Episode 27 : ស្រ្តបឺរីនិងបារី

5.9K 570 3
                                    

  បន្ទាប់ពីងូតទឹកអោយចោរតូចរួចរាល់ហើយ Billionaire រូបសង្ហាក៏បីគេចេញមកខាងក្រៅហើយក៏ដាក់គេនៅលើពូកថ្នមៗទើបបោះជំហានវែងៗដើរទៅបន្ទប់សម្លៀកបំពាក់យកខោអាវពាក់អោយគេ ។ ថេយ៉ុង ក៏តាមមើលកាយវិការរបស់នាយទាំងមិនដាក់ភ្នែកលើផ្ទៃមុខស្រស់ស្អាតក៏មានស្នាមញញឹមយ៉ាងស្រស់ដង្កល់ជាប់ ។ ដំបូងៗគេគិតថា ជុងហ្គុក ជាកំណប់របស់គេទើបយល់ព្រមស្របតាមគ្រប់បែបយ៉ាងប៉ុន្តែមួយរយៈមកនេះគេផ្លាស់ប្តូរអារម្មណ៍ដែលមានលើនាយទាំងមិនដឹងខ្លួនទាល់តែសោះ មានអារម្មណ៍ថាចង់នៅជិតចង់នៅក្បែរកៀកើយអោយនាយអោបថ្នាម់ថ្នមប្រើពាក្យសម្តីផ្អែមល្ហែមជាមួយសំនៀងស្រទន់ តាមឃ៊ែរតាមលួងតាមទ្រគេ ហើយក៏ចង់អោយនាយស្រឡាញ់តែគេនិងមានតែគេម្នាក់នៅក្នុងចិត្តនិងបេះដូង ។

  " កំពុងតែគិតអី ??? " Billionaire រូបសង្ហាសួរឡើងទាំងញញឹមស្រទន់មុននឹងអោនមុខមកជិតមុខរបស់ចោរតូចសំណព្វចិត្ត ។

  " កំពុងតែគិតរកលេខទុកចាក់កន្ទុយលេខ " ថេយ៉ុង យកដៃស្រឡូនតូចដូចបន្លាក្រូចរុញមុខដ៏សង្ហាមានមន្តស្នេហ៍របស់ ជុងហ្គុក ចេញហើយទើបតបទៅវិញតាមតែគិតព្រាវៗឃើញនាំអោយរាងក្រាស់សើចឡើងមកភ្លែត ។

  " លេខឆ្នោតផងហ្ហេស៎ ??? "

  " គេមិនហៅថាលេខឆ្នោតទេគេហៅថាផ្សងសំណាងយកលាភដែលយើងបានសាងហើយសល់មកពីជាតិមុនទៅវិញទេលោក Billionaire " ជុងហ្គុក កាលបើលឺសម្តីរបស់ ថេយ៉ុង ដូច្នេះហើយក៏កាន់តែអស់សំណើចជាងមុនទៅទៀត ពូកែមែនទែនចោរតូចសំណព្វចិត្តរបស់នាយពូកែរកទំនុកនិយាយណាស់ ។

  " អ៊ីចឹងឬ ??? "

  " បាទគឺចឹងឯង " ថេយ៉ុង តបទាំងពេប ។ ជុងហ្គុក ក៏បានត្រឹមតែសើចហើយក្នាញ់ជាមួយក្មេងដូចជា ថេយ៉ុង តែប៉ុណ្ណោះមើលទៅមិនយូរទៀតទេនាយប្រហែលជាជ្រួញស្បែកមុខអស់ជាមិនខាន អេ៎ប៉ុន្តែគេនិយាយថាសើចច្រើនចម្រើនអាយុតើស៎បើអ៊ីចឹងមានន័យថានាយអាយុវែងដោយសារតែចោរតូចនេះហើយ ។

  " Billionaire .... "

  " បាទចោរតូច ? "

  " ខ្ញុំមានរហ័សនាមដាក់អោយលោកមួយទៀតក្រៅពី Billionaire Jeon " រាងតូចនិយាយហើយ ជុងហ្គុក ក៏លើកចិញ្ចើមឡើងម្ខាង ឈ្មោះថ្មីមែនទេ ហើយឈ្មោះអីទៅ ?

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now