ភាគទី ១៧ : ប៉ះពាល់ដល់កូន?

388 37 0
                                    

រំលងពេលវេលា១ខែជាង ម្នាក់ៗរវល់រៀងៗខ្លួន។ ជុងហ្គុគមានបញ្ហាក្នុងក្រុមហ៊ុនជាច្រើនរាប់លែងចង់អស់ ទោះបីជាដោះស្រាយបញ្ហាចាស់ហើយខ្លះ បញ្ហាថ្មីក៏ចូលមកដល់ថែមទៀត គ្មានចន្លោះមួយនោះទេ។

ចំណែកឯថេយ៌វិញក៏មានរឿងនៅក្នុងហាងនិងរឿងផ្ទាល់ខ្លួនមិនឈប់មិនឈរនោះដែរ។ រឿងនៅក្នុងហាងម្ដងមានការធ្វើអោយបែកកញ្ចក់ ផ្កាក្នុងហាងត្រូវខូចខ្ទេចខ្ទី ពេលខ្លះមានគេយកថ្នាំពណ៌ ពណ៌ក្រហមមកសរសេរពេញហាងថា "មុខក្រាស់ ដណ្ដើមគូរដណ្ដឹងរបស់គេ" ហើយពេលខ្លះទៀតមានអ្នកប្រលែងពស់ជាច្រើនចូលក្នុងហាងធ្វើអោយថេយ៌វីសនឹងត្រូវពស់ចឹកស្លាប់នៅក្នុងហាង។ ហើយរឿងផ្ទាល់ខ្លួនរបស់ថេយ៌គឺមានគេមកផ្ដាច់ហ្វាំ្រងឡាន ពេលខ្លះវាយដំឡានថេយ៌ខូចគ្មានសល់ និងផ្ញើកាដូរជាសាកសពសត្វមកបន្លាចថេយ៌ ពេលខ្លះក៏មានចោរចូលក្នុងផ្ទះគម្រាមសម្លាប់ទៀតផង។

ហើយអំពើទាំងអស់នោះគឺបណ្ដាលមកពីស្នាដៃរបស់លីម៉ាទាំងអស់ ថេយ៌និងជុងហ្គុគចង់ប្ដឹងប៉ូលីសណាស់ប៉ុន្ដែគ្មានភស្ដុតាងចងករនាងស្រីល្អនោះទេ។ ណាមួយពួកគេក៏មិនអាចធ្វើស្អីនាងបានឡើយ។

ចំណែកឯជីមីននិងយ៉ងហ្គីវិញពួកគេចាប់ផ្ដើមយល់ចិត្តគ្នាហើយក៏បានសម្រេចចិត្តថានឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ។

+ហាងផ្កាថេយ៌

ថេយ៌បានដើរមកបើកហាងផ្កា រួចក៏បើកហាងភ្លាម នៅពេលដែលគេបើកហាងភ្លាមនោះក៏មានហ្វូងកណ្ដុរជាច្រើនរត់តម្រង់មករកទ្វារដែលកំពុងតែបើកនោះ ថេយ៌គ្រាន់តែឃើញកណ្ដុរភ្លាមគេភ័យឡើងទន់ជើងតែម្ដង ព្រោះវាជាសត្វដែលគេខ្លាចជាទីបំផុត។

"ថេយ៌យ៉ាងម៉េច" នៅសុខៗស្រាប់តែថេយ៌វិកមុខរកខ្យល់គរដួលចេះមានបុគ្គលិកម្នាក់មកទប់គេជាប់ បើមានចឹងទេថេយ៌ច្បាស់ជាដួលបោកក្បាលទៅលើឥដ្ឋហើយ។

"ខ្ញុំមិនអីទេ" ថេយ៌ងើបឈរឡើងវិញទាំងមានអារម្មណ៍ថាផែនដីនេះកំពុងតែវិលជុំវិញ ស្រទាប់ភ្នែករបស់គេក៏ចាប់ផ្ដើមទន់ ថេយ៌ដឹងខ្លួនច្បាស់ណាស់ថាគេនឹងសន្លប់តែថាគេខំប្រឹងទប់ខ្លួនមិនអោយដួលនិងមិនអោយសន្លប់នោះទេ។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now