ភាគទី ២ : បើឯងញ៉ែគេមិនបាន ក៏ចាប់រំលោភគេទៅ!

641 62 0
                                    

+ខុនដូរបស់ថេយ៌

   ថេយ៌បានមកដល់ខុនដូរបស់ខ្លួន រួចក៏ជិះឡានទៅឈប់នៅឯកន្លែងចតឡាន ហើយក៏ដើរឡើងមកខុនដូដោយមិនភ្លេចកាន់ផ្កានិងកាដូររបស់ជុងហ្គុគឡើងមកជាមួយដែរ។

   ថេយ៌បានយកកាដូនិងផ្ការបស់ជុងហ្គុគដាក់នៅលើតុមួយជិតទ្វារចេញចូល រួចក៏ដោះស្បែកជើងចេញ។ ថេយ៌ក៏ដើរតម្រង់ទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន។

   ១៥នាទីក្រោយមកថេយ៌ក៏ចេញពីបន្ទប់ទឹឹឹកវិញដោយស្លៀកតែខោលីអូបាំងល្វែងក្រោមតែប៉ុណ្ណោះ រួចក៏ដើរមកបើកទូរទឹកកកហើយក៏យកម្ហូបដែលនៅសល់កាលពីយប់មកកម្ដៅញ៊ាំ។

   ពេលញ៊ាំអាហាររួចរាល់ ថេយ៌ក៏ចាប់ផ្ដើមស្លៀកពាក់រួចក៏យកផ្កាដែលជុងហ្គុគអោយទៅដាក់ក្នុងថូផ្កា ហើយក៏យកកាដូមកបើកមើល។

   នៅពេលដែលបើកកាដូរហើយ ថេយ៌មើលឃើញរបស់ដែលនៅក្នុងកាដូនោះហើយស្ទើរតែគាំងនៅនឹងកន្លែងភ្លាមៗតែម្ដង។ ព្រោះរបស់នោះជាចិញ្ជៀនពេជ្រមួយវង់ ពេលថេយ៌លើកចិញ្ចៀនមកមើលក៏ឃើញក្រដាសសរមួយនៅពីក្រោម។

   "សុំកក់ថេយ៌ទុកមុនហើយ;-) កុំភ្លេចពាក់ចិញ្ចៀននេះនៅដៃនាងខាងឆ្វេងផងណា! ពី ជុងហ្គុគ"

   ថេយ៌ឃើញបែបនេះហើយក៏អស់សំណើចនឹងទង្វើរបស់ជុងហ្គុគតែម្ដង លើកទីមួយហើយដែលគេឃើញមនុស្សណាដែលមុខក្រាស់ និងឆ្គួតឡប់ដូចជាជុងហ្គុគនេះ។

   "កក់ក្បាលនាយស្អី? ឆ្គួតមែន!អាងតែខ្លួនឯងអ្នកមានហេសបានទិញសុទ្ធតែចិញ្ចៀនពេជ្រអោយនឹង?"ថេយ៌សួរតែម្នាក់ឯងរួចថេយ៌ក៏ដាក់ចិញ្ចៀនចូលក្នុងប្រអប់កាដូវិញបន្ទាប់មកក៏ដាក់វានៅលើសាឡុង រួចក៏បើកទូរទស្សន៍មើល។

+ក្លឹប

   ជុងហ្គុគផ្ទះមិនចូលនោះទេ បែរជាចូលក្នុងក្លឹបទៅវិញ។ ជុងហ្គុគបានណាត់ជួបជាមួយនឹងមិត្តស្និទ្ធស្នាលរបស់គេគឺមីន យ៉ុងហ្គី ហើយមិនមែនជួបគ្នានិយាយរឿងការងារស្អីនោះទេគឺ មកនិយាយគ្នារឿងស្នេហានឹងឯង។ *ពួកគាត់អត់ការងារធ្វើតែប៉ុន្នឹងហើយ🙄

   "យ៉ាងម៉េច? ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឯងទិញស្អីអោយទៅថេយ៌?" យ៉ុងហ្គីចោទសំណួរសួរព្រោះមនុស្សប្រុសដូចជាជុងហ្គុគកម្រទិញកាដូរអោយអ្នកណាណាស់ បើសិនជាគេទិញកាដូរអោយវិញមិនបាច់យកទេសុទ្ធតែជារបស់អត់បានការទាំងអស់។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now