Episode 36 : នាងទើបសំរាម...

4.4K 483 8
                                    

  " គឺអូន.... "

  " នាងប្រហើនណាស់ មីនអុីលីហ្សា " ជុងហ្គុក ហៅឈ្មោះនាងពេញយសមុននឹងសម្លក់មុខរបស់ អុីលីហ្សា ដោយកែវភ្នែកក្រហមច្រាលក្នុងទ្រូងក្តៅងំដូចស៊ុបពុះលើចង្រ្គាន តើនាងជាអ្នកណាបានជាអស្ចារ្យខ្លាំងម្ល៉េះមកធ្វើអោយថ្ពាល់ទន់ក្រអូបដែលនាយថើបរាល់ថ្ងៃមានស្នាមជាំដូច្នេះ ។

  " ថ្លើមនាងមិនតូចទេ ចិត្តក៏ខ្លាំងណាស់ដែរអាងមានខ្នងបង្អែកមែនទេ ?  " Billionaire រូបសង្ហានិយាយទាំងមុខមាំស្មើខណៈដែលអោប ថេយ៉ុង ជាប់ នាងហ៊ានដល់ថ្នាក់នេះប្រហែលដោយសារម៉ាក់នាយជាខ្នងបង្អែកច្បាស់ណាស់ ។ តាំងពីយក ថេយ៉ុង មកនៅក្បែរនាយមិនហ៊ានទាំងចង់សម្តីធ្ងន់ដាក់គេផង តែនាងគ្រាន់តែមកដល់ក៏ធ្វើបាបស្រ្តបឺរីរបស់នាយបាត់ទៅហើយ ។

  " បងគួរតែដឹងហើយថាខ្ញុំជាអ្វី ឋានៈប៉ុណ្ណឹងហើយឬមួយខ្ញុំមិនអាចលើកដៃប្រដៅក្មេងសំរាមនេះទេហ្ហេស៎ ? "

  " នាងទើបជាសំរាម ហើយប្រដៅគេក្នុងន័យបែបណាក៏នាងមិនបាច់នាងមកឈឺឆ្អាលឡើយព្រោះគេជាមនុស្សរបស់ខ្ញុំមិនមែនជាអ្នកបម្រើ " ស្តាប់សម្តីនាងចប់ ជុងហ្គុក ខឹងស្ទើរតែហុយផ្សែងតាមត្រចៀក មុននឹងក្តាប់ដៃគំហកអោយនាងវិញទាំងមិនយល់មុខ ណាមួយនាងមិនមែនមុខម៉ាក់នាយពីក្រមុំផងតែមិនអោយតម្លៃមនុស្សដែលនាយស្រឡាញ់នាយក៏មិនចាំបាច់អោយតម្លៃវិញដែរ ។

  " ចនជុងហ្គុក " អុីលីហ្សា សង្កត់សំឡេងហៅឈ្មោះរបស់ Billionaire រូបសង្ហាពេញយស ដោយសារតែក្មេងនេះនាយហ៊ានថាអោយនាងដែលជាអនាគតប្រពន្ធអ៊ីចឹងហ្ហេស៎ ?

  " ក្តៅក្រហាយមែនទេ ? ដូច្នេះគួរតែយល់បានហើយថាមុនពេលហើបមាត់ថាអោយគេនាងគួរតែយកខួរគិតផង អាមួយគីឡូពីរខាំនោះណាខ្ញុំគិតថាវាក៏បានទៅរៀននៅសាលាល្អៗដែរមែនទេ ? " បញ្ចប់ប្រយោគហើយ Billionaire រូបសង្ហាក៏ក្រៀកចង្កេះរបស់ ថេយ៉ុង ទៅខាងលើបាត់ក្រោមភាពឈឺចិត្តស្អិតទ្រូងមិនសុខចិត្តរបស់ អុីលីហ្សា ។

  " នាំគ្នាសើចស្អីចង់អត់ការងារធ្វើមែនទេ ? " អុីលីហ្សា ងាកទៅគំហកគំហុលអោយអ្នកបម្រើដែលនាំគ្នាឈរផ្តុំសើចចម្អកអោយនាងយ៉ាងឆ្ងាញ់នោះខ្លាំងៗទើបគ្រប់គ្នាបំបែកគ្នាចេញទៅធ្វើការរៀងៗខ្លួនអស់ដោយទុកអោយ អុីលីហ្សា នៅឈរក្តៅក្រហាយតែម្នាក់ឯងប៉ុណ្ណោះ ។

🍓 Strawberry and Cigarette 🚬 ( ចប់ ✅ )Where stories live. Discover now