ភាគទី ២០ : បងកុំចេះ!

348 34 0
                                    

វ៉ូអុនក៏បានចាប់ខ្លួនថេយ៌បានសម្រេចរួចក៏យកថេយ៌ទៅដាក់នៅក្នុងបន្ទប់ក្រោមដីដែលនៅផ្ទះរបស់ខ្លួន ដោយគេបានចងចំណងដៃនិងជើងថេយ៌ជាប់ព្រោះខ្លាចពេលថេយ៌ដឹងខ្លួន ថេយ៌នឹងរត់គេចពីគេទៅ។ វ៉ូអុនមិនបានធ្វើអ្វីថេយ៌ច្រើននោះទេ គឺគេបានត្រឹមតែចាប់ខ្លួនថេយ៌និងរងចាំនៅពេលដែលថេយ៌ដឹងខ្លួនមកវិញតែប៉ុណ្ណោះ។

+មន្ទីរពេទ្យ

ជីមីនបានវិលមកមន្ទីរពេទ្យវិញដោយមានយ៉ុងមីននិងយ៉ុងហ្គីមកជាមួយផងដែរ តែនៅពេលដែលគេទៅរកថេយ៌នៅក្នុងបន្ទប់សម្រាកបែរជាមិនឃើញថេយ៌ទៅវិញ។ ជីមីនគ្រាន់តែមិនឃើញថេយ៌នៅក្នុងបន្ទប់សម្រាក គេក៏ចាប់ផ្ដើមចលាចលដើររកថេយ៌ពេញបន្ទប់សម្រាកនិងពេញមន្ទីរពេទ្យតែនៅតែរកមិនឃើញស្រមោលថេយ៌បន្តិចសោះ។

ជីមីនក៏ចាប់ផ្ដើមភ័យស្លន់ស្លោរ ព្រោះគេដឹងច្បាស់ណាស់ថាមានមនុស្សច្រើនណាស់កំពុងតែចង់ធ្វើបាបថេយ៌ជាពិសេសគឺគូរដណ្ដឹងរបស់ជុងហ្គុគតែម្ដង។ ពេលនេះជីមីនធ្វើអ្វីលែងត្រូវហើយ ដៃនិងខ្លួនរបស់គេចាប់ផ្ដើមញ័រទទ្រើកដោយសារភ័យខ្លាំងពេក។

"យ៉ុងហ្គីរកថេយ៌ឃើញទេ?" ជីមីនសួរទៅកាន់យ៉ុងហ្គីនៅពេលដែលឃើញយ៉ុងហ្គីដើរចូលមក តែយ៉ុងហ្គីបែរជាគ្រវីក្បាលតតាតបែបថារកមិនឃើញថេយ៌នោះទេ។ "យើងគួរតែខលទៅរកប៉ូលីសទៅ ខ្ញុំមានអារម្មណ៍ដូចជាមិនសូវល្អទាល់តែសោះ" ជីមីនចាប់ផ្ដើមទាញទូរស័ព្ទចេញមកទាំងដែលដៃរបស់ខ្លួនកំពុងតែញ័រទទ្រើក ទូរស័ព្ទដែលនៅក្នុងដៃរបស់គេវីសនឹងត្រូវធ្លាក់ដោយសារតែភាពញ័រទទ្រើករបស់គេ។
យ៉ុងហ្គីឃើញសកម្មភាពរបស់ជីមីនបែបនេះនាយក៏ទាញអោយជីមីនរកកន្លែងស្រួលមួយអង្គុយរួចក៏អង្អែលស្មារជីមីនតិចៗដើម្បីកុំអោយគេភ័យនិងបារម្ភចំពោះថេយ៌ខ្លាំងពេក។

"ចាំបងខលទៅរកប៉ូលីស!" នាយនិយាយរួចក៏ខលទៅរកប៉ូលីសទៅ បន្តិចក្រោយមកនាយក៏ដើរមករកជីមីនវិញរួចកាន់ដៃដ៏ត្រជាក់របស់ជីមីនដែលបណ្ដាលមកពីការភ័យអោយមានកម្ដៅឡើងវិញ និងដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់គេ។

"បងថាអូនកុំបារម្ភខ្លាំងពេកអី ថេយ៌ប្រហែលជាមិនអីនោះទេ" យ៉ុងហ្គីនិយាយលួងលោមចិត្តជីមីន តែជីមីនដូចជាមិនស្ដាប់នឹងពាក្យសម្ដីរបស់យ៉ុងហ្គីទាល់តែសោះ។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Onde histórias criam vida. Descubra agora