ភាគបញ្ចប់ : ស្នេហាអូននិងបង

3.6K 406 4
                                    

បន្ទាប់មកលេងនៅខាងម៉ាក់របស់ ថេយ៉ុង អស់មួយថ្ងៃហើយ ជុងហ្គុក ក៏នាំរាងតូចត្រឡប់ទៅវិញមុនម៉ាក់របស់គេដែលនៅកំពុងជាប់មាត់នៅឡើយនោះ ប៉ុន្តែចៃដន្យពេលទៅដល់ផ្ទះក៏ Surprise មែនទែនព្រោះថា យ៉ុនហ្គី ដែលបាត់មុខមួយរយៈនោះមកបោះធៀបការអោយតែម្តង សំខាន់ទៀតនោះគេរៀបការជាមួយ ជីមីន ដែលជាមិត្តរបស់ ថេយ៉ុង អូនស្រ្តបឺរីរបស់នាយហ្នឹងឯង ។
" ស្ងាត់ៗមកវិញមានប្រពន្ធណ៎លោក Billionaire Min " ក្រោយពីដាក់ខ្លួនអង្គុយលើសាឡុងទាំងអស់គ្នាហើយ ជុងហ្គុក ក៏ស្រដីញ៉ោះអោយ យ៉ុនហ្គី ដែលអង្គុយសាឡុងទាល់មុខ ។
" ចុះឯងនោះស្ងាត់ៗបានស្រ្តបឺរីមួយផ្លែដែរតើហ្ហី Billionaire Jeon "
" មកពីខ្ញុំសង្ហា ហ៊ើយយកើតមកសង្ហាស្រីណាឃើញក៏គេប៉ងក្បែរដែរ " ជុងហ្គុក លើកទឹកមុខជឿជាក់ឡើងមកព្រមទាំងរអ៊ូអួតពីភាពសង្ហារបស់ខ្លួន ។
" យើងកើតមកស្រាត " ស្ងាត់មាត់ជ្រាបតែម្តងបន្ទាប់ពី យ៉ុនហ្គី ដាក់មួយប្រយោគនិង ឯ ថេយ៉ុង និង ជីមីន ក៏បានត្រឹមតែសើច ។
" សូមអបអរផងណាពីតារាថតម៉ូតនិងរឿងក្លាយជាប្រពន្ធរបស់ Billionaire Min តទៅមិនបាច់ទៅថតនាំអោយហត់ទៀត  "
" ដូចគ្នាវើយយដែលឯងក្លាយជាស្រ្តបឺរីរបស់ Billionaire Jeon ថ្ងៃក្រោយដេកតែសុី " ជីមីន និយាយទាំងសើចតែ ថេយ៉ុង ក៏រហ័សប្រកែកភ្លែត ។
" មិនមែនស្រ្តបឺរីរបស់ Billionaire Jeon ទេវើយយតែជាអូនស្រ្តបឺរីរបស់បងបារី " មាឌតូចពេបមាត់ធ្វើទឹកមុខខ្ជូតហើយក៏ខិតទៅអោបដៃរបស់ ជុងហ្គុក ដោយឬកពារញិកញក់ ។ ឃើញដូច្នេះគ្រប់គ្នាក៏សើចទើបបន្តនាំគ្នាជជែកពីនេះពីនោះយ៉ាងយូរមុននឹងបំបែកគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។
" បារី " ពេល ជូនដំណើរ យ៉ុនហ្គី និង ជីមីន រួចហើយ ជុងហ្គុក និង ថេយ៉ុង ក៏មកអង្គុយលើសាឡុងវិញតែភ្លាមនោះរាងតូចក៏ហៅរាងក្រាស់ដោយសំឡេងស្រាលស្រទន់មុននឹងផ្តេកក្បាលមកដាក់លើទ្រូងហាប់ណែនរបស់រាងក្រាស់ ។
" បាទស្រ្តបឺរី "
" យើងអាចរៀបការដូចជា យ៉ុងហ្គី ហ្យុង និង ជីមីន ដែរទេ ? "
" យ៉ាងម៉េច ចង់រៀបការដែរហ្ហេស៎ ? " លឺសំណួររបស់ស្រ្តបឺរីបណ្តូលចិត្តហើយ ជុងហ្គុក ក៏ឈ្ងោកមុុខសង្ហាអោនមកសួរគេទាំងញញឹមតិចៗ ។
" ក៏ចង់ហ្នឹងហើយ " រាងតូចតបទាំងពេបមាត់ មិនដឹងពេលណាបងបារីរបស់គេមកលុតជង្គង់សុំរៀបការដែរទេ គិតហើយឡើងច្រណែន ជីមីន ។
" បើស្រ្តបឺរីចង់បានប្រាកដជាបានស្រាប់ហើយ តែនេះយប់ហើយអាកាសធាតុត្រជាក់ណាស់ពួកយើងឡើងទៅកម្តៅបន្តិចទៅល្អទេ ? " និយាយដោយកែវភ្នែកខូវហើយរាងក្រាស់ក៏ញញឹមច្រឡើមដាក់រាងតូចមុននឹងលើកបីគេដើរសម្តៅយកទៅខាងលើ ។
" ជុងហ្គុក បងឆ្កួតហើយ " ថេយ៉ុង និយាយទាំងក្តិចទ្រូងរបស់រាងក្រាស់តិចៗ មនុស្សស្អីល្មោភអីល្មោភយ៉ាងនិងនេះបើគេជាមនុស្សស្រីមិនដឹងថាមានកូនប៉ុន្មានអ្នកនោះទេបើ Billionaire រូបសង្ហាបបួលកម្តៅសាច់ដុំរហូតចឹងនោះបែបបង្កើតជាក្រុមបាល់ទាត់បានផងក៏មិនដឹង>< ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now