ភាគទី ៥ : ថូផ្កាហោះ

479 52 0
                                    

   យ៉ុងហ្គីបាននាំជីមីននិងយ៉ុងមីនមកដល់ ខុនដូរបស់ពួកគេ គ្រាន់តែដល់ភ្លាមជីមីនក៏ប្រញាប់ចុះពីលើឡានរួចក៏អូសដៃយ៉ុងមីនចុះពីលើឡានមកដែរ។

   ជីមីនក៏នាំយ៉ុងមីនឡើងទៅលើខុនដូ រីឯយ៉ុងហ្គីក៏ដើរតាមពីក្រោយជីមីនជាប់រហូត។ ពេលជីមីនមកដល់មុខបន្ទប់យ៉ុងហ្គីក៏មកដល់ដូចគ្នា។

   ជីមីនបានសម្លឹងមុខយ៉ុងហ្គីបន្តិច មុននឹងចង្អុលមុខយ៉ុងហ្គីចំៗតែម្ដង។

   "នាយតាមមកធ្វើអី?"ជីមីនសួរទៅកាន់យ៉ុងហ្គី ព្រោះជីមីនមិនបានអោយគេឡើងមកជាមួយនោះទេ គឺគេដើរមកតាមដោយខ្លួនឯងដោយគ្មានការអញ្ជើញ។

   "បងគ្រាន់តែមានរឿងចង់និយាយជាមួយអូនអោយច្បាស់តែប៉ុណ្ណោះ"នាយនិយាយដោយប្រើទឹកមុខបែបស្រពោនដែលមើលទៅគួរអោយអាណិតខ្លាំងណាស់ តែទឹកមុខនោះប្រើមិនបានផលជាមួយជីមីននោះទេ។

   "ឆាប់ទៅវិញទៅខ្ញុំគ្មានស្អីត្រូវនិយាយជាមួយនាយនោះទេ"ជីមីននិយាយទាំងដោះលេខកូដទ្វាររួចក៏ជូនយ៉ុងមីនទៅខាងក្នុងបន្ទប់។

   "យ៉ុងមីនកូនទៅងូតទឹកសិនទៅ ចាំបន្តិចម៉ាក់រៀបចំអាហារអោយកូនញ៊ាំ"ជីមីនបានអង្អែលសក់ក្បាលកូនថ្នមៗ

   "បាទ"យ៉ុងមីនងក់ក្បាលបន្តិចរួចក៏រត់ទៅបន្ទប់របស់គេដើម្បីងូតទឹកទៅ។

   ជីមីនក៏ដើរមកកន្លែងទ្វារចេញចូលដើម្បីបិទទ្វារតែពេលមកដល់គេនៅតែឃើញយ៉ុងហ្គីនៅឈរនៅមុខទ្វារនៅឡើយ។

   "នាយឆាប់ចេញពីខុនដូខ្ញុំទៅ"ជីមីនចាប់ផ្ដើមដេញយ៉ុងហ្គី

    "បងមិនទៅណាទាំងអស់ លុះត្រាតែបងបាននិយាយជាមួយអូនរឿងយើងនិងរឿងកូនសិន"នាយនៅចចេសចង់និយាយជាមួយជីមីន ទាំងដែលជីមីនបានដេញខ្លួនដូចឆ្កែដូចឆ្មារចឹង

   "មិនទៅហេស"ជីមីនបានដើរថយក្រោយ រួចសម្លឹងមើលលើតុក៏ឃើញថូផ្កា នាយតូចក៏ចាប់ថូផ្កានោះរួចគប់ទៅកាន់យ៉ុងហ្គី។

   ជីមីនគប់ត្រង់ណាស់ គឺថូផ្កានោះបានហោះសម្ដៅទៅរកក្បាលរបស់យ៉ុងហ្គីតែម្ដងតែចេះសំណាងយ៉ុងហ្គីគេចទាន់ បើមិនចឹងទេគឺបែកក្បាលហូរឈាម ទៅពេទ្យកាត់យប់តែម្ដង ហើយមិនដឹងត្រូវដេរប៉ុន្មានថ្នេរនោះទេ។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now