ភាគទី ១៣ : ម៉ាក់មិនចង់ធ្វើជាមារជ្រែកក្ដីសុខរបស់ឯងនោះទេ!

430 46 0
                                    

"ហេតុអ្វីក៏បងនិយាយបែបនេះ?"នាងចាប់ផ្ដើមតំឡើងសម្លេងដាក់ជុងហ្គុគ "ក្រែងបងធ្លាប់សន្យាថាពេលបងធំឡើង បងនឹងរៀបការជាមួយខ្ញុំមិនថាចឹងហេស?" នាងបានចាប់ដៃជុងហ្គុគមកកាន់រួចហើយក៏និយាយដោយប្រើកែវភ្នែកដ៏គួរអោយអាណិតអាសូរទៅកាន់ជុងហ្គុគ ចំណែកឯជុងហ្គុគគ្មានប្រតិកម្មអ្វីទាំងអស់ទៅលើនាងសូម្បីតែអារម្មណ៍អាណិតមួយចុងក្រចកក៏គ្មានចំពោះនាងនោះដែរ នាយបានគ្រលាស់ដៃនាងចេញដោយគ្មានការអាណិតអាសូររួចក៏តបទៅនាងវិញដោយសម្ដីដ៏ត្រជាក់ជាទីបំផុត ដែលលីម៉ាស្ដាប់លឺហើយគឺមានអារម្មណ៍ថាឈឺចាប់តែម្ដង។

"វាជារឿងកាលពីក្មេង គ្រាន់តែពាក្យគេនិយាយលេងសើចតែប៉ុណ្ណោះ នាងក៏យកវាមកគិតក្នុងខួរក្បាលថាជាការពិតដែរហេស? ហុឹស នាងនេះពិតជាល្ងង់ពិតមែន!" នាយនិយាយបែបមើលងាយទៅកាន់លីម៉ា ដែលលីម៉ាជឿនូវពាក្យសម្ដីឥតបានការរបស់គេកាលពីក្មេងនោះ ពាក្យពេចន៍និយាយលេងសើចសោះនាងបែរជាយកវាមកធ្វើជាការពិតដែរ។

លីម៉ាលឺពាក្យសម្ដីបែបនេះហើយបេះដូងរបស់នាងចាប់ផ្ដើមឈឺខ្ទក់ៗតែម្ដង ទឹកភ្នែកក៏ចាប់ផ្ដើមដក់ជាប់ក្នុងកែវភ្នែករបស់នាង។ នាងក៏បានបែរមុខមករកថេយ៌ រួចដើរមកចំពីមុខថេយ៌រួចនាងក៏លើកដៃខាងស្ដាំរបស់នាងទះកំភ្លៀងថេយ៌មួយទំហឹង

"ផ្លាច់~~~"សម្លេងកំភ្លៀងបានបន្លឺឡើងមុខដ៏ស្រស់ស្អាតរបស់ថេយ៌ក៏បានបែរទៅម្ខាង។

"ដោយសារតែឯង ទើបបងជុងមិនព្រមរៀបការជាមួយខ្ញុំ"នាងនិយាយទាំងចង្អុលមុខថេយ៌ចំៗ។

"នាងធ្វើស្អីរបស់នាង" ជុងហ្គុគតំឡើងសម្លេងខឹងរបស់ខ្លួនឡើងមក រួចក៏ចង្អុលមុខទៅនាងពេញៗតែម្ដង ដែលធ្វើអោយខ្លួនរបស់នាងគាំងហើយចាប់ផ្ដើមញ័រទទ្រើក "នាង----"ជុងហ្គុគនិយាយមិនទាន់ចប់ផង ថេយ៌ក៏លើកដៃទះកំភ្លៀងទៅលីម៉ាវិញ។

"ផ្លាច់~~~ផ្លាច់~~~" សម្លេងទះកំភ្លៀងពីរដៃជាប់គ្នាបានបន្លឺឡើង ឯលីម៉ាក៏ដួលទៅលើឥដ្ឋភ្លាមៗតែម្ដង មាត់របស់នាងក៏មានឈាមហូរដក់ជាប់នៅឯគែមមាត់ដូចគ្នាដែរ។

"មួយកំភ្លៀងនេះជាការតបស្នងដែលនាងហ៊ានទះកំភ្លៀងខ្ញុំ ហើយមួយកំភ្លៀងទៀតខ្ញុំទះព្រោះចង់ដាស់ស្មារតីនាងអោយមានឡើងវិញថា មិនមែនដោយសារតែខ្ញុំទេទើបជុងហ្គុគមិនចង់រៀបការជាមួយនាង តែដោយសារតែចរឹតអន់ៗរបស់នាងនឹងហើយបានគេមិនយកនាងធ្វើប្រពន្ធនោះ ហើយនាងចាំអោយច្បាស់ទៅនាងគ្មានសិទ្ធមកវាយធ្វើបាបខ្ញុំ ឬក៏ប៉ះពាល់ជុងហ្គុគរបស់ខ្ញុំនោះទេ!" ថេយ៌និយាយទាំងចង្អុលនាងកណ្ដាលៗមុខតែម្ដង ហើយក៏ចាប់ដៃជុងហ្គុគអូសមកក្បែរ ឯនាងលីម៉ាវិញមកងើបឡើងមករួចហើយក៏ប្រឹងប្រើក្រសែភ្នែករបស់នាងសម្លក់ថេយ៌ទាំងកំហឹង។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Waar verhalen tot leven komen. Ontdek het nu