Episode 31 : Prank

4.7K 493 2
                                    

  ថេយ៉ុង ក៏លើកដៃទៅក្តិចដើមទ្រូងមាំរបស់រាងក្រាស់ភ្លាមកាលបើនាយនិយាយរោគចិត្តចេញមកដូច្នេះចេញមក ។

  " អួយយ៎... " ថេយ៉ុង ក្តិចតែបន្តិច ជុងហ្គុក ក៏រំអួយស្រែកឡើងហើយក៏លើកដៃទៅឈ្លីកន្លែងដែលរាងតូចក្តិចដោយទឹកមុខជូរ ។

  " លើកក្រោយអោយរៀង " រាងតូចខាំមាត់សម្លក់ Billionaire រូបសង្ហាហើយទើបញ៊ាំបន្តទុកអោយរាងក្រាស់អង្គុយគ្រឺតគេតែម្នាក់ឯង ។ ហើយបន្ទាប់ពីញ៊ាំរួចរាល់ហើយ ជុងហ្គុក ក៏បណ្តើរ ថេយ៉ុង ឡើងទៅខាងលើខាងក្រោមក្រសែរភ្នែកអ្នកបម្រើដែលតាមលបមើលហើយក៏លួចខ្សឹបគ្នា ។

" តាំងពីអ្នកប្រុសតូចមកនៅទីនេះអ្នកប្រុសប្តូរច្រើនខ្លាំងណាស់ ឡើងមួយរយប៉ែតសិបដឺក្រេតែម្តង "

" មែនហើយ ពីមុនណាមហាអាស្រីច្រើន មួយអាទិត្យមិនដែលចូលវិមានអោយបានពីរថ្ងៃទេ ស្រីដូដូចក្រដាសជូតមាត់យ៉ាងចឹងដៃគូរគ្នាជាមួយអ្នកប្រុស យ៉ុនហ្គី ប៉ុន្តែឥឡូវមកវិមានរាល់ថ្ងៃ គ្មានស្រីណាតោងជាប់ដៃជាប់ទៀតទៀតទេ "

" មែនហើយ ហើយប្លែកទៀតឯងពីមុខក្រអឺតក្រទមគ្មានអ្នកណាក្នុងភ្នែកហើយមិនចេះលួងអ្នកណាទេ ប៉ុន្តែឥឡូវប្លែកចេះតាមលួងចេះទ្រអ្នកប្រុសតូចរហូត ព្រមទាំងគ្មានអោយអ្នកណាប៉ះអ្នកប្រុសតូចបានដូចគ្នា "

" មែនហើយៗ គិតៗទៅ Billionaire រូបសង្ហាដូចជាអ្នកប្រុសបែរជាមកចាញ់ស្នេហ៍ហើយអោយរៀបដូចកន្ទេលជាមួយអ្នកប្រុសតូចទៅវិញ ហិហិ " ពួកនាងនិយាយហើយក៏នាំគ្នាសើចអស់សំណើចជាមួយចរិតអ្នកប្រុសរបស់ខ្លួន ។

" ប៉ុន្តែគួរអោយច្រណែនអ្នកប្រុសតូចដូចគ្នាណាបានអ្នកប្រុសយើងស្រឡាញ់ថ្នាក់ថ្នមដូចកែវ " ភ្លាមនោះអ្នកបម្រើម្នាក់ទៀតក៏និយាយឡើងទាំងពេបមាត់តិចតួច តើពេលនាងបានដូចជា ថេយ៉ុង ដែរទៅណ៎ ?

" មកច្រណែនស្អី ឆាប់ទៅធ្វើការទៅ " លឺហើយគ្នានាងក៏ថាអោយទើបនាំគ្នាធ្វើការបន្ត ។ ចេះមកឈរនិយាយចៅហ្វាយទៅកើតនៀក៎បើ ជុងហ្គុក ដឹងច្បាស់ជាធាក់ចេញក្រៅវិមានមិនខាន ។

ចំណែកឯ Billionaire រូបសង្ហាជាមួយ ថេយ៉ុង វិញពេលឡើងមកដល់បន្ទប់គេងនៅជាប់ខាងលើហើយក៏នាំគ្នាចូលទៅងូតទឹកសម្អាតខ្លួននឹងអាលឆាប់បានចូលគេងព្រោះស្អែក ជុងហ្គុក ក៏សន្យាថានាំ ថេយ៉ុង ទៅចំការស្រ្តបឺរី ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now