ភាគទី ៨ : ជុងហ្គុគ~~ជួយខ្ញុំផង~~!

472 58 0
                                    

    គ្រាន់តែថេយ៌ជេរជុងហ្គុគហើយថេយ៌ក៏ប្រញាប់ដើរមកធ្វើការរបស់គេវិញ ព្រោះថាភ្ញៀវមកឡើងពេញហាងហើយ គឺថាថេយ៌មិនអាចយកពេលវេលាមកសម្រាកបាននោះទេ គឺថាពីមួយវិនាទី ទៅមួយវិនាទី មួយនាទីទៅមួយនាទី គឺមានតែអតិថិជនដើរចូលមកតម្រង់ជួយគ្នាព្រោងព្រាតតែម្ដង ដូចទៅនឹងពេលរដូវកាលបុណ្យនៃសេចក្ដីស្រឡាញ់អ៊ីចឹង។

    "បងត្រូវការផ្កាអ្វីដែរ?" ថេយ៌សួរទាំងញញឹមយ៉ាងស្រស់

    "បងសុំផ្កាលីលីមួយបាច់ និងផ្កាអ័រគីដេមួយបាច់មក" អតិថិជនញញឹមតបវិញទៅកាន់ថេយ៌។

    "បងសុំអញ្ជើញទៅអង្គុយនៅកន្លែងរងចាំសិនទៅ ពេលខ្ញុំរៀបចំរួចរាល់ខ្ញុំនឹងយកទៅជូនបង" ថេយ៌និយាយទាំងប្រើដៃម្ខាងបង្ហាញផ្លូវទៅកន្លែងរងចាំ អតិថិជននោះក៏ដើរទៅអង្គុយកន្លែងរងចាំនោះទៅ។

    "បងថេយ៌"វ៉ូអុនស្រាប់តែចេញមកពីណាមិនដឹងមកពញ្ញាក់ថេយ៌ ឯថេយ៌វិញភ័យឡើងបះដៃបះជើង។

    "វ៉ូអុន!!"ថេយ៌ស្រែកបន្តិច "បងប្រាប់ប៉ុន្មានដងហើយថាមិនអោយលេងបែបនេះទៀតនោះទេ"ថេយ៌ស្ដីអោយវ៉ូអុន ព្រោះគេធ្លាប់ប្រាប់វ៉ូអុនរាប់លានសារទៅហើយថាមិនអោយលេងពញ្ញាក់គេនោះទេ សំណាងហើយដែលថេយ៌មិនបានកាន់របស់មុតស្រួចឬរបស់ធ្ងន់ជាប់ដៃមិនចឹងទេបែកក្បាលហើយ រឺមួយក៏អាចភ័យច្រឡំដៃចាក់អីទៅ មិនចូលបុស្តិ៍ប៉ូលីស និងមន្ទីរពេទ្យទេហី?

   "សុំទោស" វ៉ូអុនលើកដៃសំពះសុំទោសថេយ៌ "នេះ!!"វ៉ូអុនលើកប្រអប់អាហារអោយទៅថេយ៌ "ជាទឹកចិត្តរបស់ខ្ញុំ" វ៉ូអុនញញឹមដាក់ថេយ៌បែបអៀនដូចទៅនឹងសិស្សសាលាស្រីដែលនៅពេលធ្វើអាហារជូនសិស្សសាលាប្រុសដែលគេលួចស្រឡាញ់ចឹង។

   "អរគុណហើយ" ថេយ៌មិនបានគិតអីធំដុំនោះទេ គេក៏ទទួលយកអាហារនោះ  ព្រោះអោយតែមានរបស់ញ៊ាំអោយគេ គេយកតែទាំងអស់នឹង ជាពិសេសរបស់ចេញពីចិត្តតែម្ដង។

   "ខ្ញុំសុំសួរមួយ? បងនិងបងជុងហ្គុគត្រូវជាស្អីនឹងគ្នា? ហេតុអីក៏គាត់ថើបថ្ពាល់បងនោះ?"វ៉ូអុនចោទសំណួរសួរដោយចម្ងល់ ព្រោះកាលពីមុនថេយ៌ដេញជុងហ្គុគដូចឆ្កែដូចឆ្មារចឹង ហើយហេតុអីក៏ថ្ងៃនេះជុងហ្គុគថើបថេយ៌ហើយថេយ៌បែរជាអៀនមិនមែនខឹងទៅវិញ?

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now