🍓 Strawberries and Cigarettes 🚬

7.5K 547 1
                                    

Episode 12 : ចាំមុខរបស់យើង...

  បន្ទាប់ពីអង្គុយថើបយកចិត្តយកថ្លើមរបស់ Billionaire រូបសង្ហាហើយ ថេយ៉ុង ក៏ត្រូវបម្រើនាយផងដែរ ។ នាយតូចគេងផ្កាប់មុខទាំងល្ហិតល្ហៃលើគ្រែដែលមានទំហំឃីងសាយ នៅលើកញ្ចឹង.កនិងដើមទ្រូងសុតតែមានស្នាមក្រហមដុំតូចៗជាច្រើនវាមិនលើកលែងសូម្បីតែភ្លៅរបស់គេ ។

  " លេងឈឺៗដល់ហើយ " ថេយ៉ុង រអ៊ូរទាំរង៉ូវៗហើយទើបប្រែខ្លួនគេងផ្ងារវិញ ក្រោយពីបញ្ចប់សង្រ្គាមស្នេហ៍ហើយ ជុងហ្គុក ក៏សម្អាតខ្លួនអោយគេនិងយកគេមកគេងនៅទីនេះហើយក៏បាត់ស្រមោលទៅណាក៏មិនដឹងឡើយ ។ ស្មានេះវាក៏យប់ណាស់ទៅហើយដែរ មិនដឹងថាម៉ាក់ចិញ្ចឹមរបស់គេបារម្ភពីគេប៉ុណ្ណានោះទេបើគាត់ទាក់ទងមកគេមិនចូលនោះព្រោះថាទូរស័ព្ទដៃរបស់គេវានៅនឹង ជុងហ្គុក ឯណោះ ។

ក្រាកក៚

  " មិនទាន់គេងទៀត ??? "

  " លោកទើបតែមកពីណាហ្នឹង ??? " ថេយ៉ុង ក្រោកអង្គុយទាំងទាញភួយទន់ក្រាស់អោបជាប់ទ្រូង ជុងហ្គុក ក៏ញញឹមចុងមាត់បន្តិចសឹមនាយបោះជំហានវែងៗមកដាក់ខ្លួនអង្គុយជិតក្មេងតូចហើយទើបនាយលើកដៃអង្អែលសក់ក្បាលរបស់គេថ្នមៗ ។

  " ជក់បារី "

  " ម៉េចក៏លោកចូលចិត្តជក់វាខ្លាំងម្ល៉េះ ??? " លឺចម្លើយដែលរបូតចេញពីបបូរមាត់របស់ Billionaire រូបសង្ហាហើយចោរតូចក៏ប្តូរទឹកមុខមកជាក្រញ៉ូវវិញមួយរំពេច ។

  " សួរព្រោះបារម្ភពីយើងឬមួយមិនចូលចិត្ត ??? " ស្របនឹងសំណួរ ជុងហ្គុក ក៏សង្រ្គប់លើក្មេងតូចផ្តួលគេអោយគេលើពូកម្តងទៀតមុននឹងទាញភួយទន់ក្រាស់ចេញពីខ្លួនរបស់គេបង្ហាញអោយកែវភ្នែកមុតស្រួវរបស់នាយឃើញគ្រប់កន្លុតកន្លៀតព្រមទាំងច្បាស់ៗ ។
 
  " ក៏បារម្ភហើយក៏មិនសូវចូលចិត្តដូចគ្នា ក្លិនរបស់វាធ្វើអោយខ្ញុំឈឺក្បាល " ថេយ៉ុង គេចមុខចេញមិនហ៊ានសម្លឹងរាងក្រាស់ដែលទ្រោបលើខ្លួនចំឡើយ ។ កាលបើបានលឺបែបនេះ  Billionaire រូបសង្ហាក៏សើចនៅដើម.កបន្តិចទើបអោនទៅប្រថាប់បបូរមាត់ទន់ពណ៌ផ្កាឈូកព្រឿងៗរបស់ចោរតូចថ្នមៗញីញក់ជញ្ជក់ក្រេបយករសជាតិយ៉ាងជក់ចិត្ត ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now