះធំហើយនៅតែមិនឃើញ ថេយ៉ុង ត្រឡប់មកវិញទៀតនោះ ជុងហ្គុក ក៏សម្រេចចិត្តចុះទៅខាងក្រោមដើម្បីតាម តែពេលជំហានវែងរំកិលតាំងពីក្នុងបន្ទប់រហូតដល់ជាន់ផ្ទាល់ដីព្រមទាំងបានដើរទៅរកមើលនៅផ្ទះបាយឬកន្លែងផ្សេងក៏ដោយតែលទ្ធផលដែលទទួលបាននោះគឺមិនបានឃើញ ថេយ៉ុង ដដែល ។ ក្រោយពេលមិនបានឃើញរាងតូចបែបនេះ ជុងហ្គុក ទាំងភ័យហើយក៏សែនឆ្ងល់យ៉ាងខ្លាំងម៉េចក៏ភ្លាមៗបាត់គេទៅបែបនេះអ៊ីចឹងមានអ្នកណាយកគេចេញពីនាយមែនទេ មិនអាចទេនាយគ្មានថ្ងៃបណ្តោយអោយអ្នកណាមកយកចោរតូចឬក៏ស្រ្តបឺរីនាយទៅបានជាដាច់ខាត គឺមិនអាចឡើយ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now