ភាគទី ៦ : លែងថេយ៌របស់យើង

460 54 0
                                    

+Skip

   រំលងពេលយប់ ពេលព្រឹកក៏ឈានចូលមកដល់។

   ថ្ងៃនេះជាថ្ងៃថ្មី ថ្ងៃដែលល្អ បើនិយាយពីមេឃគឺខៀវស្រងាត់មើលទៅឃើញឡើងស្រស់ស្អាត ឯពពកក៏មានពេញមេឃ ហើយបើយើងសម្លឹងទៅមើលមេឃនោះគឺមានអារម្មណ៍ថាស្រស់ស្រាយតែម្ដង។

   ចម្លែកអីតែជុងហ្គុគអង្គុយសម្លឹងមើលមេឃដ៏ស្រស់ស្អាតដែលអាចធ្វើឲ្យអារម្មណ៍អ្នកដទៃស្រស់ស្រាយ តែគេបែរជាមិនមានអារម្មណ៍ថាស្រស់ស្រាយនោះទេ ទោះបីជាសម្លឹងមើលមេឃនោះយូរប៉ុណ្ណាក៏ចិត្តរបស់គេមិនស្រស់ស្រាយតាមមេឃនោះដែរ។

   គេពិបាកចិត្ត និងអាក់អន់ចិត្តជាខ្លាំង នៅពេលដែលបានលឺពាក្យសម្ដីគ្រោតគ្រាតរបស់ថេយ៌កាលពីម្សិលមិញមក។

   នាយមិនអាចទាយចិត្តថេយ៌ត្រូវនោះទេ គេមិនដឹងថាថេយ៌មានចិត្តស្រឡាញ់គេឬក៏អត់ បើថេយ៌មិនដែលបញ្ចេញមកអញ្ចឹងនោះ។

   "ហុើយ~~~"នាយចាប់ផ្ដើមដកដង្ហើមធំ បែបតានតឹងចិត្តជាខ្លាំង ព្រោះមានរឿងក្នុងចិត្តជាច្រើនដែលត្រូវគិត តែទោះបីជាគេប្រឹងគិតយ៉ាងណាក៏គិតមិនចេញទាល់តែសោះ ដែលជាហេតុធ្វើអោយគេតានតឹងចិត្តជាខ្លាំងនោះ។

   "តុ~~~តុ~~~"សម្លេងគោះទ្វារបានបន្លឺឡើង

   "លោកប្រធាន? តើខ្ញុំអាចចូលទៅបានទេ?"លេខាស្រីបានគោះទ្វារបែបគួរសម ដែលជាការគោរពនិងជាសុជីវធម៌មុនពេលចង់ចូលបន្ទប់ណាមួយ

   "ចូលមក"នាយបានបោះការគិតរបស់នាយទាំងអស់ចោលរួចក៏រៀបរឹករៀបពារអោយសមរម្យជាប្រធានក្រុមហ៊ុន។

   លេខានាយក៏ដើរចូលមកទាំងដៃរបស់នាងមានកាន់ឯកសារជាច្រើនមកជាមួយផងដែរ។

   "លោកប្រធាននេះជាឯកសារ"នាងបានយកឯកសារមកដាក់នៅលើតុរបស់ជុងហ្គុគទាំងអស់ ឯជុងហ្គុគវិញគ្រាន់តែឃើញឯកសារទាំងនោះភ្លាមនាយចាប់ផ្ដើមឈឺក្បាលតែម្ដង។

   "ខ្ញុំដឹងហើយ នាងចេញទៅវិញចុះ"នាយក៏ទាញឯកសារមករួចក៏ឆ្ងោកមើលឯកសារទាំងនោះដើម្បីស៊ីញ៉េ។

   "លោកប្រធាន!"នាងហៅជុងហ្គុគម្ដងទៀត

   "មានការអីទៀតហើយ?"នាយសួរបែបធុញទ្រាន់

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now