Episode 26 : ផ្អែម...

6.2K 562 1
                                    

  [ ព្រឹកថ្មី ]
  ក្រាកក៎
  សំឡេងបើទ្វារបន្លឺឡើងថ្នមៗពេលដែលម្ចាស់បន្ទប់រូបសង្ហាលើកថាសអាហារចូលមក ។ ជុងហ្គុក បិទទ្វារបន្ទប់ហើយទើបបោះជំហានវែងៗទៅរក ថេយ៉ុង ដែលកំពុងគេងសម្លក់មុខនាយនៅលើគ្រែនោះ ហើយច្បាស់មួយរយភាគរយថាបើដៃគេមិនត្រូវបាននាយចងដោយសារតែយប់មិញគេខ្ញាំខ្ញៅខ្វាចនាយពេកទេនេះប្រហែលជាខ្នើយហោះខ្នើយហើរមកចំកណ្តាលមុខសង្ហារបស់នាយជាក់ជាមិនខាន ។

  " ចោរតូច ហ្ហា៎ឃ្លានហើយនៅនេះយើងលើកបបរនឹងទឹកដោះគោមកអោយថែមទាំងមានស្រ្តបឺរីដែលឯងចូលចិត្តទៀតផងណា " ជុងហ្គុក ទម្លាក់ខ្លួនមាំក្រាស់អង្គុយលើពូកក្បែរនឹងរាងតូចទើបហៅគេស្រាលៗរៀបរាប់ប្រាប់ពីអ្វីដែលនាយបានលើកមកយកអោយគេតែ ថេយ៉ុង ក៏ងាកមុខទៅម្ខាងខ្វាច់មិនខ្ចីមើលមុខឬជ្រលក់មាត់រកនាយនោះឡើយ ។

  " ..... "

  " ម៉ោះ...ញ៊ាំបបរសិនណា " Billionaire រូបសង្ហាថាហើយក៏ដួសបបរក្នុងចានយកផ្លុំទើបយកទៅបញ្ចុករាងតូចតែពេលដាក់ទៅជិតមាត់ហើយ ថេយ៉ុង ក៏នៅតែមិនព្រមញ៊ាំដដែល ។ គេខាំមាត់ងាកមុខចេញរហូតប៉ុន្តែគេកាន់តែគេចណាស់ ជុងហ្គុក ក៏តាមទៅបញ្ចុកគេណាស់ដូចគ្នា ។

  " ខ្ញុំមិនញ៊ាំទេ "

  " ញ៊ាំបន្តិចទៅ " រាងតូចស្រែកប្រកែកទាំងក្នុងចិត្តសែនខឹងស្អប់ Billionaire រូបសង្ហាម្នាក់នេះយ៉ាងខ្លាំង ។ កាលពីយប់មិញចាប់រំលោភគេយ៉ាងឃោរឃៅហើយព្រឹកឡើងក៏មកធ្វើជាល្អ ម្តងផ្អែមល្ហែម ម្តងផ្តាច់ការតតាំងអាងតែកម្លាំងខ្លាំងស៊ូជន្នះចង់ឈ្នះគេអោយរាល់តែលើកពិតជាគួរអោយខឹងខ្លាំងណាស់ ។

  " ឯងរឹងរូសធ្វើអី ??? " ជុងហ្គុក សួរហើយ ថេយ៉ុង ក៏ងើយមុខឡើងបង្ហាញអោយនាយបានឃើញពីស្នាមជាំនិងហើមនៅលើបបូរមាត់របស់គេដែលបានបន្សល់កាលពីយប់មិញ ។ ឃើញហើយ Billionaire រូបសង្ហាក៏ទុកថាសទៅម្ខាងទើបស្រាយចំណងដៃអោយរាងតូច ។

  " យើងសូមទោសណា " នាយលើដៃអង្អែលបបូរមាត់របស់ ថេយ៉ុង ថ្នមៗព្រមទាំងសូមទោសមិនគួរណាយប់មិញក្តៅចិត្តមួយពេលធ្វើដាក់គេដល់ថ្នាក់នេះសោះ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now